+85561 777 090
Logo
Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨
Updated on: June 6, 2022, 5:02 p.m.
Published on: September 9, 2018, 5:36 p.m.

Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨


 

ភ្ញៀវកិត្តិយស មិត្តអ្នកសារព័ត៌មាន​ ដៃគូផ្សព្វផ្សាយ និងម្ចាស់ឧបត្ថម្ភដែលមានវត្តមានថ្ងៃនេះសូមស្វាគមន៍មកកាន់សន្និសីទសារព័ត៌មានរបស់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨របស់ក្រុមហ៊ុន Realestate.com.kh។ សូមអរគុណសម្រាប់ការចំណាយពេលវេលា និងការចូលរួមរបស់អស់លោកអ្នក!

របៀបវារៈកម្មវិធី

  • ៨ៈ៣០ - ៩ៈ០០ ៖ ការមកដល់របស់ភ្ញៀវកិត្តិយល និងការចុះឈ្មោះ

  • ៩ៈ១០ - ៩ៈ២៥ ៖ ការថ្លែងសុទ្ទរកថា របស់លោក Thomas O’Sullivan ជានាយកប្រតិបត្តិរបស់ Realestate.com.kh (ភាសាអង់គ្លេស)

  • ៩ៈ២៥ - ៩ៈ៤០  លោក Scott ​មកពីក្រុមហ៊ុ​ន Naki Group  (ភាសាខ្មែរ)

  • ៩ៈ៤០ - ៩ៈ៥៥ ៖ ការថ្លែងសុទ្ទរកថា​របស់អ្នកនាង Carrie Sun ប្រធានផ្នែកទីផ្សារចិនរបស់ Realestate.com.kh (ភាសាចិន)

  • ៩ៈ៥៥ - ១០ៈ០០ ៖ សំនូរ និងចម្លើយ

សម្រាប់ការទំនាក់ទំនងរកព័ត៌មានបន្ថែម ឬរូបថតផ្សេងៗ

ខ្មែរ/អង់គ្លេស: nara.cheng@realestate.com.kh +855 016 333 717

ចិន: carrie.sun@realestate.com.kh +855 010 857 886

--------------------------------------------------------------------------------------------------

នៅថ្ងៃទី០៤ ខែកញ្ញា ចាប់ពីម៉ោង ៩ៈ០០​ដល់១០ៈ០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel  គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យមានអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅកម្ពុជាមានមោទនភាពសូមប្រកាសកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នៅថ្ងៃទី ១៩ និង ២០ ខែ តុលា ឆ្នាំ២០១៨នៅសណ្ឋាគារណាហ្គាាវើល រាជធានីភ្នំពេញ។

ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ របស់ Realestate.com.kh ជាពិព័រណ៍អចលនទ្រព្យលេខ១របស់ក​ម្ពុជានឹងធ្វើនៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨

បន្ទាប់ពីទទួលបានភាគជោគជ័យដ៏ធំនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ កន្លងមក ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨របស់ Realestate.com.kh នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ១៩ និង២០ ខែតុលានៅសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញដើម្បីផ្តល់វេទិកាអចលនទ្រព្យដ៏ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ និងវិនិយោគិនអចលនទ្រព្យអាចទស្សនា និងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងតំបន់តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ពិព័រណ៍ចុងក្រោយបំផុតនៅក្នុងខែតុលា ឆ្នាំ២០១៧ មានអ្នកចូលរួមជាង ៤,០០០នាក់ ហើយក្នុងរយៈពេល២ថ្ងៃ អចលនទ្រព្យបានលក់នៅនឹងកន្លែងស្មើនឹងទឹកប្រាក់ជាង២០លានដុល្លារ។ ភាពជោគជ័យបានជម្រុញឲ្យមានតម្រូវការដ៏ច្រើនពីសំណាក់ភ្នាក់ងារ អភិវឌ្ឍន៍ និងអ្នកស្វែងរកអចលនទ្រព្យដោយធ្វើយ៉ាងណាឲ្យពិព័រណ៍អចលនទ្រព្យវិលត្រឡប់មកវិញសម្រាប់ឆ្នាំ២០១៨នេះ។

ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើមជាការពិតណាស់ពិព័រណ៍នេះមិនត្រឹមតែជាយានដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុតមួយទៅកាន់ពិភពលោកផងដែរ។ លោក Tom O'Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "មនុស្ស៣,៥០០នាក់បានចុះឈ្មោះរួចរាល់ដើម្បីចូលរួមពិព័រណ៍ឆ្នាំនេះ ហើយយើងព្យាករណ៍ថានឹងអាចទាក់ទាញអ្នកចង់ទិញផ្ទះ និងអ្នកវិនិយោគអចលនទ្រព្យជាង ៦,០០០ នាក់យ៉ាងតិច"។

ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅរបស់វិនិយោគិនអចលនទ្រព្យអន្តរជាតិនៅទូទាំងតំបន់អាស៊ានប្រទេសចិននិងពិភពលោក។ បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់កម្ពុជាបានផ្តល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្សសម្រាប់ជនបរទេស និងមានទស្សនវិស័យចំពោះកំណើននៃការវិនិយោគយ៉ាងរឹងមាំ។

អ្នករស់នៅក្នុងប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាក់ទងនឹងវិស័យអចលនទ្រព្យ ការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងសំខាន់ៗដូចជា៖ ក្រុងភ្នំពេញ  ក្រុងព្រះសីហនុ និងខេត្តសៀមរាប ជនបរទេសជាច្រើនមានការយល់ដឹងតិចតួចនៅឡើយអំពីគុណភាពនៃអចលនទ្រព្យដែលមាននៅក្នុងប្រទេសកម្ពុជា និងសក្តានុពលវិនិយោគសម្រាប់អ្នកទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ដូច្នេះដើម្បីផ្តល់ឱកាស និងបើកមុខទីផ្សារអចលនទ្រព្យកម្ពុជាឲ្យកាន់តែធំក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងមុខ និងអស្ចារ្យជាមុនក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង៣០គម្រោងក្នុងរយៈពេល២ថ្ងៃ "ពិព័រអចលនទ្រព្យកម្ពុជាឆ្នាំ២០១៨" ដែលចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Ezecom ក្រុមហ៊ុន Propease ក្រុមហ៊ុន Bayon Airlines & CDF នឹងបង្ហាញនូវឱកាសវិនិយោគអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេស។ អ្នកចូលរួមទស្សនា និងអ្នកទិញអចលនទ្រព្យទាំងក្នុងស្រុក និងក្រៅស្រុករួមទាំងវិនិយោគិនជាតិ និងអន្តរជាតិនឹងមានវត្តមាននៅក្នុងឱកាសពិសេសនេះ។

លោក O'Sullivan ក៏បានលើកឡើងដែរថា "គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី១៩និង២០ខែតុលាគឺដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងកំពុងប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពលនិងដើរតួសំខាន់នៅក្នុងទីផ្សារកម្ពុជា។ "

លោក O’Sullivan បានបន្ថែមទៀតថាក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកទស្សនានឹងមានឱកាសចូលរួមជាមួយវគ្គសិក្ខាសាលាអប់រំជាច្រើនដែលនឹងអាចជួយដល់ពួកគាត់ និងអ្នកវិនិយោគឲ្យយល់ដឹងអំពីទីផ្សារកាតព្វកិច្ចផ្លូវច្បាប់នៃកម្មសិទ្ធិលើអចលនទ្រព្យ និងការជួយអប់រំពួកគាត់ឱ្យចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅពេលទិញអចលនទ្រព្យនៅកម្ពុជា។

សិក្ខាសាលានេះនឹងមាន៣ភាសា៖ ភាសាខ្មែរ អង់គ្លេស និងចិនជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវផងដែរ។ ក្នុងរយៈបានទាំងពីថ្ងៃនេះអ្នកទស្សនាអាចចូលរួមបានដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ជាមួយប្រធានបទជាច្រើនដូចជា៖ ការណែនាំអំពីការវិនិយោគអចលនទ្រព្យ ច្បាប់កម្មសិទ្ធិ ច្បាប់ពន្ធ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាពិសេសគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយការប្រៀបធៀបទីផ្សារ និងទស្សនវិស័យចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការពិភាក្សានិងសំណួរចម្លើយជាមួយអ្នកចូលរួមក៏នឹងជាផ្នែកសំខាន់មួយនៃកាលវិភាគរបស់សិក្ខាសាលានេះផងដែរ។

