+85561 777 090
Logo
សោភ័ណ្ឌភាពក្រុងកំពង់ចាម និង ការរីកដុះដាលទាំងអចលនទ្រព្យ សេដ្ឋកិច្ច និងទេសចរណ៍
Updated on: June 7, 2022, 3:37 a.m.
Published on: February 20, 2019, 11:26 p.m.

សោភ័ណ្ឌភាពក្រុងកំពង់ចាម និង ការរីកដុះដាលទាំងអចលនទ្រព្យ សេដ្ឋកិច្ច និងទេសចរណ៍


កំពង់ចាមជាក្រុងមួយនៃប្រទេសកម្ពុជា​ស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ ក្រុងនេះវាមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ឆ្នាំង ខាងជើងជាប់នឹងខេត្តកំពង់ធំ និងក្រចេះនៅខាងកើតជាប់នឹងខេត្តត្បូងឃ្មុំ និងនៅខាងត្បូងជាប់នឹងខេត្តព្រៃវែង និងកណ្ដាល។

ក្រោមការដឹកនាំរបស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច​មានការរីកចម្រើនគួរឲ្យកត់សម្គាល់។​ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម​បច្ចុប្បន្នខេត្តនេះមានប្រាសាទបុរាណដែលជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញរហូតទៅដល់៣០ប្រាសាទដែល​ប្រាសាទ​ដែលទទួលបានប្រជាប្រិយភាពជាងគេគឺប្រាសាទ​នគរ​បា​ជ័យស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧ចម្ងាយ២,២គីឡូម៉ែត្រ​ពីខេត្ត​កំពង់ចាម។ ប្រសាទ​នេះ​ស្ថិត​​ក្នុងឃុំ​អំពិល​លើស្រុក​កំពង់សៀម​។

អានអត្ថបទបន្ថែមអំពីការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា!

ចំណែកឯរម្មណីយដ្ឋានទេសចរណ៍ផ្សេងទៀតមានដូចជា ភ្នំ​ប្រុស​ភ្នំ​ស្រី, កោះ​ប៉ែន ដែលមានស្ពាន​ឫស្សី ឬ​គេ​ហៅ​ថា "ប្រដឺស" ដ៏វែង​មួយ​ខ្សែ, ភ្នំ​ហាន់ជ័យ, ទឹកឆាមាន​ទីតាំង​នៅ​ឃុំ​ក្រូចស្រុក​ព្រៃឈរ និង​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រពី​ក្រុង​កំពង់​ចាម ។

ក្រៅពីវិស័យទេសចរណ៍ដ៏ទាក់ទាញការរីកដុះដាលនូវ ផ្សារលក់ដូរ សាលារៀន វត្តអារាម និងសុខាភិបាលជាច្រើន ពិតជាធ្វើឲ្យសេដ្ឋកិច្ចនៃខេត្តកំពង់ចាមមាន​សក្តានុពល​បន្ទាប់ពី​សៀមរាប ក្រុងព្រះសីហនុព្រោះ​ខេត្ត​នេះ​មាន​ប្រជា​ពលរដ្ឋ​ច្រើនហើយជីវ​ភាព​ប្រជា​ពលរដ្ឋ​ក៏មាន​ភាព​ល្អ​ប្រសើរ​ផងដែរ​។​

ងាកមកមើល​កណ្ដាលក្រុងកំពង់ចាមដែលជាទីប្រជុំជនដ៏សម្បូរបែបនៅក្នុងក្រុង ឃើញមានការរៀបចំ​ឲ្យមានសួនច្បារសាធារណៈសំណង់អាគារការិយាល័យ សាកលវិទ្យាល័យ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនផងដែរ។ ក្នុងនោះការរីកចម្រើនខាងវិស័យអចលនទ្រព្យមានភាពរីកលូតលាស់គួរឲ្យកត់សម្គាល់ជាងឆ្នាំមុនៗ​ បន្ទាប់ពីមានការវិនិយោគ សាងសង់​បុរី​ ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុង​ជាប់​មាត់​ទន្លេ​មេគង្គ​នេះ ។

តើក្រុង​​កំពង់ចាម​នឹង​ចាក​ចេញ​ពី​ភាព​ស្ងៀមស្ងាត់​របស់​ខ្លួនដែរឬទេក្នុងឆ្នាំ ២០១៩ នេះ?

ថ្វីបើក្រុងកំពង់ចាមជា​ក្រុង​មិនទាន់មាន​ការកែច្នៃ​ច្រើន​នៅឡើយក៏ដោយតែជា​ខេត្ត​ល្អ​សម្រាប់​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះ​បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញទៅ​កាន់​ខេត្ត​នេះ​ចំណាយ​ពេល​ជាង​១​ម៉ោង​ប៉ុណ្ណោះ ។

បច្ចុប្បន្នប្រជាជននៅក្នុងទីរួមខេត្តកំពង់ចាម កំពង់ទន្ទឹងរង់ចាំមើលគម្រោងលំនៅដ្ឋានដទៃទៀតមកអភិវឌ្ឍ និងមានតម្លៃសមរម្យដោយសារ​ខេត្ត​នៅ​សល់​​ផ្ទះ ​បន្សល់​ទុក​ពី​ជំនាន់​មុន​ច្រើន ​ហើយ​ ក៏​មាន​តម្លៃ​ថ្លៃ​ដែរ ។ ដូច្នេះ​ការ​មាន​ជម្រើស​ថ្មី​ជា​រឿង​ល្អ​ប្រសើរ​ ទោះបីជា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ក្នុង​ខេត្តបាន​ទិញ​លំនៅដ្ឋាន​ច្រើន​នៅ​ក្រុងភ្នំពេញ​រួចទៅ​ហើយក៏ដោយ៕

ស្វែងរកព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួល និងលក់ តាមរយៈ Realestate.com.kh!

Comments