+85561 777 090
Logo
Home & Lifestyle Expo 2019
Updated on: June 6, 2022, 5:01 p.m.
Published on: April 30, 2019, 3:04 a.m.

ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ មានអ្នកចូលរួមជាង ២០,០០០ នាក់


 

មានអ្នកទស្សនាជាង ២០,០០០ នាក់ បានមកចូលរួមនៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ នៅកោះពេជ្រកាលពីចុងសប្ដាហ៍កន្លងទៅ។  ភាគច្រើននៃអ្នកចូលរួមបានចាប់អាម្មណ៍លើ ការវិនិយោគគម្រោងខុនដូ បុរី ដី ឬឡាននៅក្នុងពិព័រណ៍ដ៏ធំមួយនេះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh លោក Tom O'Sullivan បានអះអាងថា នេះគឺជាព្រឹត្តិការណ៍ ដែលទទួលបានជោគជ័យបំផុតសម្រាប់ពេលបច្ចុប្បន្ននេះ។

ប្រារព្ធធ្វើនៅក្នុងសាលពិព័រណ៌កោះពេជ្រនៅថ្ងៃទី ២៦ និង ២៧ ខែមេសា ព្រឹត្តិការណ៍នេះបានធ្វើការដាក់តាំងបង្ហាញគម្រោងអចលនទ្រព្យជាច្រើន ដែលមានដូចជា៖ គម្រោងអភិវឌ្ឍន៍បុរី គម្រោងខុនដូ គម្រោងដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ ធនាគារ ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្ម។

ក្រៅពីនេះក៏មានការដាក់តាំងបង្ហាញផលិតផលសម្រាប់បំពេញតាមសេចក្តីត្រូវការនៃរបៀបរស់បែបថ្មី ដោយផ្តោតលើយីហោល្បីៗ ដូចជា៖ រថយន្ត នាឡិកាដៃ​ កាបូបដៃ គ្រឿងសង្ហារិម សម្ភារៈធ្វើលំហាត់ប្រាណ និងមានផ្សេងៗទៀត។

គម្រោងលំនៅដ្ឋាន និងក្រុមហ៊ុននីមួយៗបានផ្តល់ការបញ្ចុះតម្លៃពិសេសបំផុតនៅពិព័រណ៍ក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះជាវេទិកាអចលនទ្រព្យដែលមានភាពទាក់ទាញបំផុត។ អ្នកតាំងបង្ហាញគម្រោងទាំងអស់ អាចធ្វើការទំនាក់ទំនងជាមួយអ្នកទិញជាច្រើននាក់ ដោយមួយចំនួនបានទិញនៅនឹងកន្លែង អ្នកខ្លះបានកក់គម្រោង ហើយអ្នកមួយចំនួនទៀតគឺជាអតិថិជនដ៏មានសក្តានុពល សម្រាប់ការលក់បន្ទាប់នៅពេលអនាគត។

គម្រោងដែលមានតម្លៃសមរម្យត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍លើកនេះ ដើម្បីផ្តល់ជាជម្រើសលំនៅដ្ឋានសម្រាប់ប្រជាជនដែលមានចំណូលមធ្យម។ នេះជាមូលហេតុដែល បានស្រូបទាញយកប្រជាជនខ្មែរជាច្រើននាក់ឲ្យចូលរួមនៅក្នុងពិព័រណ៍នេះ។​

លោក Tom O'Sullivan បានមានប្រសាសន៍ថា "អ្នកចូលរួមប្រហែលពាក់កណ្តាលគឺជាប្រជាជន នៅក្នុងស្រុក"។ លោកបានបន្ថែមទៀតថា អ្នកចូលរួមផ្សេងៗទៀតភាគច្រើនគឺជនជាតិចិន រួមជាមួយនឹងអ្នកទេសចរអន្តរជាតិជាច្រើនទៀត។

ជាមួយនឹងការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់អ្នកចូលលរួម ព្រឹត្តិការណ៍នេះបានបង្ករឲ្យមានបរិយាកាសដ៏ អស្ចារ្យបំផុតសម្រាប់ពេលចុងសប្ដាហ៍។ គ្រប់គ្នាបាននិយាយថា នេះគឺជាវេទិកាដ៏ធំមួយ ដែលបានប្រមូល ផ្ដុំគម្រោងអចលនទ្រព្យដ៏ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា និងធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការទិញលក់នៅក្នុងពិព័រណ៍

គម្រោង Urban Village ដែលជាគម្រោងខុនដូស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ គឺជាគម្រោងដែលទទួលការចាប់អារ​ម្មណ៍ខ្លាំងជាងគេបំផុតនៅក្នុងពិព័រណ៍នេះ។ គម្រោងនេះបានលក់អស់ ជាច្រើនយូនីតនៅក្នុងរយៈពេល ២ ថ្ងៃ ដែលគិតជាទឹកប្រាក់ជាង ៣.៥ លានដុល្លារ។

លំនៅដ្ឋានអារ៉ាតា ហ្គាដិន រ៉េស៊ីដិន ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Creed Group ក៏ទទួលបានការចាប់អាម្មណ៍ច្រើនដែរ។ អារ៉ាតាបានលក់លំនៅដ្ឋានអស់ចំនួន ១២ យូនីត ដែលក្នុងមួយយូនីតមានតម្លៃជាមធ្យមក្រោម ១០០,០០០ ដុល្លារ ។

ក្រុមហ៊ុន Top International Agent បានចុះហត្ថលេខាលើការលក់ចំនួន ៨ យូនីត នៅក្នុងពិព័រណ៍នេះ ដែលមានតម្លៃសរុបជាង ៦០,០០០ ដុល្លារ។

គម្រោង Worldbridge Homes ក៏បានទទួលបានការចាប់អារម្មណ៍ច្រើនដែរ នៅក្នុងអំឡុងពេល ពិព័រណ៍នេះ។ គម្រោងនេះលក់បានចំនួន ៩ យូនីត ដែលមានតម្លៃជាង ២៥០,០០០ ។

ភ្នាក់ងារអចលនទ្រព្យ Pointer Property លក់បានចំនួន ៤​ យូនីត ដែលមានតម្លៃប្រហែលជា ៧០,០០០ ដុល្លារក្នុងមួយយូនីត។

គម្រោង 7 Residence  លក់បាន ១ យូនីត ដែលមានតម្លៃ ៥០០,០០០ ដុល្លារ។

ក្រៅពីការលក់ភ្លាមៗនៅនឹងកន្លែង ភាពជោគជ័យនៃពិព័រណ៍លំនៅដ្ឋានកម្ពុជា ក៏បា​នផ្តោតទៅលើការជំរុញឲ្យមានការទិញលក់បន្តបន្ទាប់ទៀត បន្ទាប់ពីអ្នកលក់ប្រមូលបានទិន្នន័យនៃអ្នកចាប់អារម្មណ៍ទិញពីក្នុងពិព័រណ៍នេះ។ នេះមានន័យថា គម្រោងនីមួយៗទទួលបានភ្ញៀវជាច្រើននាក់នៅពេលពួកគេចូលរួមក្នុងពិព័រណ៍នេះ ហើយការទិញលក់ នឹងនៅតែអាចធ្វើឡើងបន្ទាប់ពីពិព័រណ៍នេះចប់។

សម្រាប់ស្តង់លក់រាយនៅក្នុងពិព័រណ៍នេះវិញក៏ទទួលបានការចាប់អាម្មណ៍ខ្លាំងផងដែរ។​

តំណាងរបស់ក្រុមហ៊ុនរថយន្ត Nissan បានបញ្ជាក់ថា រថយន្តមួយគ្រឿង តម្លៃ ៥ ម៉ឺនដុល្លារ បានលក់នៅក្នុងកម្មវិធីនេះ។ ចំណែកក្រុមហ៊ុនហុងដាបានលក់ម៉ូតូ ៤ គ្រឿងក្នុង តម្លៃ ៣,០០០ ដុល្លារ/មួយគ្រឿង។ ស្តង់ Sofa Shop ជាហាងលក់គ្រឿងសង្ហារឹមទទួលបានអតិថិនជន ៨ នាក់នៅក្នុងអំឡុងពេលនៃកម្មវិធី ក្នុងនោះគិតជាទឹកប្រាក់ជិត ១០,០០០  ដុល្លារ។

យោងតាមទិន្នន័យដែលទទួលបានពីគម្រោង និងក្រុមហ៊ុននីមួយៗ នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នេះជាភាពជោគជ័យដ៏សម្បើមសម្រាប់វេទិកាអចលនទ្រព្យក្នុងឆ្នាំនេះ។

ព្រឹត្តិការណ៍ពិព័រណ៍នេះគឺបានបង្ហាញថាវិស័យអចលនទ្រព្យនៅកម្ពុជាពិតជាភាពរីកចម្រើនខ្លាំងក្លាជាងពេលកន្លងមក។ គេជឿថា វិស័យនេះនឹងនៅតែបន្តអភិវឌ្ឍទៅមុខបន្ថែមទៀតនៅពេលអនាគត៕

សូមតាមដានព័ត៌មានរបស់ Realestate.com.kh ដើម្បីទទួលបានព្រឹត្តិការណ៍ថ្មីៗ ឬការវិនិយោគផ្សេងៗនៅកម្ពុជា!

Comments