អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ យើងបានឃើញគ្រោងអគារដ៏ខ្ពស់ត្រដែតនៅកណ្តាលក្រុងភ្នំពេញចេញរូបរាងយ៉ាងពេញលេញហើយ នោះគឺអគារហ្គោលថោវ័រដែលមានកំពស់រហូតដល់៤២ជាន់។
ទទួលបានសិទ្ធិសាងសង់បន្តនៅចុងឆ្នាំ២០១៧កន្លងទៅ គ្រោងឆ្អឹងអគារទាំងមូលត្រូវបានបញ្ចប់នៅថ្ងៃទី២៨ មករា ២០១៩ដោយប្រើរយៈពេលអស់ជិតមួយឆ្នាំ។
តាមប្រភពផ្លូវការពីក្រុមហ៊ុនវិនិយោគក្រុមហ៊ុន SHENZHEN HONGTAO DECORATION ដែលជាភាគហ៊ុនធំមួយនៃក្រុមហ៊ុនវិនិយោគអគារនេះបានឲ្យដឹងថាគម្រោងនេះនឹងត្រូវបញ្ចប់ទាំងស្រុងយ៉ាងយូរនៅឆ្នាំក្រោយ ដែលត្រូវចំណាយទឹកប្រាក់សាងសង់ចំនួន២០០លានដុល្លារ។
សូមបញ្ជាក់ផងដែរថាអគារហ្គោលថោវ័រនឹងបន្តសាងសង់៥ជាន់បន្ថែមទៀត ហើយត្រៀមលក់ជាផ្លូវការនៅក្នុង ខែឧសភាឆ្នាំនេះ ហើយឈ្មោះថ្មីមួយទៀតអាចនឹងត្រូវជំនួសឈ្មោះចាស់សព្វថ្ងៃក៏ថាបាន។
យើងសង្ឃឹមថាអគារដ៏ធំសម្បើមមួយនេះនឹងធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលពោរពេញដោយភាពស៊ីវិល័យនៅក្នុងតំបន់៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
Comments