+85561 777 090
Logo
គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨
Updated on: June 6, 2022, 5:03 p.m.
Published on: November 26, 2017, 6:44 p.m.

គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨



គម្រោងអភិវឌ្ឍន៍ Gold Tower 42 គ្រោងនឹងបន្តការសាងសង់ឡើងវិញនៅឆ្នាំ២០១៨ ហើយនឹង បញ្ចប់នៅឆ្នាំ២០១៩។ នេះបើយោងតាមលោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yonwoo Cambodia Co, Ltd ដែលជាម្ចាស់គម្រោង។ គម្រោងអភិវឌ្ឍន៍នេះត្រូវបានប្រកាស ក្រោមឈ្មោះថ្មី GT 42 ។

បន្ទាប់ពីពិធីចុះហត្ថលេខាសាងសង់គម្រោង Gold Tower 42 ឡើងវិញរបស់ក្រុមហ៊ុន Yonwoo ជាមួយក្រុមហ៊ុនចិន Shengzheng Hongtoao Decoration និង Waiman Construction & Engineering (ម៉ាកាវ) កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Kim សន្យាថា ក្រុមហ៊ុនរបស់លោកនឹងច្បាស់ជាបញ្ចប់គម្រោងទាន់ពេល។

លោក សេង​ ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា Yonwoo បានផ្ញើរលិខិតមកក្រសួងនៅខែសីហាថា ពួកគេនឹង សាង សង់អគារក្នងរយៈពេល៦ខែទៀត។ យ៉ាងណាក៏ដោយ លោកបន្តថា ខ្ញុំមិនទាន់ប្រាកដនោះ ទេថាតើការសន្យានោះពិត ឫអត់ ពីព្រោះថាម្ចាស់គម្រោងបានចេញ សេចក្ដី ថ្លែងការស្រដៀង គ្នានេះ ច្រើនដងរួចមកហើយ ប៉ុន្តែពុំទាន់ឃើញមានការសាងសង់ នោះទេ។

គួរបញ្ជាក់ថា គម្រោង Gold Tower 42 ត្រូវបានពន្យាពេលអំឡុងពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ហើយបន្ទាប់មក ខកខានមិនបានបន្តការសាងសង់ឡើងវិញជាច្រើនសារ។ យ៉ាង ណាក៏ដោយគម្រោងនេះបានបញ្ចប់ការសាងសង់បាន ចំនួន៣២ជាន់ហើយ មុននឹងគម្រោងនេះត្រូវបានពន្យាពេល សារជាថ្មី។

លោក ហៃ រ៉ាវី ប្រធានទីផ្សារ និងលក់ ក្រុមហ៊ុន Daily Realty Group បានលើកឡើងថា គេពុំទាន់ដឹងច្បាស់នៅឡើយទេ ថាតើគម្រោងនេះនឹងបញ្ចប់ទាន់ពេលឫអត់ ដោយសារតែប្រវត្តនៃការពន្យាពេល។

លោកបន្តថាយ៉ាងណាក៏ដោយប្រសិនបើគម្រោងនេះបន្តការសាងសង់ និងបញ្ចប់ទាន់ពេលវានឹងក្លាយជាសញ្ញាវិជ្ជមានមួយទៀតចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាពីព្រោះ Gold Tower 42 គឺជាគម្រោងធំមួយនៅក្នុងប្រទេសហើយដូច្នេះអាចនឹងទាក់ទាញវិនិយោគបរទេសបានកាន់តែច្រើន។

វិនិយោគលើគម្រោងអភិវឌ្ឍន៍ថ្មី និងល្បីឈ្មោះបំផុតនៅកម្ពុជានៅថ្ងៃនេះលើគេហទំព័រ Realestate.com.kh






Comments