ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យគឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។ ការជ្រើសរើសភ្នាក់ងារគឺមានឥទ្ធិពលដែលនឹងប៉ះពាល់ដល់កត្តាតម្លៃដែលអ្នកត្រូវបង់ ឬត្រូវលក់សម្រាប់ផ្ទះរបស់អ្នក ហើយវាក៏កំណត់ពីភាពងាយស្រួល និងភាពឆាប់រហ័សនៃដំណើរការទិញ ឬលក់លើអចលនទ្រព្យរបស់អ្នកផងដែរ។ ដូច្នេះជាការសំខាន់ណាស់ដែលត្រូវមានទំនុកចិត្តច្បាស់លាស់ជាមួយភ្នាក់ងាររបស់អ្នក។
ជាមួយនឹងភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ជាង១០០ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជាក៏មានភ្នាក់ងារមិនបានចុះបញ្ជីជាច្រើនទៀត រួមជាមួយនឹងបុគ្គលរាប់ពាន់នាក់ដែលជាហៅខ្លួនឯងថាជា “ភា្នក់ងារអចលនទ្រព្យ” ដូច្នេះវាអាចនឹងពិបាកដឹងថាត្រូវចាប់ផ្តើមស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមាន ជំនាញវិជ្ជាជីវៈនៅកន្លែងណាហើយយ៉ាងដូចម្តេច។
ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការជ្រើសរើសភ្នាក់ងារអចលនទ្រព្យសមស្របមួយនៅកម្ពុជាទៅតាមតម្រូវការរបស់អ្នក។ អត្ថបទនេះរក្សាសិទ្ធិដោយ realestate.com.kh!
តើត្រូវធ្វើដូចម្តេចដើម្បីស្វែងរកភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលអាចទុកចិត្តបាន៖
កត្តាមួយដំបូងគេដែលអ្នកគួរតែពិចារណាគឺភាគច្រើននៃភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ទាំងនេះមានទីតាំងនៅនៅក្នុងទីក្រុងសំខាន់ៗដូចជា៖ ទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុជាដើម។ កត្តានេះអាចធ្វើអោយអ្នកមានការពិបាកក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ ដែល មានមូលដ្ឋាននៅក្រៅពីតំបន់ទាំងនេះ។
បើទោះជាយ៉ាងណាក៏ដោយសូម្បីតែនៅក្នុងទីក្រុងទៀតសោតក៏មានជម្រើសដ៏ច្រើនលើសលុបហើយកម្រិតនៃវិជ្ជាជីវៈក៏ខុសៗគ្នាផងដែរ។ ដូច្នេះវាគឺជាការបាច់បំផុតក្នុងការប្រៀបធៀបរាល់ជម្រើសរបស់ អ្នកមុនពេលធ្វើការសម្រេចចិត្ត។
ជាមួយគ្នានេះ អ្នកគួរតែពិនិត្យមើលបញ្ជីភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា។ អ្នកអាចប្រើប្រព័ន្ធទិន្នន័យនេះក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ និងអាចទុកចិត្តបាន និងនៅជិតអ្នកបន្ទាប់ពីនេះអ្នកគួរតែសម្ភាសន៍ភ្នាក់ងារ ឬទីភ្នាក់ងារដើម្បីស្វែងយល់បន្ថែមពីពួកគេ (សូមមើលគន្លឹះខាងក្រោមនេះ)។
ប្រសិនបើមានការណែនាំពីអតិថិជនមុនៗ ឬតាមរយៈសារព័ត៌មាន ហ្វេសប៊ុក(facebook) Twitter និងការបោះពុម្ពផ្សាយផ្សេងៗនៅលើអ៊ីនធើណិតនេះគឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញថា ភ្នាក់ងារអចលនទ្រព្យនោះមានកេរ្តិ៍ឈ្មោះ និងអាចឱ្យទុកចិត្តបាន។
សូចនាករសំខាន់ៗរបស់ភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យដែលមានវិជ្ជាជីវៈ៖
