+85561 777 090
Logo
ជប៉ុន វិនិយោគផ្សារទំនើប AEON ៣០ កន្លែងនៅវៀតណាម ខណៈកម្ពុជាទើបតែមានគម្រោងទី៣
Updated on: June 4, 2022, 7:36 p.m.
Published on: March 6, 2019, 12:38 a.m.

ជប៉ុន វិនិយោគផ្សារទំនើប AEON ៣០ កន្លែងនៅវៀតណាម ខណៈកម្ពុជាទើបតែមានគម្រោងទី៣


ទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារអាមេរិកត្រូវបានបោះទុនវិនិយោគសម្រាប់សាងសង់ផ្សារទំនើប AEON ៣០ សាខានៅទូទាំងប្រទេសវៀតណាមដោយក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន និងបង្កើតការងារជាង៥ម៉ឺនកន្លែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីពេលថ្មីៗនេះ ។

ក្រុមប្រឹក្សា​ភិបាល​នៃ ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ AEON ដែលជាក្រុម​ហ៊ុន​មេរបស់​ផ្សារ ទំនើប AEON បានប្រាប់ពីគោលបំណងចំពោះប្រទេសវៀតណាមថា ប្រទេសនេះជាគោលដៅ​វិនិយោគដ៏មាន​សក្តានុពលទាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ និងការ​សាងសង់ផ្សារ​ទំនើប។

អានអត្ថបទបន្ថែមអំពី៖ អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង!

បើតាមការបន្ថែមរបស់ប្រធានក្រុម​ហ៊ុន​មេរបស់​ផ្សារ ទំនើប AEON បានឱ្យដឹងថាការលក់​ទំនិញ និងសេវាកម្ម​សរុបនៅក្នុង​ប្រទេស​វៀតណាម កាលពី​ឆ្នាំ២០១៨ មានការ​កើនឡើង ​ប្រមាណ ១២​% ធៀបនឹង​ឆ្នាំមុន ហើយ​គំរូអាជីវកម្ម​នៃផ្សារ​ទំនើប ​AEON ក៏ត្រូវបាន​ទទួល​ស្គាល់​ដោយប្រជាជន​វៀតណាមទៀតផង ។

វាគឺជារឿងមួយដ៏ល្អសម្រាប់ការលក់របស់ប្រទេសវៀតណាម ព្រោះ​គម្រោង​ពង្រីក​អាជីវកម្ម​របស់​ផ្សារ​ទំនើប ​AEON ​នេះអាច​អភិវឌ្ឍន៍វិស័យ​លក់រាយ​ក្នុងស្រុករបស់​ខ្លួន និងអាច​នាំចេញ​ផលិតផល​វៀតណាមទៅកាន់​បណ្តាញ ផ្សារ ​AEON ទូទាំង​សកលលោកថែម​ទៀតផង ។​

សូមរំលឹកផងដែរថាផ្សារទំនើបអ៊ីអ៊នទី២របស់កម្ពុជាដែលស្ថិតនៅតំបន់សែនសុខបានធ្វើឲ្យតំបន់មួយនេះមានសន្ទុះតម្លៃដីឡើងយ៉ាងខ្លាំង ហើយក៏បានស្រូបទាញការវិនិយោគថ្មីជាច្រើនមកកាន់ទីនេះផងដែរ។ កាលពីពេលថ្មីៗនេះគម្រោងផ្សារទំនើបអ៊ីអ៊នម៉លទី៣ក៏នឹងលេចចេញរូបរាងឆាប់ៗនេះផងដែរ។

ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅសែនសុខសូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ! 
លោកអ្នកក៏អាចដាក់ផ្សព្វផ្សាយអចលនទ្រព្យទូទៅដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់យើងបានផងដែរ!

Comments