+85561 777 090
Logo
ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)
Updated on: June 7, 2022, 5:08 a.m.
Published on: November 18, 2017, 9:04 a.m.

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)


នៅពេលដែលអ្នកទិញអចលនទ្រព្យ ឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់ កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថា អចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដើម្បីធានាថា ការផ្ទេរ កម្មសិទ្ធិដីធ្លី បញ្ចប់ត្រឹមត្រូវ ក្នុងនោះមានជំហានជាក់លាក់មួយចំនួន ដែលអ្នកត្រូវដឹង​ហើយក៏មានឯកសារចាំបាច់ព្រមទាំងការពិភាក្សាជាមួយនឹងភ្នាក់ងារ ដែលពាក់ព័ន្ធ។ មានប្រាំពីរ ជំហានក្នុង ដំណើរនៃការផ្ទេរប្លង់ដី ដែលអ្នកគួរស្វែងយល់។ យើងបានបង្ហាញពីបួនជំហានដំបូង កាលពីសប្ដាហ៍មុន សប្តាហ៍នេះ យើងនឹង បង្ហាញពីបីជំហានចុង ក្រោយ។  

ខាងក្រោមនេះគឺជាជំហានចាំបាច់ចុងក្រោយក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។  Realestate.com.kh នឹងផ្តល់ឱ្យអ្នកនូវការណែ នាំច្បាស់លាស់អំពីកាតព្វកិច្ចពន្ធ ការទទួលខុសត្រូវរបស់រដ្ឋ និងរយៈពេលដើម្បីបញ្ចប់ ដំណើរការផ្ទេរប្លង់កម្មសិទ្ធិនេះ។

ជំហានទី ៥ - បង់ពន្ធលើការផ្ទេរកម្មសិទ្ធិ:

ពន្ធលើការផ្ទេរប្លង់កម្មសិទ្ធិគឺ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យសរុប ដែលត្រូវបានបង់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ទាប់មកវិក័យប័ត្រត្រូវបាន ចេញជូន ដើម្បីបញ្ជាក់ថាពន្ធនៃការផ្ទេរ អចលនទ្រព្យត្រូវបាន បង់រួចរាល់។

ទោះជាយ៉ាងណានៅទីក្រុងភ្នំពេញពន្ធនេះមិនត្រូវបានកំណត់ដោយផ្អែកលើតម្លៃជាក់ស្តែងនៃអចលនទ្រព្យនោះទេ។ ប៉ុន្តែត្រូវកំណត់តាមតារាងតម្លៃអចលនទ្រព្យដែលកំណត់ ដោយសាលារាជធានីភ្នំពេញ។ ការវាយតម្លៃដែល ធ្វើឡើងដោយ សាលារាជធានីភ្នំពេញផ្អែកលើកត្តានានាដូចជា៖ ទំហំ ទីតាំង មុខងារនៃ អចលនទ្រព្យ សក្តានុពលនៃការប្រើ ប្រាស់ និងកត្តាដទៃទៀត។

និយាយជាសាមញ្ញ ពន្ធលើការផ្ទេរអចលនទ្រព្យមិនផ្អែកលើតម្លៃពិតប្រាកដនៃដីដែលត្រូវលក់នោះទេ  ជាធម្មតា ករណីនេះត្រូវពឹងផ្អែកលើតម្លៃ ដែលបានកំណត់ដោយសាលា ក្រុងភ្នំពេញដែលអាចមានកម្រិតខ្ពស់ជាងអត្រាពន្ធ នៅតាមបណ្តាខេត្តផ្សេងទៀត។

ប្រសិនបើដីមានទំហំលើសពី ១,២០០ ម៉ែត្រការ៉េ នោះទំហំដីដែលលើសនឹងត្រូវបង់ពន្ធដោយកំណត់ទៅតាម ប្រភេទពន្ធនៃដីដែលមិនបានប្រើប្រាស់(unused land tax)។ សម្រាប់ដីមានទំហំតិចជាង ១,២០០ ម៉ែត្រការ៉េ មិនអាចអនុវត្តន៍តាមប្រភេទពន្ធលើដីដែលមិនប្រើប្រាស់នោះទេ។ រយៈពេលសម្រាប់អគ្គនាយកដ្ឋានពន្ធដារដើម្បី បញ្ចប់ការ គណនាពន្ធលើពន្ធនៃការផ្ទេរនេះនឹងអាស្រ័យលើទីតាំងដី និងទំហំរបស់វា។

ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ អគ្គនាយកដ្ឋានពន្ធដារ

រយៈពេលនៃការបញ្ចប់ដំណើរការ៖  ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល១ថ្ងៃ។

ជំហានទី៦៖ មកនាយកដ្ឋានសូរិយោដីដើម្បីបញ្ចប់ដំណើរការបំពេញសំណុំបែបបទ

បន្ទាប់ពីបង់ពន្ធទាំងអស់រួចរាល់ ភាគីទាំងពីរអាចត្រឡប់ទៅការិយាល័យសូរិយោដីស្រុក និងផ្តិតមេដៃ ឬចុះហត្ថ លេខាលើទម្រង់បែបបទរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការទិញ​ ឬលក់អចលនទ្រព្យដែលបានបំពេញដោយមន្ត្រីរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី ។

ការចុះហត្ថលេខា ឬផ្តិតមេដៃត្រូវតែមានសាក្សីទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ ដែលក៏នឹងត្រូវ ផ្តល់ស្នាមមេដៃផងដែរ។ នីតិវិធីទាំងនេះគឺពឹងផ្អែកលើមូលដ្ឋាន នៃច្បាប់ភូមិបាល​មាត្រា ៦៥, ២៤៤ និង ២៤៥ ច្បាប់ភូមិបាលមាត្រា៦៩ គឺរារាំងការផ្ទេរកម្មសិទ្ធិប្រសិនបើមិនបានបង់ពន្ធដែលចាំបាច់សម្រាប់អចលនទ្រព្យណាមួួយ។ ឯកសារដែលបានផ្តល់ជូនគួរមានបង្កាន់ដៃបង់ពន្ធលើការផ្ទេរអចលនទ្រព្យ។ (ដូចមានក្នុងជំហានទី៥) ។

ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

រយៈពេលនៃការបញ្ចប់ដំណើរការ៖   ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល៥ថ្ងៃ។

ជំហានទី៧ ៖ ទទួលបានប្លង់កម្មសិទ្ធិ៖

ទទួលប័ណ្ណកម្មសិទ្ធិពីនាយកដ្ឋានសូរិយោដី៖ ការិយាល័យសូរិយោដីខណ្ឌ ឬស្រុកបានបញ្ជូន "ឯកសារផ្ទេរ កម្មសិទ្ធិ" ទាំងអស់ទៅនាយកដ្ឋានសូរិយោដី ដែលជាអ្នកចេញវិញ្ញាបន ប័ត្រចុងក្រោយសម្រាប់ឈ្មោះម្ចាស់ថ្មីក្នុង ប្លង់កម្មសិទ្ធិ។​

ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ នាយកដ្ឋានសូរិយោដី

រយៈពេលនៃការបញ្ចប់ដំណើរការ៖  ត្រូវចំណាយពេលពី ១ ទៅ ២ សប្តាហ៍។ នីតិវិធីចុងក្រោយនៅក្នុង ការប្រតិបត្តិអាចចំណាយពេលច្រើនសប្តាហ៍ អាស្រ័យលើការធ្វើការងារ របស់មន្រ្តីដីធ្លី និងភាគីពាក់ព័ន្ធ។​

ក្នុងរយៈពេលពីរសប្តាហ៍នេះយើងបានសិក្សាស្វែងយល់ពីជំហានទាំង៧ក្នុងការផ្ទេរកម្មសិទ្ធិ។ នេះហាក់ដូចជា ដំណើរការដ៏ស្មុកស្មាញដោយសារតែមានស្ថាប័នរដ្ឋជាច្រើនបានពាក់ ព័ន្ធក្នុងដំណើរការនេះ។ ទោះជាយ៉ាងណា ជាលទ្ធផលគឺប័ណ្ណកម្មសិទិ្ធនោះគឺមានទាំងសុវត្ថិភាព និងភាពស្របច្បាប់ ដែលអាចបង្ការជម្លោះនៅថ្ងៃអនាគត។ លំនៅដ្ឋានថ្មីរបស់អ្នក គឺជាទ្រព្យដ៏ធំបំផុតមួយរបស់អ្នក ដូច្នេះការអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ គឺជាចំណុចសំខាន់ សម្រាប់ភាពរីករាយនាពេលអនាគតរបស់អ្នក។

ស្វែងរកអចលនទ្រព្យនៅ Realestate.com.kh នៅថ្ងៃនេះ ឬមិនបានអានអត្ថបទភាគទី១? អាននៅទីនេះ!

Comments