+85561 777 090
Logo
​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ថា កំពង់ផែ​​អន្តរជាតិ​ខេត្តកំពតគឺជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់
Updated on: May 9, 2022, 6:01 a.m.
Published on: March 19, 2019, 10:00 a.m.

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ថា កំពង់ផែ​​អន្តរជាតិ​ខេត្តកំពតគឺជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់


​ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារ​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងទេសចរណ៍​ ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​ ​«​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​»​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​ ​នាពាក់កណ្ដាល ខែមីនា​​នេះ​ ​​រដ្ឋមន្រ្តី​ទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង​ ​និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​មានប្រសាសន៍​ ​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល ​ម៉ៅការ​សាងសង់​ ​និង​ក្រុមហ៊ុន​ ប្រឹក្សាការសាងសង់​ត្រូវ​ខិត​ខំ​​ពន្លឿនដំណើ​រការ សាងសង់​ ​ដោយ​អនុវត្ត​ទៅតាម​ផែនការ​សកម្មភាព​ ​និង ​ប្រកបដោយ​គុណភាព​ខ្ពស់ ​។

លោករដ្ឋមន្ត្រីបាន​លើកឡើង​ថា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការធានា​រ៉ាប់រង​ ​និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ ​។

អានអត្ថបទទាក់ទងអំពី៖ ខេត្តកំពតកំពូលចិត្ត ពេលនេះកំពុងទាក់ទាញវិនិយោគជប៉ុនបណ្តើរៗហើយ!

​​កំពង់ផែ​នេះ​ ​គឺជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ ​ដែល​នឹងអាច​ផ្ទុក​ទេសចរ​ ​និង​អ្នកដំណើរ​ប្រមាណ ១លាន​នាក់​។​ ​កំពង់ផែ​នេះ​ ​មាន​រចនាសម្ព័ន្ធ​ តាម​ស្តង់ដារ​ អន្តរជាតិ​ ​និង​ជា​កំពង់ផែ​សម្រាប់​អ្នកដំណើរ​ ​(​មិនមែន​ជា​កំពង់ផែ​ទំនិញ​ឡើយ​)​។​

គួរបញ្ជាក់ផងដែរថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​ជាង​ ​២៥​%​ ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ២០១៩​ខាងមុខ​ ​ស្រប​ពេល​នឹង​ខេត្តកំពត​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី២​ ។​

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះនឹង​ធ្វើឲ្យ​កម្ពុជា​អាច​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍តាមផ្លូវទឹក​ដ៏​សំខាន់​មួយទៀត​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ព្រោះ​មិន​ត្រឹមតែ​ជា​ការ​តភ្ជាប់​កម្រិត​តំបន់​នោះ​ទេ​ ​តែ​កំពង់ផែ​នេះ​អាច​ទទួល​ នាវា​ទេសចរណ៍​ លំដាប់​អន្តរជាតិ​ផង​ដែរ​តាមរយៈ​ការ​តភ្ជាប់​ ​ជាមួយ​កោះ​ភូ​កុក​ ​ឬ​កោះត្រល់​ ​នៃ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ​ពិតជា​មាន​សារៈសំខាន់​នឹង​ធ្វើឲ្យ​កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែ​ច្រើន​ថែមទៀត ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments