+85561 777 090
Logo
អត្ថប្រយោជននៃការធានាជួលត្រឡប់វិញដែលអ្នកមិនដឹង
Updated on: June 1, 2022, 1:45 a.m.
Published on: September 7, 2021, 8:39 a.m.

អត្ថប្រយោជននៃការធានាជួលត្រឡប់វិញដែលអ្នកមិនដឹង


ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន និង​ការ​ផ្លាស់​ប្តូរ​យ៉ាងច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ លំហូរ​នៃ​វិនិយោគិន​បរទេស​បាន​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​មានការ​ប្រកួតប្រជែង ហើយ​ឱកាស​វិនិយោគ​អចលនទ្រព្យ​ថ្មី​ៗ​ជា​ច្រើន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន និង​កំពុង​ពេញ​និយម​ជាមួយនឹង​ការ​ធានា​ការ​ជួល​ត្រឡប់​មក​វិញ ឬ​ហៅ​ថា GRR (Guaranteed Rental Returns) ។
តើ​អ្វី​ទៅ​ជា​ការ ធានា​ការ​ជួល​ត្រឡប់​មក​វិញ ឬ​ហៅ​ថា GRR (Guaranteed Rental Returns) ?

តាម​លក្ខខណ្ឌ ៖ «GRR គឺជា​ប្រាក់​ចំណូល​ជួល​នា​ពេល​អនាគត​ដែល​ត្រូវ​បាន​ធានា​ដោយ​អ្នក​អភិវឌ្ឍន៍ ឬ​ក្រុមហ៊ុន​គ្រប់គ្រង ដល់​អ្នកទិញ​អចលនទ្រព្យ​ក្នុង​រយៈពេល​កិច្ចសន្យា​ណាមួយ បន្ទាប់​ពី​កិច្ចសន្យា​ត្រូវ​បាន​ចុះហត្ថលេខា​» ។

ឧទាហរណ៍ ៖ ប្រសិនបើ​តម្លៃ​អចលនទ្រព្យ​របស់​លោក​អ្នកមាន​តម្លៃ $100,000 ជាមួយនឹង​អត្រា​ជួល​ត្រឡប់​វិញ​ចំនួន 6% ក្នុង​មួយ​ឆ្នាំ និង​រយៈពេល​ជួល​ត្រឡប់​វិញ​២​ឆ្នាំ ។ ដូច្នេះ​លោក​អ្នក​នឹង​ទទួល​បាន $12,000 ក្នុង​រយៈពេល​២​ឆ្នាំ​នោះ ។

តម្លៃអចលនទ្រព្យ $100,000
អត្រាជួលត្រឡប់វិញ 6%/ឆ្នាំ
រយៈពេល 2ឆ្នាំ
អត្រាចំណេញ $12,000 សម្រាប់រយៈពេល២ឆ្នាំ

លោក Sharon Liew នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huttons CPL កត់​សម្គាល់ថា ការ​ធានា​ការ​ជួល​ត្រឡប់​គឺជា​គម្រោង​ធានា​សម្រាប់​វិនិយោគិន​ថ្មី​ដែល​ចង់​សាកល្បង​ទីផ្សារ​អន្តរជាតិ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ប្រាក់​ចំណេញ​សុទ្ធ​ស្តង់ដារ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ខុន​ដូ និង​ទីផ្សារ​អភិវឌ្ឍ​ថ្មី​មាន​ចាប់ពី ៤ ភាគរយ​ដល់ ៩ ភាគរយ​ជា​ធម្មតា​សម្រាប់​រយៈពេល​ពី ២ ទៅ ៥ ឆ្នាំ ។

លោក Sharon Liew នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huttons CPL បង្ហាញ​ថា ការ​ធានា​ប្រាក់​ចំណូល​ពី​ការ​ជួល​ត្រឡប់ គឺជា​គម្រោង​ធានា​រ៉ាប់រង​ថ្មី​សម្រាប់​អ្នក​វិនិយោគ​ថ្មី​ដែល​កំពុង​ព្យាយាម​សាកល្បង​អ្វី​ដែល​ថ្មី ឫ​ជាមួយ​ទីផ្សារ​អន្តរជាតិ​ដែល​មិន​បានដឹង​ច្បាស់លាស់​ ។

ស្តង់ដារ​ប្រាក់​ចំណូល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ទីផ្សារ​ខុន​ដូ និង​អភិវឌ្ឍន៍​ថ្មី​មាន​ចន្លោះ​ពី ៤% ទៅ​៩% ជា​ទូទៅ​សម្រាប់​រយៈពេល មួយ​ពី ២-៥​ឆ្នាំ ទោះបីជា​មានការ​អះអាង ២០% ឬ​ច្រើន​ជាង​នេះ​សម្រាប់​រយៈពេល​ខ្លី​គឺ​ត្រូវ​បាន​ជម្រុញ​ដោយ​អ្នក​ប្រតិបត្តិការមួយ​ចំនួន ​។

លោក Saraboth Ea នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Maxem Property និយាយ​ថា​ការ​មិន​មាន​ជំនឿ​ជាក់​លើ​ការ​ធានា​ប្រាក់​ចំ ណូ​ល​ពី​ការ​ជួល​ត្រឡប់​គឺជា​ភាព​ទូទៅ​នៅ​កម្ពុជា ដោយសារ​នេះ​ជា​បរិបទ​ថ្មី​សម្រាប់​អ្នកទិញ និង​វិនិយោគិន​ក្នុងស្រុក "​ហេតុផល​នេះ​ប្រសើរ​ជាង​ការ​ជឿ​លើ​ប្រាក់​លើកទឹកចិត្ត​តែ​មួយ​គត់​សម្រាប់​អ្នកទិញ យើង​រំលឹក​ច្រើន​ដងដោយ​សារ​អ្នកទិញ ត្រូវ​មាន​ទំនុកចិត្ត​លើ​គម្រោង​របស់​អ្នក​អភិវឌ្ឍន៍​"​។

សម្រាប់​វិនិយោគិន​សត្ត​នុ​ពល​ប្រ​ឈ​មុខជា​មួយ​ការ​ធានា​លើ​ការ​ជួល​ត្រឡប់​វិញ មាន​បី​ចំណុច​ដើម្បី​ផ្ទៀងផ្ទាត់​មុន​ពេល​ចុះ ហត្ថលេខា​។ ទី​មួយ ការ​សំខាន់​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​ជា​ការ​ធានា​លើ​ហិរញ្ញវត្ថុ​។ ប្រសិនបើ​វា​គ្រាន់តែ​ជា​ក្រដាស​កិច្ច សន្យា​មួ​ួ​យ នោះ​វា​ជា​ការ​បំភាន់​។ សិក្សា​ពី​ទីផ្សារ​ដែល​នឹង​ក្ស័យ​ទុន​បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ដាក់​ចេញ​ ។ ទោះជា​យ៉ាងណា ប្រ​សិន​មាន​កិច្ចសន្យា​ពិតប្រាកដ ដែល​មាន​សក្តានុពល​សម្រាប់​ការ​ដោះ​ទាល់​តាម​ច្បាប់​ដែល​គួរតែ​ប្រាក់​ចំណូល​មិន​ត្រូវ​បាន បង្កើត​ឲ្យ​មាន ហើយ​ការ​ធានា​ប្រាក់​ចំណូល​លើ​ការ​ជួល​ត្រឡប់​នឹង​បង្ហាញ​ពី​តម្លៃ​មួ​​យ​ចំនួន​ ។

លោក Saraboth លើក​ឡើង​ថា "​ការ​ធានា​លើ​ការ​ជួល​ត្រឡប់​ត្រូវ​បាន​ពិចារណា​ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត​ដែល​កំណត់ ថា​តើ​ការ​វិនិយោគ​ជា​មាន​តម្លៃ​ឫ​អត់​។ នេះ​ក៏​នឹង​ត្រូវ​ពិចារណា​ពី​គោលបំណង​របស់​អ្នកទិញ និង​ពេលវេលា​ក្នុង​ការ​វិនិយោគ ដែល​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​។​"

លោក Sam Kiers ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៅ Elevated Realty យល់​ស្រប​ដូច​គ្នា "​មុនគេ​បង្អស់ ដែល​អ្នក​វិនិយោគ​គួរ ពិចារណា​គឺ​រយៈពេល​ដែល​ត្រូវ​និ​យោគ​សម្រាប់​បាន​ទទួល​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ​។​"

លោក Liew ពន្យល់​ថា ជា​ទូទៅ​គម្រោង​ធានា​លើ​ការ​ជួល​ត្រឡប់​វិញ​គឺ​ធម្មតា​ទាប​ជាង​អត្រា​ជួល​ក្នុង​ទីផ្សារ​ប្រហែល ២០ % ដើម្បី​ការពារ​អ្នក​អភិវឌ្ឍន៍​ពី​ការ​ខាតបង់​ណាមួយ នេះ​ចង់​មាន​ន័យ​ថា អត្រា​ខ្ពស់​ជាង ២០% គឺ​ទំនងជា​ការ​ល្អ​បំផុត​។

