+85561 777 090
Logo
 ​​​ទីផ្សារកាស៊ីណូម៉ាឡេស៊ី ចូលខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩នេះ
Updated on: May 19, 2022, 2:30 p.m.
Published on: March 1, 2019, 4:33 a.m.

​​​ទីផ្សារកាស៊ីណូម៉ាឡេស៊ី ចូលខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩នេះ


រូបភាពតំណាង

យោងតាមរបាយការណ៍របស់ TTG Asia និង Casino News Daily កាលពីថ្មីៗកន្លងទៅនេះបានឱ្យដឹងថាក្រុមហ៊ុនបដិសណ្ឋារកិច្ច WA Hospitality របស់ម៉ាឡេស៊ីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Won Majestic របស់កម្ពុជាដើម្បីចូលមកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូផ្កាយ៥ Won Majestic ក្នុងខេត្តព្រះសីហនុ ។

គម្រោងសណ្ឋាគារនិងកាស៊ីណូ Won Majestic នេះនឹងមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារ សុខា មានបន្ទប់សរុបចំនួន១៥០បន្ទប់ដែលនឹងបម្រើការជាសេវាកម្មទាំងកាស៊ីណូ​ និងសណ្ឋាគារ ។

អានអត្ថបទបន្ថែម៖ កម្ពុជា​ចាំបាច់​ត្រូវ​​​បង្កើន​ល្បឿន​​បញ្ចេញ​​​ច្បាប់​កាស៊ីណូដើម្បី​​ប៉ះប៉ូវ​ផល​ប៉ះពាល់​អវិជ្ជមានអាជីវកម្ម​កាស៊ីណូ

បច្ចុប្បន្ន សណ្ឋាគារ និងកាស៊ីណូផ្កាយ៥ នេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹង បើកដំណើរការ ជាផ្លូវការនៅដើមឆ្នាំ ២០២១ ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន WA Hospitality  គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី បង្កើតឡើងកាលពីឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Avenues នៅចក្រភពអង់គ្លេស ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments