+85561 777 090
Logo
ថ្ងៃស្អែកនេះពិព័រណ៍លំនៅដ្ឋានកម្ពុជានឹងចាប់ផ្តើមហើយ
Updated on: May 9, 2022, 6:01 a.m.
Published on: April 25, 2019, 2:53 a.m.

ថ្ងៃស្អែកនេះពិព័រណ៍លំនៅដ្ឋានកម្ពុជានឹងចាប់ផ្តើមហើយ


ប្រសិនបើអ្នកចង់ទិញផ្ទះ ជាមួយនឹងជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់ អ្នកគួរចូលរួមជាមួយពិព័រណ៍ លំនៅដ្ឋានកម្ពុជឆ្នាំ ២០១៩ នៅថ្ងៃស្អែកនេះនៅសាលពិព័រណ៍កោះពេជ្រ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅកំណើននៃការវិយោគដ៏ច្រើនក្នុងវិស័យអចលនទ្រព្យកម្ពុជា ពោលគឺការទិញលក់អចលនទ្រព្យមានប្រតិបត្តិការកាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ។​

ពិព័រណ៍លំនៅដ្ឋានកម្ពុជាគឺជាវេទិកាតាំងបង្ហាញគម្រោងអចលនទ្រព្យគ្រប់បែបយ៉ាងមកពីទូទាំងប្រទេសកម្ពុជា​ ក្នុងនោះរាប់ចាប់ពីគម្រោងបុរី ខុនដូ អាផាតមេន ដីឡូតិ៍ និងអចលនទ្រព្យបែបអាជីវកម្ម ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗសរុបជិត ១០០ គម្រោង។

អ្នកចូលរួមនឹងទទួលបានផលចំណេញជាច្រើនជាមួយការបញ្ចុះតម្លៃពីគ្រប់គម្រោង មានឱកាសឈ្នះរង្វាន់ពីម្ចាស់គម្រោងនីមួយៗ រួមជាមួយឱកាសទទួលបានកាដូជាច្រើនពី Realestate.com.kh។

នេះគឺជាព្រឹត្តិការណ៍ដ៏ល្អបំផុតមួយសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើននៃទីផ្សារលំនៅដ្ឋានកម្ពុជា​ ហើយម្យ៉ាងទៀតវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យនឹងផ្តល់ជូនចំណេះថ្មីៗ គន្លឹះនៃការវិនិយោគ និងបទបញ្ញត្តិសំខាន់ៗដល់អ្នកចូលរួម​​​​។ អ្នកជំនាញជិត ៣០ រូប បានត្រៀមខ្លួនរួចស្រេចសម្រាប់វេទិកានេះ។

កម្មវិធីនេះអាចដំណើរការបានដោយមានការឧបត្ថម្ភពីទឹកបរិសុទ្ធអនោត្តា ផ្សារ TK Avenue សាលារៀនអន្តរជាតិ SCIA ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Maxworld ការសែតខ្មែរថាមស៍ ក្រុមហ៊ុន Opennet ក្រុមហ៊ុន PassApp ក្រុមហ៊ុន វីង ក្រុមហ៊ុន Tings & Associates និងក្រុមហ៊ុនអាកាសចរណ៍ Philipin Airlines។

ចំណាយពេលចុងសប្តាហ៍នេះដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។

កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា។

ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!






 



 







Comments