+85561 777 090
Logo
ក្រុមហ៊ុនវៀតណាមចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:03 p.m.
Published on: June 16, 2018, 8:05 p.m.

ក្រុមហ៊ុនវៀតណាមចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា


ក្រុមហ៊ុនវៀតណាមកំពុងបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
កាលពីសប្តាហ៍មុនក្រុមហ៊ុន TTC Group ដែលជាក្រុមហ៊ុនវិនិយោគពហុសេវាកម្មមួយរបស់វៀតណាមចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ទេសចរណ៍ និងថាមពលក្នុងចំណោមវិស័យ នានានៅកម្ពុជា​ បច្ចុប្បន្ននេះបានគ្រប់គ្រង និងដំណើរការអតីតសណ្ឋាគា Golf Angkor Hotel នៅក្នុងខេត្តសៀមរាបហើយបានប្តូរឈ្មោះទៅជាសណ្ឋាគារ TTC Hotel Premium-Angkor ដែលនេះជាសណ្ឋាគារតែមួយគត់របស់ក្រុមហ៊ុន TTC នៅក្រៅប្រទេស។ 

កាលពីខែមុនក្រុមហ៊ុន FLC Group ដែលជាក្រុមហ៊ុនវិនិយោគពហុសេវាកម្មមួយរបស់វៀតណាមបានប្រកាសអំពីគម្រោងវិនិយោគដែលមានទឹកប្រាក់តម្លៃ១ពាន់លានដុល្លារនៅកម្ពុជានៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ គេដឹងថាក្រៅពីផ្តោតលើវិស័យកសិកម្ម ទេសចរណ៍ និងអាកាសចរណ៍ ប្រាក់វិនិយោគមួយចំនួនទៀតនឹងត្រូវវិនិយោគលើគម្រោងអចលនទ្រព្យ។

ក្រុមហ៊ុន FLC Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅវៀតណាមដែលសាងសង់លើគម្រោងរមណីយដ្ឋានចម្រុះលំដាប់ខ្ពស់។ ក្រុមហ៊ុននេះមិនទាន់ការបញ្ជាក់ឲ្យច្បាស់លាស់ណានៅឡើយថានឹងមកវិនិយោគគម្រោងរមណីយដ្ឋានចម្រុះ​ទំនើបដូចគ្នានៅ​ក្នុងប្រទេសកម្ពុជា។  ក្រុមហ៊ុន FLC Group ក៏មានចំណាប់អារម្មណ៍លើវិស័យផ្សព្វផ្សាយ សំណង់ស៊ីវិល ពាណិជ្ជកម្ម (ជំនួញ) និងធុរកិច្ចផ្សេងៗជាច្រើនទៀត។

មុនគេបង្អស់គឺក្រុមហ៊ុន Toong ដែលជាក្រុមហ៊ុនវិនិយោគលើការិយាល័យរួមល្បីល្បាញមួយរបស់វៀតណាមបានប្រកាសពីផែនការពង្រីកអាជីវកម្មមកកម្ពុជា។ គម្រោងពង្រីកអាជីវកម្មមកនៅកម្ពុជាដែលគ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីបួននៃឆ្នាំ២០១៨នេះ គឺមានការសហការ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ្នកផ្គត់ផ្គង់សេវាកម្មក្នុងស្រុកមួយចំនួន។

ខណៈពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជានៅតែគ្របដណ្ដប់ដោយក្រុមហ៊ុនចិន ជប៉ុន កូរ៉េ ថៃ និងសិង្ហបុរី ប្រទេសវៀតណាមកំពុងធ្វើឈានជើងសន្សឹមៗចូលមកកាន់ទីផ្សារអចលនទ្រព្យក​ម្ពុជាដែលជាផ្នែកមួយជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យឆ្ពោះទៅមុខ។

ប្រទេសវៀតណាមគឺជាវិនិយោគិនបរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៥វៀតណាមគឺជាវិនិយោគិនធំបំផុតលំដាប់លេខ៤នៅកម្ពុជាដែលទុនវិនិយោគសរុបចំនួន៤,៦៤ ពាន់លានដុល្លារ។ ដោយសារកំសោយនៃវិស័យកសិកម្ម ទុនវិនិយោគបានធ្លាក់ចុះដល់ ២,៨៥ ពាន់លានដុល្លារជាមួយ១៨៣គម្រោងនៅឆ្នាំបន្ទាប់។ នៅឆ្នាំ២០១៧មានគម្រោងវៀតណាមមានគម្រោងវិនិយោគសរុបចំនួន១៩០គម្រោងនៅកម្ពូជាដែលមានទុនវិនិយោគចំនួន២.៩៤ពាន់លានដុល្លារ។ នៅឆ្នាំ២០២០ ការវិនិយោគរបស់វៀតណាមត្រូវបានអ្នកជំនាញព្យាការណ៍ថានឹងអាចកើនឡើងដល់៦ពាន់លានដុល្លារ។

ក្រុមហ៊ុនវៀតណាមវិនិយោគលើវិស័យទូរគមនាគមន៍  ទេសចរណ៍ អាកាសចរ វិស័យកាត់ដេរ ផលិតកម្មជ័រកៅស៊ូ ទឹកដោះគោ អង្ករ គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងៗទៀត។ វិនិយោគិនធំៗរបស់វៀតណាមនៅកម្ពុជាមានដូចជា៖ ក្រុមហ៊ុនទូរគមនាគមន៍ Viettel (ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនបម្រើសេវាកម្មទូរសព្ទចល័តធំមួយនៅកម្ពុជា) និង ក្រុមហ៊ុនផលិតទឹកដោះវីណាមីល។  ក្រៅពីនេះមានក្រុមហ៊ុនវៀតណាមផ្សេងៗជាច្រើនទៀត ដូចជា៖ Hoang Anh Gia Lai ជាក្រុមហ៊ុនកៅស៊ូ ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច នៅតាមខេត្តនានានៃប្រទេសកម្ពុជា៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh

Comments