+85561 777 090
Logo
លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ វិស័យឌីជីថលនៅក្នុងទីផ្សារអចលនទ្រព្យ
Updated on: May 26, 2022, 7:14 a.m.
Published on: September 28, 2018, 8:53 a.m.

លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ វិស័យឌីជីថលនៅក្នុងទីផ្សារអចលនទ្រព្យ


Realestate.com.kh គឺ​ជា​គេហទំព័រ​ឈាន​មុខគេ​មួយ​នៅ​កម្ពុជា​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ដោយ​ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ គេហទំព័រ​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ឹក ចិន្តា ​នៅ​ឆ្នាំ​២០០៩​ហើយ​នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ បច្ចុប្បន្ន​គេហទំព័រ​នេះ​មាន​បី​ភាសា គឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនដែលមានជាង ២៥,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួលនិងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និងតាមរយៈកម្មវិធី (APP) របស់ Realestate.com.kh ជារៀងរាល់ខែ។ ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​ជា​មួយ​លោក ម៉ឹក ចិន្តា ​អំពី​អាជីវកម្ម​​ការ​អភិវឌ្ឍន៍​នៃ​អាជីវកម្ម​មួយ​នេះ។

​នៅក្នុងរង្វង់នៃការប្រកួត​ប្រជែង​ក្នុងវិស័យបច្ចេកវិទ្យា​យើងត្រូវតែ​ហ៊ានពុះពារ​តស៊ូ និង​ប្រថុយប្រថាន​។ មានឱកាសជាច្រើន​នៅខាងក្រៅ​ដែលយើងត្រូវ​តែ​សម្លឹង​មើល​វា​ និងព្យាយាមចាប់យកឲ្យបានល្អ។​ ដូចពាក្យឡាតាំងមួយឃ្លាពោលថា “សំណាង​កើតពីភាពក្លាហាន”។

ក្រុមហ៊ុនយើងកំពុងផ្ដោតជាសំខាន់ទៅលើការ​រក្សាស្ដង់ដារនិង​ជំហរ​របស់​ខ្លួន​ក្នុងនាម​ជា​​​គេហទំព័រផ្នែកអចលនទ្រព្យ​នាំមុខគេក្នុងប្រទេសកម្ពុជា។ Realestate.com.kh មាន​ជាង៤ម៉ឺន​អចលនទ្រព្យ​ដែល​បាន​ដាក់លក់ និង​ជួល​​ហើយ​មាន​អ្នក​ចូលទស្សនាប្រមាណ​ជា​១ម៉ឺននាក់។ យើង​ផ្ដល់ព័ត៌មាន​ដែល​​ទូលំ​ទូលាយ និងដែលអាចទុកចិត្តបានបំផុតគឺមិនគ្រាន់តែផ្ដល់ព័ត៌មានអំពី​អចលន​ទ្រព្យ​របស់​កម្ពុជា​ប៉ុណ្ណោះទេតែរួមបញ្ចូលទាំង ព័ត៌មានអំពីតំបន់កំពុងអភិវឌ្ឍ ​​ការ​ដឹកជញ្ជូន​ គោលដៅទេសចរណ៍តំបន់សេដ្ឋកិច្ចពិសេស ប្រព័ន្ធ​ថែទាំ​សុខភាព សេវាកម្មរបស់រដ្ឋាភិបាលនិងព័ត៌មានជាច្រើនទៀតដែល អ្នកចូលមកវិនិយោគ ឬអ្នកមកទស្សនាប្រទេសកម្ពុជាត្រូវការ។

បន្ថែមពីលើភាសាខ្មែរ ពេលនេះយើងកំពុងធ្វើការផ្សព្វផ្សាយជាភាសាអង់គ្លេសនិង​ភាសាចិន​ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយ។ ផ្តើមចេញ​ពីបុគ្គលិក​ក្នុងស្រុកពីរបីនាក់ ពេលនេះយើងមានបុគ្គិលិកទាំងក្នុងស្រុក និងបរទេសជាង៣០នាក់។ ពួកយើងកំពុងស្ថិតនៅលើការរីកចម្រើនដ៏វែងឆ្ងាយ និងកំពុងសម្លឹងមើលការធ្លាក់ចុះនៃអាជីវកម្មដទៃៗទៀត។ យើងមានទំនុកចិត្ត​ទៅ​លើការរីកចម្រើនរបស់ក្រុមហ៊ុន​ជាមួយនឹងការគ្រប់គ្រប់ការធ្វើទីផ្សារ និងក្រុម​បង្កើតមាតិការដ៏ល្អរបស់យើង។