លោក Desmond Yap អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Yong Yap Properties ជឿ​ថា​ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​ផ្តល់​ជូន​ការ​ធានា លើ​ការ​ជួល​ត្រឡប់ នេះ​គឺ​ត្រឹមត្រូវ​ដើម្បី​សន្មត់​ថា​ពួក​គេ​បាន​ធ្វើការ​គណនា​ត្រឹមត្រូវ និង​បាន​ធានា​ថា​មិន​ធ្វើ​ឲ្យ​ខាតបង់​ផល ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​របស់​ពួក​គេ​។ លោក Yap និយាយ​ថា "​ដូច្នេះ ការ​ពិត​អ្នកទិញ​គឺ​ត្រូវ​ចំណាយ​សម្រាប់​ការ​ធានា​លើ ប្រាក់​ចំណូល​ពី​ការ​ជួល​ត្រឡប់​ដោយ​ខ្លួនឯង​ផ្ទាល់​។​"

សម្រាប់​វិនិយោគិន ការ​ពិចារណា​ចំណុច​ទី​ពីរ​អំពី​ការ​សន្យា​ការ​ធានា​ជួល​ត្រឡប់​គួរតែ​ជា​...​ថា​តើ​តួលេខ​ប្រាក់​ចំណូល​ពី​ការ ជួល​បង្ហាញ​ដោយ​ពិតប្រាកដ និង​អាច​សម្រេច​បាន​នៅ​ក្នុង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ សូម​គិត​ក្នុង​ចិត្ត​ពី​ទីតាំង​របស់​អចលនទ្រព្យ ។

វា​មិនមែន​ជា​រឿង​ចម្លែក​សម្រាប់​អ្នក​អភិវឌ្ឍន៍​ដើម្បី បំប៉ោង​ថ្លៃ​តួលេខ​នៃ​ការ​ធានា​ជួល​ត្រឡប់ ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍ល្អ​នៅ​លើ​អ្នកទិញ​ឲ្យ​ពិចារណា​ពី​ផលប្រយោជន៍​រយៈ ពេល​វែង​នៃ​ការ​វិនិយោគ​របស់​ពួក​គេ ។ កំហុសឆ្គង​ទូទៅ​មួ​ួ​យ​ដែល​អ្នក​វិនិយោគ​ថ្មី​ៗ​បាន​ធ្វើ​គឺ​ទទួលយក​កា​ធានា​លើ​ការ​ជួល​ត្រឡប់ ដែល​បាន​ផ្តល់​ជូន​ជា​យោង (Reference point) ដើម្បី​គណនា​ប្រាក់​ចំណូល​ត្រឡប់​វិញ​របស់​ពួក​គេ​។ នៅ​ពេល​អ្នកលក់​ក្នុង​តម្លៃ​ពេញ ១០០% ពិត​ណាស់ អ្នក​នៅ​តែ​អាច​ផ្តល់​ជូន ១០% នៃ​ប្រាក់​ចំណូល​ត្រឡប់​ក្នុង​រយៈពេល​៣​ឆ្នាំ និង​នៅ​តែ​ទទួល បាន​ប្រាក់​ចំណេញ​ច្រើន​សន្ធឹកសន្ធាប់​ ។

ចំណុច​ចុង​ក្រោយ​អ្នកទិញ​ត្រូវ​តែ​ពិចារណា​ថា​តើ​អ្នក​អភិវឌ្ឍន៍ ឬ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​របស់​ពួក​គេ​ពិតជា​មាន សមត្ថភាព និង​ធនធាន​ក្នុង​ការ​ចាង់​ចែង​ត្រឹមត្រូវ​យ​លើ​អចលនទ្រព្យ​និង​ការពារ​អ្នក​ជួល​អចលនទ្រព្យ​ក្នុងអំឡុងពេល​មាន ការ​ធានា​ជូន​នោះ​។​ស្វែងរក​បទ​ពិសោធន៍​នៃ​ការ​ប្រតិបត្តិការ​គ្រប់គ្រង​អចលនទ្រព្យ ជាមួយ​ភាព​ជោគជ័យ​កន្លង​មក​នៅ​ក្នុង ទីផ្សារ ក្នុងស្រុក ។ ប្រសិនបើ​ធាតុ​ទាំងនេះ​មិន​បាន​បង្ហាញ អភិវឌ្ឍន៍​អាច​តំឡើង​ថ្លៃ​អចលនទ្រព្យ​ដើម្បី​រួម​បញ្ចូល​ក្នុង​ការ​ធានា ជួល​បន្ថែម​លើ "​ថ្លៃដើម​" នៃ​ការ​លក់​អចលនទ្រព្យ​របស់​ពួក​គេ ៕

Comments