+85561 777 090
Logo
ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជន ត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១
Updated on: June 4, 2022, 4:59 p.m.
Published on: February 28, 2019, 8:31 a.m.

ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជន ត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១


យោង​តាម​សេចក្ដីជូនដំណឹង​របស់ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០១៩កន្លងទៅនេះ​បាន​ឲ្យ​ដឹង​ថា៖ «ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ ​រក្សា​បាន​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈព្រមទាំង​បញ្ចៀស​​បាន​ ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍នោះ ពលរដ្ឋ​ជា​ម្ចាស់​រោងចក្រ សហ​គ្រាស​ ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន ជួសជុល​រថយន្ត​ធំ​ៗ ត្រូវ​ផ្លាស់​ប្ដូរ​ទីតាំងទៅកាន់ជាយក្រុង អាជីវកម្មឱ្យ​​បាន​មុន​ឆ្នាំ​២០២១​» ។

ទស្សនាកិច្ចសំភាសន៍ដែលជជែកអំពី៖ សក្តានុពល និងការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង

​​នៅក្នុងសេចក្ដីជូនដំណឹង​ បានបញ្ជាក់​ថា រោងចក្រ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ ជួសជុល​រថយន្ត​ធំ​ៗ​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ ឱ្យទៅ​ស្ថិត​នៅ​តាម​បណ្ដោយ ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ដែល​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ស្ពាន​ព្រែក​ព្នៅ មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ​៤​ ត្រង់​គីឡូម៉ែត្រ លេខ​១៤+១០៥ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ដោយ​កាត់ ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដែល​គម្រោង​សាងសង់​ផ្លូវ ក្រ​វ៉ា​ត់​ក្រុង​ទី​៣ នឹង​រួចរាល់​នៅ​ឆ្នាំ​២០២១ ខាង​មុខ​ ។

ឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ យ៉ាងច្បាស់ថា ៖ «ក្រោយ​ពេលផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ សាងសង់​រួចរាល់ រដ្ឋបាល ​រាជធានី​ភ្នំពេញ នឹង​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំងអស់ មិន​អនុញ្ញាតិ ​ឲ្យ​ចរាចរ​ចូល​ទៀត​ឡើយ»​ ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments