+85561 777 090
Logo
ជប៉ុនផ្ដល់ទឹកប្រាក់រយលានដុល្លារ ជួយកម្ពុជា ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំនេះ
Updated on: June 2, 2022, 7:11 p.m.
Published on: March 14, 2019, 5:48 a.m.

ជប៉ុនផ្ដល់ទឹកប្រាក់រយលានដុល្លារ ជួយកម្ពុជា ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំនេះ


តាមការផ្សាយព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមខែមីនាឆ្នាំ២០១៩កន្លងទៅនេះ គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំនេះ ក្រោយទទួលបានកម្ចីសម្បទាន២០៩លានដុល្លារអាមេរិកពីប្រទេសជប៉ុន។

អានអត្ថបទទាក់ទងអំពី៖ សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ!

ចំណតផែកុងតឺន័រថ្មីមួយនេះនឹងមានជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗមានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង ៩៣%នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ការសាងសង់ចំណតផែកុងតឺន័រថ្មីនេះនឹងរួចរាល់នៅដើមឆ្នាំ២០២៣ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១.២៩លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជានឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។

គួរបញ្ជាក់ផងដែរថាកំពង់ផែស្វយ័តខេត្តព្រះសីហនុជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត និងត្រូវបានទទួលស្គាល់ជាច្រកទ្វារ ពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះកំពង់ផែស្វយ័ត កំពុងធ្វើអាជីវកម្ម លើផ្ទៃដី១២៥ហិកតា ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបរាល់ការលើកដាក់ទំនិញគ្រប់ប្រភេទ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments