+85561 777 090
Logo
គម្រោងផ្លូវដែកថ្មីជម្រុញទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ
Updated on: June 6, 2022, 5:04 p.m.
Published on: August 3, 2017, 6:48 p.m.
Property Reviews

គម្រោងផ្លូវដែកថ្មីជម្រុញទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ


 

ព័ត៌មានថ្មីៗអំពីគម្រោងផ្លូវដែកថ្មីដែលនឹងសាងសង់ចេញពីទីក្រុងភ្ជាប់ទៅអាកាសយានដ្ឋានត្រូវបានស្វាគមន៍ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាជាពិសេសអ្នកដែលមានគម្រោងស្ថិតនៅជិតគម្រោងផ្លូវដែកនេះ។ យោងតាមព័ត៌មាននាពេលថ្មីៗនេះបានឱ្យដឹងថានៅពេលបញ្ចប់ការសាងសង់ផ្លូវរថភ្លើងនៅឆ្នាំ២០១៨ រថភ្លើងនឹងអាចដឹកអ្នកដំណើរពីកណ្តាលក្រុងទៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញក្នុងរយៈ ពេល១៥នាទីប៉ុណ្ណោះ។

ក្នុងអំឡុងពិធីប្រគល់បរិក្ខារវិជ្ជសាស្ត្រ ដែលបរិច្ចាកដោយប្រទេសចិនកាលពីសប្តាហ៍មុននៅរាជធានីភ្នំពេញ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងគមនាគមន៍បានឱ្យដឹងថា “គម្រោងនេះនឹងកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមផ្លូវទៅព្រលានយន្តហោះភ្នំពេញ និងបញ្ជៀសអ្នកដំណើរពីភាពយឺតយ៉ាវនៃជើងហោះហើររបស់ពួកគេ។ រហូតមកទល់ពេលនេះផ្លូវដែកប្រវែង២៥០ម៉ែត្រត្រូវបានសាងសង់ឡើងរួចរាល់ដោយក្រុមហ៊ុនផ្លូវដែក Royal Railway។

រថភ្លើងចំនួន៤គ្រឿងដែលមានតម្លៃពី១លានដុល្លារទៅ២លានដុល្លារដែលទិញពីប្រទេសម៉ិកស៊ិកនឹងរត់តាមបណ្តោយផ្លូវនេះ។ ក្នុងអំឡុងខែដំបូងនៃការធ្វើប្រតិបត្តិការធ្វើដំណើរការជិះរថភ្លើងនឹងមិនគិតថ្លៃនោះទេ។”

លោក John Guiry អគ្គនាយកក្រុមហ៊ុន Royal Railway បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាការសាងសង់បានចាប់ផ្តើមប្រហែលប្រាំមួយសប្តាហ៍កន្លងមកហើយត្រូវបានរំពឹងថានឹងបញ្ចប់នៅខែ មេសាឆ្នាំ២០១៨ដែលប្រតិបត្តិការសាងសង់ទាំងយប់បានប្រវែងប្រហែល១០ ទៅ ១២ម៉ែត្រ។

ថវិការបស់គម្រោងនេះមិនបានបង្ហាញជាសាធារណៈទេប៉ុន្តែនេះជាផ្នែកមួយនៃថវិកាថែទាំផ្លូវដែកបច្ចុប្បន្នសម្រាប់ក្រុមហ៊ុន។ សំបុត្រមានតម្លៃចន្លោះប្រហែល៥ទៅ៧ដុល្លារ ប៉ុន្តែតម្លៃនឹងត្រូវបាន កំណត់ឲ្យច្បាស់លាស់ថែមទៀតនៅពេលគម្រោងជិតបញ្ចប់។

ដោយជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរទៅនិងមកពីព្រលានយន្តហោះ គម្រោងផ្លូវដែកថ្មីនេះត្រូវបានគេរំពឹងថានឹងជួយជម្រុញថែមទៀតនូវទំនុកចិត្តរបស់វិនិយោគិនលើអចលនទ្រព្យនៅក្នុងទីក្រុងជាពិសេសសម្រាប់គម្រោងដែលស្ថិតនៅតាមបណ្តោយមហាវិថីរុស្ស៊ី។

លោក Johnny Chan ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Creed Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Bodaiju Residences បាននិយាយថា “ការប្រកាសថ្មីនេះធ្វើឱ្យអ្នកវិនិយោគក្នុងគម្រោង Bodaiju កាន់តែជឿជាក់ថាពួកគេបានធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ។

លោក Chan បានបន្ថែមថា “សំណើផ្លូវរថភ្លើងនឹងផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះ Bodaiju មានភាពងាយស្រួលយ៉ាងខ្លាំងគឺបានជួយ សម្រួលការធ្វើដំណើរទៅកាន់កណ្តាលទីក្រុងបានយ៉ាងឆាប់រហ័ស ហើយក៏បានកាត់បន្ថយការកកស្ទះនៅតាមតាមបណ្តោយមហាវិថីរុស្ស៊ីនាពេលអនាគត។ នេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់អ្នកអភិវឌ្ឍន៍សម្រាប់ក្រុមហ៊ុន Creed Group ជាមួយនឹងគម្រោងផ្សេងៗដែលស្ថិតនៅតាមផ្លូវចូលទៅកាន់ទីក្រុង។”

ទន្ទឹមជាមួយគ្នាដែរលោក Chenyi Chiu អ្នកចាត់ការទូទៅនៃក្រុមហ៊ុន TK Royal One បាននិយាយថា “ខ្សែរថភ្លើងដឹកជញ្ជូនអ្នកដំណើរតាមដងផ្លូវគឺជាសញ្ញាដ៏សំខាន់នៃទីក្រុងសម័យទំនើប។ បើទោះបីជាគេធ្លាប់រំពឹងថានឹងមានផ្លូវរថភ្លើងតាំងពីយូរមកហើយក៏ដោយ ប៉ុន្តែមិនមានការបញ្ជាក់ពីផែនការនៃគម្រោងផ្លូវដែកនៅក្នុងទីក្រុងច្បាស់លាស់ណាមួយឡើយ។ ការប្រកាសនៅខែកក្កដានេះមិនត្រឹមតែបង្ហាញ ឲ្យឃើញថារាជធានីភ្នំពេញឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាទីក្រុងសម័យទំនើបមួយប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកនូវយុគសម័យថ្មីនៃសេដ្ឋកិច្ចផ្លូវដែកនៅក្នុងទីក្រុងផងដែរ។

លោក Chenyi បានបន្ថែមថា “ការអភិវឌ្ឍន៍ទីក្រុងនឹងលេចរូបរាងតាមរូបភាពនៃការអភិវឌ្ឍន៍នៃបណ្តាញផ្លូវរថភ្លើងដើម្បីពង្រីកនិងចាប់ផ្តើមពីស្ថានីយ៍តាមបណ្តោយផ្លូវដែក។ ស្ថិតនៅចំពាក់កណ្តាលផ្លូវរថភ្លើងមេនេះម្ចាស់គម្រោងក្រុមហ៊ុន TK Royal និងអ្នកជួលនឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដោយទទួលបានភាពរីករាយ និងភាពងាយស្រួលនៃបរិបទរស់នៅជំនាន់ថ្មីក៏ដូចជាទទួលបាននូវការកើនឡើងនៃតម្លៃអចលនទ្រព្យនាពេលអនាគត។ លើសពីនេះនៅពេលហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បរទេសមើលឃើញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងនេះពិតជាធ្វើឱ្យពួកគេមានទំនុកចិត្តកាន់តែច្រើននៅក្នុងទីផ្សារអចលនទ្រព្យនៅភ្នំពេញ។

ទោះជាយ៉ាងណាក៏ដោយយើងចង់ឃើញមានផ្លូវរថភ្លើងពង្រីកបន្ថែមទៀតនា ពេលខាងមុខដើម្បីធ្វើឱ្យការអភិវឌ្ឍន៍ទីក្រុងកាន់តែរីកចម្រើនឆាប់រហ័ស។”

លោកឧកញ៉ា លី ឃុនថៃ  នាយកប្រតិបត្តិនៃគម្រោង The Gateway បានមានប្រសាសន៍ថា “ផ្លូវដែកថ្មីនេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាពីព្រោះការដឹងជញ្ជូលតាមប្រព័ន្ធ MRT (Mass Rapid Transit) នឹងបង្កើនការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចទាំងមូល។ ជាទូទៅ MRTមានល្បឿនលឿនអាចទុកចិត្តបាន និងមានប្រសិទ្ធភាពដល់ប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុង។ ដូច្នេះការមាន MRT អាចជួយកាត់បន្ថយចំនួនយានយន្តនៅលើផ្លូវ និងកាត់បន្ថយការកកស្ទះ ចរាចរក្នុងអំឡុងពេលមានភាពមមាញឹកនៅក្នុងទីក្រុង។”​

លោកឧកញ៉ាបានបន្ថែមទៀតថា “វិធីដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះក្នុងការអភិវឌ្ឍន៍ទីក្រុង ដែលជួយម្រុញសកម្មភាពពាណិជ្ជកម្មទូទៅ។ នេះជាដំណឹងល្អសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដោយសារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាន់តែល្អប្រសើរឡើងនឹងជម្រុញតម្លៃអចលនទ្រព្យ និងការជួលអចលនទ្រព្យកាន់តែច្រើនឡើង។”​

ជាមួយនឹងទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីរុស្ស៊ី ហើយមានចំងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីស្ថានីយ៍រថភ្លើងគម្រោង The Gateway គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅកម្ពុជាដែលនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីផ្លូវរថភ្លើងថ្មីនេះដែលទាក់ទងទៅនឹងពេលវេលាធ្វើដំណើរទៅព្រលានយន្តហោះទៅកណ្តាលទីក្រុងជាដើម។ 

លោកឧកញ៉ា បានពន្យល់ថាអ្នករស់នៅក្នុងគម្រោង Gateway នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីការធ្វើដំណើរទៅនិងមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងរយៈពេលដ៏ខ្លី។ ទន្ទឹមនឹងនេះដែរការធ្វើដំណើរតាមរថភ្លើងមានសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹងការធ្វើដំណើរតាមផ្លូវធម្មតាដោយសារតែរថភ្លើងមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងការត្រួតពិនិត្យត្រឹមត្រូវគ្រប់ផ្នែកទាំងអស់៕

ស្វែងយល់បន្ថែមអំពីការវិនិយោគនៅកម្ពុជាតាមរយៈ Realestate.com.kh

 

Comments