នៅលើផ្លូវនៃដំណើរការអាជីវកម្មទាំងអស់មាន​​បញ្ហា​ច្រើន​ណាស់​ដែល​ត្រូវ​ប្រឈមហើយ Realestate.com.kh ក៏​ជៀស​មិនផុតដែរ។ បញ្ហាដ៏ចម្បងនោះគឺការស្វែងរកមនុស្សដើម្បីមកគ្រប់គ្រង និងធ្វើការក្នុងក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។ សំណាងល្អដែលខ្ញុំអាចរកដៃគូរដែលត្រឹមត្រូវក្រុមការងារដែលខិតខំប្រឹងប្រែង និងបុគ្គលិកដែលមានការលះបង់ខ្ពស់។ យើងធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះទៅលើបញ្ហាដែលយើងជួបប្រទះកន្លងមក។

ធម្មតាទេ! វាកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់យើង និង លទ្ធផលនៃការសហការ និងលះបង់របស់យើង។ យើងមានការអនុវត្តន៍ផ្នែកអាជីវកម្មដ៏ល្អមានយុទ្ធសាស្រ្តច្បាស់លាស់ និងធ្វើវាក្នុងស្ដង់ដារខ្ពស់បំផុត។ ប៉ុន្តែភាពជោគជ័យរបស់យើងក៏អាស្រ័យទៅលើការស្វែងរកដៃគូសហការដ៏ត្រឹមត្រូវផងដែរ។ នៅក្នុងឆ្នាំ ២០១៥ យើងបានសហការជាមួយក្រុមហ៊ុន ​Digital Classifieds Group (DCG) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលីដែលអនុញ្ញាតឲ្យយើងអាចពង្រីកប្រតិបត្តិការរបស់យើងបន្តែមទៀត។ នៅដើមឆ្នាំនេះក្រុមហ៊ុន ​Belt Road Capital Management (BCRM) បានសហការជាមួយ​ដែរ​ដោយ​បាន​បន្ថែម​​ទឹកប្រាក់វិនិយោគ​ប្រមាណ១.៨លានដុល្លា។

វិនិយោគិនជាទូទៅជាមនុស្សដែលចង់បង្កើតប្រាក់ចំណេញ​ពីការវិនិយោគរបស់ពួកគេ។ ពួកគេតែងតែស្វែងរកស្ថាប័ន​ ឬក្រុមហ៊ុនណាដែលមានសក្តានុពល​​លើ​ការអភិវឌ្ឍ ឬរីកចម្រើន។
ប្រសិនបើ​អង្គភាព​របស់អ្នកដំណើរការល្អ មានការគ្រប់គ្រងប្រកបដោយគុណភាពមានបុគ្គលិក​គ្រប់គ្រាន់ មានគោលដៅច្បាស់លាស់ និងមានផែនការយុទ្ធសាស្រ្តប្រកបដោយសកម្មភាព​និង​ភាព​ច្បាស់​លាស់​នោះវិនិយោគិនជាច្រើននឹងចូលមកវិនិយោគមិនខាន។

ការចាប់ផ្តើមអាជីវកម្មដំបូងគឺពិតជាមានការលំបាកជាមួយនឹងដើមទុន។ប៉ុន្តែប្រសិនបើ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នកធ្វើការរួមគ្នាជាធ្លុងមួយនិងអនុវត្តតាមផែនការអាជីវកម្មមួយដ៏ ច្បាស់លាស់នោះអាជីវកម្មរបស់អ្នកនឹងទទួលបានភាពជោគជ័យ។ ចំណុចពិសេសៗទាំងនេះនឹងនាំលោកអ្នកទៅកាន់ដល់ចំណុចកំពូលមួយដ៏ឆាប់រហ័សនៅក្នុងទីផ្សារដ៏មានការប្រកួតប្រជែងមួយនេះ។

សូមចងចាំថាសុចរិតភាពការយកចិត្តទុកដាក់និងការខិតខំគឺមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់បានជោគជ័យក្នុងជីវិតចំណុចនេះនៅក្នុងវិស័យអចលនទ្រព្យក៏ត្រូវតែមានដូចគ្នាផង ដែរ។ ឧបសគ្គនិងបញ្ហាប្រឈមគឺវាគ្រាន់តែជារឿងបណ្តោះអាសន្នដោយឡែកភាពជោគជ័យនឹងវិលមករកយើងវិញជាមិនខាន៕ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!​

ចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានរបស់យើងថ្ងៃនេះ!​ ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

Comments