+85561 777 090
Logo
Kowloon Bay គម្រោងអភិវឌ្ឍន៍ដ៏ធំនឹងមានវត្តមាននៅក្នុងក្រុងភ្នំពេញ
Updated on: June 6, 2022, 5:04 p.m.
Published on: May 25, 2017, 10:01 a.m.

Kowloon Bay គម្រោងអភិវឌ្ឍន៍ដ៏ធំនឹងមានវត្តមាននៅក្នុងក្រុងភ្នំពេញ


 

18664205_1784550361875571_7209073372024755654_n.jpg

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាកាន់តែខិតជិតមកដល់ មានអ្នកវិនិយោគមួយចំនួនកំពុង រង់ចាំមើលស្ថានការនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក៏មានអ្នកវិនិយោគមួយចំនួនបានកំពុង ដំណើរការ ឬរៀបចំផែនការវិនិយោគដោយមិនមានភាពរុញរាអ្វីឡើយ។

 

តួយ៉ាង Kowloon Bay ជាគម្រោងអភិវឌ្ឍន៍មួយដ៏ធំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន World Bridge Land គម្រោងមួយនេះនឹងស្ថិតនៅតាមបណ្តោយផ្លូវសុធារសនៅទល់មុខ អគាររ៉ូសខុនដូ។

 

គម្រោងដ៏ធំមួយនេះនឹងសាងសង់នៅលើផ្ទៃដី ១.៥០ហិកតា ដែលមានកំពស់៥៩ជាន់ ដែលជា ការវិនិយោគរួមគ្នារវាងក្រុមហ៊ុន World Bridge Land និង Star City សូមបញ្ជាក់ផងដែរថានេះជា គម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមមាន៖ លំនៅដ្ឋាន ផ្សារទំនើប នៅមានផែនការជាច្រើនទៀត ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា។

 

ទោះបីជាគម្រោងមួយនេះមិនទាន់ចេញច្បាប់អនុញ្ញាតិត្រឹមត្រូវនៅឡើយ ម្ចាស់គម្រោង អភិវឌ្ឍន៍នៅតែមានសុទិដ្ឋិនិយមយ៉ាងមុតមាំចំពោះគម្រោងមួួយនេះ។

 

យោងតាមការចុះផ្សាយរបស់ខ្មែរបុស្តិ៍ លោក ឧកញ្ញា សៀ រិទ្ធី បាននិយាយថា “ខ្ញុំ​នៅ​តែ​មើល​ឃើញ ថា​គម្រោង​នេះ​​ល្អ​ហើយ​តម្រូវការ​នៅ​តែ​ល្អ​។​” លោក​បន្ត​ថា “គម្រោង​ដទៃ​អាច​មាន​បញ្ហា​តែ

​​របស់​ខ្ញុំ​មិនមាន​បញ្ហា​ទេ​អ្វីៗ​ខ្ញុំ​ផ្តោត​សំខាន់​គឺ​ទីតាំង​។​”

 

សូមរំលឹកផងដែរថា ក្រុមហ៊ុន World Bridge Land បានសាងសង់គម្រោងអភិវឌ្ឍន៍ធំៗមួយ ចំនួននៅក្នុងប្រទេសកម្ពុជា តួយ៉ាង៖ គម្រោង  The Bridge ត្រូវបានសាងសង់ឡើង ស្ថិតនៅកណ្តាលក្រុងភ្នំពេញទល់មុខស្ថានទូតអូស្រ្តាលីក្នុងសង្កាត់ទន្លេបាសាក់។ គម្រោងខុនដូ

បំពាក់ដោយសម្ភារៈការិយាល័យនិងផ្សារទំនើបហើយវាស្ថិតនៅតំបន់ដ៏មានសក្តានុពលដែល ផ្ដល់ឱ្យអ្នករស់នៅ និងអ្នកធ្វើអាជីវកម្មនូវជម្រើសដ៏ល្អក្នុងការរស់នៅធ្វើការនិងកម្សាន្តនៅ ក្នុងអគារមួយនេះ។

 

អ្នកអភិវឌ្ឍន៏កំពុងតែបានធ្វើការលើគម្រោងទីពីររបស់ខ្លួនដែលមានឈ្មោះថា The Peak ជាគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះស្ថិតនៅចម្ងាយប្រហែលជា១០០ម៉ែត្រពីគម្រោង The Bridge។ គម្រោង The Peak នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ និងផ្តល់ជូនរសនិយមបែប ទាន់សម័យទាំងការរស់នៅនិងបំពេញការងារនៅក្នុងទីក្រុង។

 

សូមស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីតាមរយៈ Realestate.com.kh


Comments