+85561 777 090
Logo
សក្តានុពល និងឱកាសវិនិយោគដីនៅខណ្ឌសែនសុខ
Updated on: June 6, 2022, 5:03 p.m.
Published on: September 18, 2017, 6:38 a.m.

សក្តានុពល និងឱកាសវិនិយោគដីនៅខណ្ឌសែនសុខ


ខណ្ឌសែនសុខមានទីតាំងនៅភាគខាងជើងនៃទីក្រុងភ្នំពេញ។ បរិយាកាសនៃអចលនទ្រព្យនៅក្នុងខណ្ឌនេះនៅតែមានស្ថិរភាព និងរឹងមាំពេញមួយឆ្នាំ ទោះបីជាការទិញ និងលក់អចលនទ្រព្យបាន ធ្លាក់ចុះក្នុងតំបន់សំខាន់ៗដទៃទៀតក៏ដោយ។ ស្ថេរភាពនេះបានផ្តល់ទំនុកចិត្តដល់វិនិយោគិន និងភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់សែនសុខ។

ដើម្បីឲ្យអ្នកវិនិយោគកាន់តែយល់ច្បាស់អំពីបរិយាកាសនៃអចលនទ្រព្យនៅក្នុងតំបន់សែនសុខ ក្រុមហ៊ុន realestate.com.kh បានជួបជាមួយក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត ដើម្បីស្វែងបន្ថែមដោយផ្តោតសំខាន់ទៅលើតម្លៃដីនៅក្នុងតំបន់សែនសុខ។

លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បាននិយាយថា “តម្លៃដីនៅខណ្ឌសែនសុខគឺមិនឃើញមានការកើនឡើង ឬថយចុះនោះទេសម្រាប់ ពេលថ្មីៗនេះ ដែលនេះមានន័យថាតម្លៃដីគឺមានសភាពស្ថេរក្នុងពេលបច្ចុប្បន្ន”។ លោក សៀប បានបន្តថា បើទោះបីជាបែបនេះមែន ប៉ុន្តែតម្លៃដីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មុនពេលទីផ្សារអចលនទ្រព្យ ជាពិសេសដីដែលបានមកដល់ក្នុងកម្រិតថេរមួយដូចបច្ចុប្បន្ននេះ។

ពាក់ព័ន្ធទៅនឹងការកើនឡើងនៃតម្លៃដីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកសៀប បានបញ្ជាក់ថា “តម្លៃបានកើនឡើងខ្លាំង ក៏ដោយសារតែមានគម្រោងមួយចំនួនបានចូលមកអភិវឌ្ឍន៍នៅក្នុងតំបន់ដែលរួមមាន៖ ផ្សារទំនើបអ៊ីអនម៉លទី២  គម្រោង CAMKO City បុរីភពថ្មី និងបុរីជីប ម៉ុង”។

កញ្ញា ឆេង ឆាយហុង ដែលជាអ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងបន្ថែមអំពីតំបន់ខាន់ៗដែលមានកំណើគួរឲ្យកត់សម្គាល់ដោយបញ្ជាក់ថា  “យើងអាចបែងចែកដីក្នុងតំបន់ជាបីសំខាន់ៗទៅតាមតម្លៃទីផ្សាររបស់វាតំបន់ទាំងនេះរួមមាន៖ តំបន់ផ្សារទំនើបអ៊ីអនម៉លទី២តំបន់ផ្សារដីហុយ និងតំបន់ផ្សារឈូកមាស (ឬបឹងឈូក)។

កញ្ញា ឆាយហុង បានបន្ថែថាដីនៅក្នុងតំបន់ផ្សារអ៊ីអនម៉លទី២ ដែលស្ថិតនៅតាមបណ្តោយផ្លូវធំមានតម្លៃចាប់ផ្តើមពី៨០០ដុល្លារទៅប្រហែល ២,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីចូលទៅក្នុងភូមិ និងក្នុងតាមផ្លូវតូចៗតម្លៃដីមានចាប់ពី ១០០ដុល្លារទៅ ៨០០ដុល្លារ។ សម្រាប់តំបន់ផ្សារដីហុយ ជាតំបន់មានសក្តានុពល តម្លៃមានប្រមាណជា ១,០០០ ដុល្លារ ដែលស្រដៀងនឹងដីនៅផ្សារចាស់ឈូកមាសដែលមានតម្លៃពី៨០០ដុល្លារទៅ ១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េតម្លៃទាំងនេះគឺសម្រាប់ទីតាំងសំខាន់ៗនៅលើផ្លូវធំ។

លោក សៀប បានយល់ស្របជាមួយកញ្ញាឆាយហុងដោយបន្ថែមថា  “មិនថាអ្នកទិញសម្រាប់ការរស់នៅ  ឬការវិនិយោគទេសង្កាត់ភ្នំពេញថ្មីជាពិសេសតំបន់ផ្សារទំនើបអ៊ីអនម៉លទី២គឺមានសក្តានុពលបំផុត សម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត”។

បច្ចុប្បន្នក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត កំពុងធ្វើការនៅក្នុងតំបន់សែនសុខក្នុងគោលបំណងជួយផ្សព្វផ្សាយពីតំបន់នេះដល់អ្នកទិញក្នុងស្រុក និងអន្តរជាតិ។ ជាមួយនឹងបទ ពិសោធន៍ជាង ១០ឆ្នាំនៅក្នុងទីផ្សារអចលនទ្រព្យ លោក សៀប បានលើកឡើងថាក្រុមការងាររបស់យើងកំពុងប្រើប្រាស់ចំណេះដឹង​​​ជំនាញ និងបទពិសោធន៏របស់យើងដើម្បីផ្តល់មិនត្រឹមតែអចលនទ្រព្យដែលមានគុណភាពខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ដំបូន្មានដោយស្មោះត្រង់ដល់អតិថិជនរបស់យើង។ យើងផ្តល់ជូននូវសេវាកម្មលំដាប់អន្តរជាតិប៉ុន្តែក្នុងតម្លៃបែបក្នុងស្រុកដើម្បីឱ្យទីផ្សារអចលនទ្រព្យកាន់តែរីកចម្រើន។

ស្វែងរកឱកាសវិនិយោគជាមួយក្រុមហ៊ុន Key Real Estate ឥឡូវនេះ! ឬអ្នកខកខានមិនបានអានអំពីផ្ទះនៅសែនសុខ!

Click here to subscribe

Comments