+85561 777 090
Logo
ទស្សនវិស័យ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអណត្តិថ្មី
Updated on: June 7, 2022, 12:28 a.m.
Published on: December 26, 2018, 11:38 p.m.

ទស្សនវិស័យ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអណត្តិថ្មី


លោក ច្រឹក សុខនីម ដែលជាអគ្គលនាយករបស់ក្រុមហ៊ុន Century 21 Mekong ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុអណត្តិថ្មីឆ្នាំ ២០១៩ - ២០២០។

នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានរៀបចំបោះជ្រើសរើសប្រធានសមាគមក្នុងអណត្តិថ្មីរប​ស់ខ្លួនដែលមានរយៈពេល២ឆ្នាំបន្តទៀតគិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។

ថ្លែងឲ្យដឹងនាឱកាសនេះ លោក សុខនីម បានបង្ហាញពីជំហរ និងស្មារតីដ៏មុតមាំក្នុងការដឹកនាំ សមាគមអចលនទ្រព្យមួយនេះឲ្យបោះជំហានទៅមុន ដើម្បីជាប្រយោជន៍ស្មើគ្នាដល់គ្រប់ភាគី ពាក់ព័ន្ធ និងប្រយោជន៍ដល់វិស័យព្រមទាំងសេដ្ឋកិច្ចកម្ពុជាទាំងមូល។

លោក សុខនីម  បានប្រសាសន៍ថា​អ្វីដែលត្រូវធ្វើដំបូងបំផុតគឺការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំថ្មីមួយដែលមានលក្ខណៈពេញលេញ និងរឹងមាំមួយសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ទាក់ទងនឹងកិច្ចការដឹកនាំវិញ លោក សុខនីម​ បានបញ្ជាក់ពីភារកិច្ចអាទិភាពចំនួន២ដែលត្រូវធ្វើនៅក្នុងការអណត្តិរបស់លោកក្នុងនោះទី១គឺការប្រឹក្សាផ្នែកច្បាប់ដើម្បីធានាការពារដល់ផល ប្រយោជន៍របស់សមាជិកទាំងអស់។ ទី២គឺជំនួយបច្ចេកទេសលើការប្រឹក្សាផ្នែកអាជីវកម្មដើម្បីធ្វើអោយក្រុមហ៊ុន ដែលជាសមាជិកឲ្យកាន់តែមានការសហការគ្នា និងការពង្រឹងភាពជាមួយ ដៃគូជាមួយគ្នាក្នុងទិសដៅតែមួយ។  

បន្ថែមលើភារកិច្ចទាំងនេះ លោក សុនីម បានលើកឡើងពីសកម្មភាពសំខាន់ៗ៥យ៉ាងដែលអ្នកដឹកនាំសមាគមត្រូវធ្វើរួមមាន៖

-       បង្កើតយុទ្ធសាស្ត្រ និងដឹកនាំការអនុវត្តឱ្យបានសម្រេចជោគជ័យ

-       ការកសាង និងពង្រឹងសមត្ថភាពសមាជិក

-       ការគាំទ្រ និងការពារសមាជិក

-       ការបង្កើត និងផ្តល់ឱកាសដល់សមាជិក

-       និងការសម្របសម្រួល និងដោះស្រាយបញ្ហា ដែលសមាជិកជួបប្រទះ។

“ការពង្រឹងសមត្ថភាពជាផ្នែកដ៏ចាំបាច់ដោយលោកបានបញ្ជាក់ថាសមត្ថភាពអ្នកបច្ចេកទេស​នៅមានកម្រិតនៅឡើយដូច្នេះសមាគមត្រូវតែជួយបំពេញបន្ថែមនៅចំណុចខ្វះខាតទាំងនេះ តាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលគន្លឹះថ្មីៗសម្រាប់សមាជិកនីមួយៗ។ ក្រៅពីនេះ ការប្រើប្រាស់ធនធានមនុស្សឲ្យត្រូវសមត្ថភាព និងការផ្តល់ឱកាសឲ្យបុគ្គលជំនាញអាចចូលជាសមាជិកសមាគមគឺជាចំណុចត្រូវយកចិត្តទុកដាក់ខ្ពស់ ។” នេះជាការលើកឡើងរបស់លោក សុខនីម។

សូមបញ្ជាក់ផងដែរថា លោក ច្រឹក សុខនីមនឹងទទួលតំណែងជាផ្លូវការជាប្រធានសមាគមភ្នាក់ងារអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ កម្ពុជានៅដើមឆ្នាំ២០១៩ ខាងមុខនេះ។

រំលឹកផងដែរថាក្នុងរយៈពេល២អណត្តិកន្លងមកនេះ លោកបណ្ឌិត គីម​ ហ៊ាង គឺជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ក្រោមការដឹកនាំរបស់លោកសមាគមមួយនេះឃើញថាមានភាពរីកចម្រើនច្រើនគួរឲ្យកត់សម្គាល់៕

ស្វែងយល់ពីព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!

Comments