លើសពីនេះទៀត លោក O'Sullivan​ បានបន្តថាពិព័រណ៍អចលនទ្រព្យជួយបង្រួមគម្លាតរវាងវិនិយោគិន និងឱកាសវិនិយោគរបស់ពួកគេ។ នៅពេលអ្នកវិនិយោគិនពីតំបន់នានា និងពិភពលោកមកដល់ទីក្រុងភ្នំពេញដើម្បីចូលរួមពិព័រណ៍អចលនទ្រព្យរបស់យើងពួកគេនឹងបានយល់ដឹងពីការផ្លាស់ប្តូរនៃវិស័យអចលនទ្រព្យ​នៅកម្ពុជាជុំវិញការសាងសង់ និងការអភិវឌ្ឍអចលនទ្រព្យ។ ហើយពួកគេនឹងឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងដែលកំពុងកើតឡើងនៅទីនេះទាក់ទងនឹងវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ។ ពួកគេក៏នឹងបានដឹងពីភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលបានកំពុងផ្លាស់ប្តូរប្រទេសនេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ។ ការមើលឃើញពីចំណុចវិជ្ជមានទាំងនេះពួកគេនឹងមានទំនុកចិត្តក្នុងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសនេះ។

លោក O'Sullivan ជឿថា "គ្រប់គ្នាទិញអចលនទ្រព្យនៅក្នុងប្រទេសដែលពួកគេស្រលាញ់ហើយជាមួយ Realestate.com.kh យើងមានទំនុកចិត្តថាភ្ញៀវមកពីក្រៅប្រទេសដែលនឹងចូលរួមក្នុងពិព័រណ៍អចលនទ្រព្យរបស់យើងនៅពេលខាងមុខនេះនឹងមានក្តីស្រលាញ់ពេញចិត្តប្រទេសកម្ពុជា"។

«យើងមានភាពរីករាយក្នុងការនាំយកអ្វីដែលល្អបំផុតពីពិព័រណ៍លើកមុនព្រមទាំងបទពិសោធន៍ថ្មីៗ និងឱកាសថ្មីៗ សម្រាប់ឆ្នាំថ្មីឆ្នាំ២០១៨ក្នុងនោះមានគម្រោងបុរី និងខុនដូ មានតំលៃសមរម្យជាច្រើនព្រមទាំងអ្នកអភិវឌ្ឍន៍អន្តរជាតិកាន់តែច្រើនមកពីប្រទេសសាយព្រឹស និងអូស្ត្រាលី»។​

គម្រោងធំៗមួយចំនួនចូលរួមតាំងបង្ហាញរួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Seara Sports (Sports Engineering and Recreation Asia Cambodia) ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast​ ក្រុមហ៊ុន Naki Group ក្រុមហ៊ុន​ AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower ក្រុមហ៊ុន Thaiyue investment និងក្រុមហ៊ុន PropEase.

ដៃគូផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិសម្រាប់ព្រឹត្តិការណ៍នេះរួមមាន៖ ទូរទ្ទស្ស CTN, MYTV,  សារព័ត៌មាន Thmey Thmey, Khmer Times, Fresh News, Property Asia, BizKhmer, KHB Media, EuroCham Cambodia, Understand Business, The Cambodia China Times, Forward Asia, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Sing Meng Telemedia, GrepTech, Jian Hua Daily, B2B Cambodia, Angkor Today, and Khmerload.

ក្រុមហ៊ុន Realestate.com.kh សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភនៃព្រឹត្តិការណ៍នេះរួមមាន៖ ក្រុមហ៊ុន PropEase ក្រុមហ៊ុន Bayon Airlines សណ្ឋាគារ Lumiere Hotel និងក្រុមហ៊ុនCDF ។

មនុស្សរាប់ពាន់នាក់រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនោះរួមមាន៖ អ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើនជាច្រើន។

ទីកន្លែង និងកាលវិភាគ

ធ្វើនៅសណ្ឋាគារណាហ្គាវើល សាលធំជាន់ទី២ក្នុងរាជធានីភ្នំពេញ។

កម្មវិធីធ្វើនៅពេលណា!

