ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ដែលនាំឱ្យយុវជនសម័យថ្មីមានទំនោរទៅលើការរស់នៅបែបទំនើបទាន់សម័យ។ ហេតុនេះហើយ អាផាតមិនដែល មានបំពាក់ដោយគ្រឿងសង្ហារិមពេញលេញ និងមានទំហំតូចៗ ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ ហើយក៏ ជាប្រភេទលំនៅឋានដែលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យសម័យបច្ចុប្បន្នកំពុងយកចិត្តទុកដាក់។
នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រភេទអាផាតមិនខ្នាត តូចបាននិងកំពុង វាយលុកនៅលើទីផ្សារយ៉ាងខ្លាំង ខណៈពេលដែលគម្រោងថ្មីៗជាច្រើនកំពុងលេច រូបរាងឡើងពាសពេញទីក្រុង។ កត្តាទីតាំង គឺនៅតែជាចំណុចអាទិភាពរបស់វិនិយោគិន ក៏ប៉ុន្តែផាសុកភាពនៃការរស់នៅក៏បានក្លាយ ទៅជាកត្តាចំបងផងដែរ។ ចំណុចទាំង២នេះសុទ្ធសឹងតែជាចំនុចដែលមិនអាចខ្វះបាន។
ក្នុងចំណោមក្រុមហ៊ុនដែលស្ថាបនាគម្រោងអាផាតមិនទំនើបៗដែលមានលិចរូបរាងឡើងនៅក្នុងប្រទេសកម្ពុជាជាច្រើន យើងឃើញមានក្រុមហ៊ុន Meridian International Holdings ដែលកំពុងមានការ ចាប់អារម្មណ៍ជាខ្លាំងពី សំណាក់អតិថិជនថាជាក្រុមហ៊ុនស្ថាបនាមួយដែល ផ្ដោតសំខាន់ទៅលើប្រណីតភាពនៃការរស់នៅ និងមានការច្នៃប្រឌិតខ្ពស់។
ទីតាំង
ក្រុមហ៊ុន Meridian International Holdings បានអភិវឌ្ឍនូវគម្រោងដែលប្រើប្រាស់បច្ចេកទេសទំនើបមួយទៀតគឺ គម្រោង «Flatiron By Meridian» ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងសំខាន់ និងទេសភាពជុំវិញនៃ Flatiron By Meridian មើលទៅហាក់មានភាពស៊ីវិល័យ និងទាន់សម័យបំផុត។ បន្ថែមលើបរិក្ខារសម្បូរបែបនេះ អគារប្រើប្រាស់ចម្រុះនេះក៏មានភាពប្រណីតផងដែរ។ គុណភាពនៃសំណង់ និងគ្រឿងសង្ហារិមនៅខាងក្នុងគឺលើសពីការគិតដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ មានប្រព័ន្ធការពារសុវត្ថិភាព ២៤ម៉ោង និងសេវាកម្មសំអាតលំនៅឋានប្រកបដោយការយកចិត្តទុកដាក់ ដើម្បីផ្តល់ឱ្យអ្នកនូវជីវិតនិងការ ងារដែលមានភាពភាពកក់ក្តៅ។
គម្រោង Flatiron By Meridian គឺជាការរួមបញ្ចូលគ្នានៃការរស់នៅប្រកបដោយផាសុកភាព និងស្មារតី ច្នៃប្រឌិតថ្មីនៅក្នុងការិយាល័យបែបស៊ីវីល័យ។ អគារនេះមានក្រឡាផ្ទៃសរុបប្រមាណ ៨៤,១៤០ ម៉ែត្រការ៉េ ដែលមានយូនីតលំនៅឋាន ការិយាល័យ និងបរិក្ខារក្នុងអគារយ៉ាងធំទូលាយ។