ខាងក្រោមនេះគឺជាសូចនាករសំខាន់ៗដែលភ្នាក់ងារអចលនទ្រព្យដែលអ្នកកំពុងស្វែងរកត្រូវប្តេជ្ញាក្នុងការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពដល់អ្នក។
-
ដំណើរការមូលនិធិមួយដែលអាចទុកចិត្តបាន៖ មូលនិធិដែលអាចទុកចិត្តទុកចិត្តបានគឺជាសញ្ញាដ៏អស្ចារ្យមួយអាចបញ្ជាក់បានថាទីភ្នាក់ងារបានយកចិត្តទុកដាក់បំផុតទៅលើអាជីវកម្មរបស់ពួកគេ រួមជាមួយនឹងការការពារផលប្រយោជន៍របស់អតិថិជនផងដែរ។
-
ធ្វើការពីការិយាល័យ៖ ភ្នាក់ងារអចលនទ្រព្យដែលមានអគារការិយាល័យរួមជាមួយបុគ្គលិកជាច្រើន នាក់ ជាទូទៅគឺមានអាជីវកម្មស្របច្បាប់និង ជាអាជីវកម្មដែមានដំណើរការល្អ។
-
មានគេហទំព័រ/ធ្វើទីផ្សារ៖ ភ្នាក់ងារដែលមានគេហទំព័រធ្វើការផ្សាយពាណិជ្ជកម្មតាមកាសែត និងជាទូទៅមានការធ្វើទីផ្សារត្រឹមត្រូវគឺជាអាជីវកម្មដែលមានភាពច្បាសលាស់ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ចំពោះមុខរបររបស់ពួកគេ។
សម្ភាសន៍ភ្នាក់ងារ / ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់អ្នក៖
បទសម្ភាសន៍ជាមួយភ្នាក់ងារ/ក្រុមហ៊ុនភ្នាក់ងារងអចលនទ្រព្យអ្នកគួរតែប្រព្រឹត្តទៅមុនពេលអ្នកតំណាង។ នេះនឹងអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតឱ្យបានហ្មត់ចត់ថាតើភ្នាក់ងារនេះសមស្របសម្រាប់អ្នកដែរឬទេ។
ខាងក្រោមនេះគឺជាបញ្ជីសំនួរដែលត្រូវសួរទៅភ្នាក់ងារអចលនទ្រព្យក្នុងអំឡុងពេលជួបគ្នាលើកដំបូង /ការវាយតម្លៃអចលនទ្រព្យ៖
-
តើក្រុមហ៊ុនរបស់អ្នកប្រលូកនៅក្នុងវិស័យនេះមានរយៈពេលប៉ុន្មានឆ្នាំ/ តើអ្នកបានចូលរួមក្នុងវិស័យអចលនទ្រព្យ?
-
តើភ្នាក់ងារអចលនទ្រព្យបានលក់ / ជួលចំនួនប៉ុន្មានកាលពីឆ្នាំកន្លងទៅ?
-
តើភ្នាក់ងារមានអចលនទ្រព្យចំនួនប៉ុន្មានដែលបានដាក់បញ្ជីលក់/ជួលជាមួយពួកគេ?
-
តើបច្ចុប្បន្នភ្នាក់ងារកំពុងទាក់ទងជាមួយមានអ្នកទិញ/អ្នកជួលប៉ុន្មាននាក់?
-
តើភ្នាក់ងារប៉ាន់ប្រមាណតម្លៃបឋមបែបណាសម្រាប់អចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយថាតើពួកគេប្រើរូបមន្តអ្វីក្នុងការវាយតម្លៃដើម្បីកំណត់បានដល់តួលេខនេះ?
-
តើអ្វីជាយុទ្ធសាស្រ្តទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ (ឧទាហរណ៍តាមអនឡាញ កាសែត និងអ៊ីម៉ែល)?
ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យត្រឹមត្រូវអំពីកម្រិតនៃបទពិសោធន៍របស់ភ្នាក់ងារជំនាញវិជ្ជាជីវៈ និងថាតើពួកគេអាចផ្តល់នូវសេវាកម្មដែលអ្នកត្រូវការសម្រាប់ផ្ទះក្នុងអនាគតរបស់ អ្នកបានឬយ៉ាងណា?
តាមដានជាមួយអត្ថបទភាគ២នៅសប្តាហ៍ក្រោយយើងនឹងពិភាក្សាអំពីដំណើរការនៃការសម្រេចចិត្ត និងការត្រួតពិនិត្យលើប្រតិបត្តិការការងាររបស់ភ្នាក់ងារអចលនទ្រព្យរបស់អ្នកក្នុងការលក់ ឬជួល។
ចង់ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតនៅកម្ពុជាឬទេ? ទាំងអស់នេះលោកអ្នកអាចស្វែងរកបាននៅក្នុងបញ្ជីនៃភ្នាក់ងាររបស់យើងឥឡូវនេះ
Comments