កុំភ្លេចចំណាំទុកកាលបរិច្ឆេទនៅលើប្រតិទិនរបស់អ្នក! ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ១៩ និងទី ២០ ខែតុលាឆ្នាំ ២០១៨ នៅសាលធំ ជាន់ទី២នៃសណ្ឋាគារណាហ្គាវើល១ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងដំណើរការចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៦ល្ងាចនៅថ្ងៃសុក្រក្នុងរយៈពេលពីរថ្ងៃ។ សាធារណៈជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ។

សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិតអំពីរបៀបវារៈកម្មវិធី៖

សម្រាប់ភាសាអង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#press

អង់គ្លេស: https://realestatekh.lpages.co/cambodia-real-estate-show-october-2017-attendees/

ខ្មែរ: https://realestatekh.lpages.co/khmer-october-cambodia-real-estate-show-attendees/

ចិន: https://realestatekh.lpages.co/chinese-october-cambodia-real-estate-show-attendees/

ការផ្តល់ជូនពិសេស៖

●     គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន​  CDF

●     វិនិយោគិនអន្តរជាតិដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នឹងទទួលបានថ្លៃសំបុត្រយន្តហោះវិញ(ការផ្តល់ជូននេះមានតាមគម្រោងប៉ុណ្ណោះ)

អំពីក្រុមហ៊ុន Realestate.com.kh៖

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ Realestate.com.kh មានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ នៅឆ្នាំ២០១៥ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង៤០,០០០អចលនទ្រព្យសម្រាប់ លក់ និងជួល និងមានអ្នកស្វែងរកអចលនទ្រព្យរាប់ម៉ឺននាក់ ដែលចូលទស្សនានៅលើគេហទំព័រ និងលើ App អចលនទ្រព្យនៅលើទូរសព្ទជារៀងរាល់ខែ។ Realestate.com.kh ក៏មានបោះពុម្ពទស្សនាវដ្តី អចលនទ្រព្យប្រចាំត្រីមាសដែលមានឈ្មោះថា "ទស្សនាវដ្ដី អចលនទ្រព្យកម្ពុជា" បោះពុម្ភជាបីភាសា រួមមាន ៖ ខ្មែរ អង់គ្លេស និងចិន។

ទាក់ទង់ផ្នែកលក់ និងទីផ្សារ៖

កាង នីន (ភាសាខ្មែរ/ចិន)

nin.kang@realestate.com.kh

+855 78 637 323 / +855 93 552 305

Tyler Stuart (ភាសាអង់គ្លេស)

tyler.stuart@realestate.com.kh

+855 12/81 599 669

អង់គ្លេស៖https://realestatekh.lpages.co/october-property-expo-2018-attendees/

ខ្មែរ៖ https://realestatekh.lpages.co/october-property-expo-2018-attendees-khmer/

ចិន៖https://realestatekh.lpages.co/october-property-expo-2018-attendees-chinese/

សម្រាប់ព័ត៌មានបន្ថែម៖  

https://www.realestate.com.kh/news/Over-20-Million-dollars-of-property-sold-at-the-Cambodia-Real-Estate-Show-2/

https://www.realestate.com.kh/news/Borey-Developers-take-Interest-In-the-Cambodia-Real-Estate-Show-2-this-October/

https://www.realestate.com.kh/news/Life-and-Vibrancy-at-the-Prince-Modern-Plaza/

https://www.realestate.com.kh/news/Star-City-A-New-Phnom-Penh-Landmark-Emerges/

https://www.realestate.com.kh/news/Blue-Bay-Sihanoukville-Find-your-personal-paradise-at-the-Cambodia-Real-Estate-Show/

https://www.realestate.com.kh/news/Sky-Land-Condos-Where-Peace-and-Luxury-Unite/

https://www.realestate.com.kh/news/Creed-Group-a-Japanese-property-development-firm-joins-the-Cambodia-Real-Estate-Show-2/

Comments