គម្រោងនេះមិនត្រឹមតែបង្ហាញ ពីខ្លឹមសារនៃអគារមានរាងស្តួចនៅទីក្រុងញូវយ៉កប៉ុណ្ណោះទេ ថែមទាំងមានការច្នៃប្រឌិតថ្មីជាមួយនឹងរចនាបថ កញ្ចក់សម័យទំនើបដ៏ធំ និងគ្រឿងបរិក្ខារខាងក្នុងដ៏ស្រស់ស្អាត។ គម្រោង Flatiron By Meridian ផ្តល់ជូនយូនីត អាផាតមិនសម្រាប់ជួលចំនួន ១៣ជាន់ (ចាប់ពីជាន់ ២៩ ដល់ ៤១) ដែលមានការរចនាបថចម្រុះ «បែបបូព៌ាទំនើប» អមដោយសេវាកម្មគេហដ្ឋានគ្រប់គ្រងដោយក្រុមហ៊ុន Ascott ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអចលទ្រព្យទំនើប និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Capitaland Group មកពីប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Ascott នឹងផ្តល់ជូនលោកអ្នកនូវសេវាកម្មដ៏អស្ចារ្យលំដាប់ពិភពលោកដែលប្រកាន់ ខ្ជាប់នូវគោលគំនិតវប្បធម៌ក្នុងតំបន់។
អគារកប់ពពកនេះផ្តល់នូវបរិយាកាសសម្រាប់ការសម្រាកលម្ហែកាយជាមួយនឹងទេសភាពដ៏ល្អបំផុតនៃទីក្រុង។ លើសពីនេះទៅទៀត គម្រោង Flatiron By Meridian ក៏អាចផ្តល់នូវរសជាតិនៃជីវិត និងកន្លែងធ្វើការលក្ខណៈអន្តរជាតិដែលមនុស្សគ្រប់គ្នាអាចប្រើប្រាស់បាន។
បរិក្ខារ និងសេវាកម្ម
ការស្ថាបនានៃគម្រោងនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២១។ អគារ ៤១ ជាន់នេះ មានកម្ពស់ ១៦៨ម៉ែត្រ មានការរចនារាងស្តួច និងទំនើបដែលស័ក្ដិសមឥតខ្ចោះ ទៅនឹងស្ថានទំហំដីដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតនៃស្ថាបត្យកម្មទំនើប។
គម្រោង Flatiron By Meridian មានបំពាក់គ្រឿងបរិក្ខារប្រណិតៗជាច្រើនដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ដូចជា កន្លែងទទួលទានអាហារ អាងហែលទឹកធំទូលាយ ក្លិបហាត់ប្រាណ បន្ទប់ជិះកង់ហាត់ប្រាណ បន្ទប់យូហ្គា សូណា បន្ទប់ប្រជុំ ផ្ទះបាយរួម កន្លែងអង្គុយ កន្លែងអង្គុយហាលថ្ងៃ កន្លែងទទួលភ្ញៀវទំនើប ចំណតយានយន្ត និងការរចនាទេសភាពជាដើម។ លើសពីនេះទៀត នៅជាន់ផ្ទាល់ដី គម្រោង Flatiron By Meridian បង្កើតជាបរិយាកាសពាណិជ្ជកម្មដ៏ល្អ និងរស់រវើកជាមួយនឹងគោលគំនិត «និន្នាការថ្មី សម័យទំនើប» ដែលមានហាងលក់ទំនិញ ភោជនីយដ្ឋាន ការកម្សាន្ត ការជួបជុំបែបសង្គម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់លំនៅឋាន អ្នករស់នៅ អ្នកជិតខាង អ្នកលក់រាយ អ្នកផ្គត់ផ្គង់អាហារ និងវិនិយោគិននានា។
តម្លៃយូនីត
យូនីតក្នុងគម្រោងនេះមានតម្លៃ ចាប់ផ្តើមត្រឹមតែ $279,999ដែលស្មើនឹង $4,110/ម៉ែតការ៉េ។ ប្រសិនបើលោកអ្នកវិនិយោគលើអាផាតមិន ឬ ការិយាល័យនៅ Flatiron By Meridian លោកអ្នកអាចទទួលបានផលចំណេញត្រឡប់មកវិញប្រចាំឆ្នាំ ៨.៥% ទៅ ៩.៥% ដោយផ្អែកលើកម្រិតនៅក្នុងតំបន់តែមួយ ដែលនេះជាផលចំណេញត្រឡប់មកវិញខ្ពស់បើប្រៀបធៀប នឹងផលចំណេញជាមធ្យមនៅរាជធានីភ្នំពេញ។ អ្នកអភិវឌ្ឍន៍ក៏ផ្តល់ជម្រើសនៃការទិញត្រឡប់មក វិញក្នុងតម្លៃដើមបន្ទាប់ពីរយៈពេល ១០ ឆ្នាំ៕
Comments