+85561 777 090
Logo
អចលនទ្រព្យតម្លៃជាង២០លានដុល្លារលក់ដាច់ក្នុងពិធីពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២
Updated on: June 7, 2022, 2:48 a.m.
Published on: October 15, 2017, 5:07 a.m.

អចលនទ្រព្យតម្លៃជាង២០លានដុល្លារលក់ដាច់ក្នុងពិធីពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២


                                                                     

ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីររៀបចំដោយក្រុមហ៊ុន realestate.com.kh បានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជាង៤០០០នាក់ដែលបានមកចូលរួមក្នុងសាលធំសណ្ឋាគារណាហ្គាវើលកាលពី ថ្ងៃសុក្រ និងថ្ងៃសៅរិ៍ ទី៦ និងទី៧ ខែតុលា ឆ្នាំ២០១៧។

ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរបានបិទបញ្ចប់កាលពីល្ងាចថ្ងៃសៅរិ៍ជាមួយនឹងលទ្ធផលដ៏ជោគជ័យសម្រាប់ក្រុមហ៊ុនសាងសង់ និងអ្នកទិញអចលនទ្រព្យ។ ក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិជាច្រើនបានលក់ដាច់អចលនទ្រព្យអំឡុងពេលពីរថ្ងៃដោយទទួលបានការលក់ និងកក់ចំនួន១៣៣យូនីតដែលគិតជាទឹកប្រាក់មានតម្លៃជាង ២០លានដុល្លារ។

ពិព័រណ៍នេះអាចប្រព្រឹត្តទៅបានដោយមានការឩបត្ថម្ភពីក្រុមហ៊ុន VDB Loi, គេហទំព័រ Homeloan.com.kh ក្រុមហ៊ុន Harvey Law Group និងក្រុមហ៊ុនអចលនទ្រព្យ South East Property Services Cambodia (SEAPS) និងជាពិសេសអ្នករៀបចំព្រឹត្តិការណ៍នេះ គឺក្រុមហ៊ុន realestate.com.kh ។

ទទួលបានលទ្ធផលលក់ច្រើនជាងគេគឺក្រុមហ៊ុន Prince Real Estate Group ដែលបានលក់ដាច់៣៨យូនីតនៃគម្រោងខុនដូរ Prince Modern Plaza and Central Plaza ហើយបន្ទាប់មកគឺ ក្រុមហ៊ុន Naki Group ដែលលក់ដាច់៦យូនីត និងទទួលបានការកក់ចំនួ​ន៣២​យូនីតនៅក្នុងគម្រោងបុរីខុសៗគ្នារបស់ខ្លួន។ ក្រុមហ៊ុនអភិវឌ្ឍន៍ល្បីល្បាញក្នុងស្រុក  Orkide Villa  ក៍បានលក់ដាច់ចំនួន១៤យូនីតនៃគម្រោងរបស់ខ្លួនដែលកំពុងសាងសង់នៅកណ្ដាលរាជធានីភ្នំពេញ។ ក្រុមហ៊ុន Creed Group និង Star 5 Developers លក់ដាច់បាន៧យូនីត និង៥យូនីតរៀងគ្នា។ ក្រុមហ៊ុនអភិវឌ្ឍន៍ដទៃទៀតដូចជាBlue Bay, City Park និង Star City ក៏បានលក់ដាច់មួយចំនួនដែរក្នុងអំឡុងពេលពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិដូចជាជនជាតិចិនចំនួន៤០ភាគរយ ខ្មែរ៤០ភាគរយនិងជាតិសាសន៍ដទៃទៀតចំនួន២០ភាគរយ។ អ្នកចូលរួមអាចចូលស្ដាប់កម្មវិធីសិក្ខាសាលាក្រោមប្រធានបទល្អៗមួយចំនួនដូចជា៖ ដំបូន្មានស្ដីពីច្បាប់ពន្ធដារ និងការវិនិយោគលើអចលនទ្រព្យដែលបកស្រាយជាបីភាសា៖ ខ្មែរ អង់គ្លេស និងចិន។

អ្នកចូលរួមក្នុងពិព័រណ៍ម្នាក់ដែលធ្វើដំណើរពីហុងកុងបាននិយាយថាខ្ញុំដឹងពីព័រណ៍នេះតាមអ៊ីនធ័រណែតហើយវាល្អមែនទែនអ្វីដែលខ្ញុំបានឃើញនៅទីនេះល្អជាងអ្វីដែលខ្ញុំធ្លាប់ឃើញនៅប្រទេសកម្ពុជា។

ក្រុមហ៊ុនអភិវឌ្ឍន៍ទទួលបានការកក់យូនីតនៅនឹងកន្លែងហើយទទួលបានចំំណាប់អារម្មណ៍ទិញអចលនទ្រព្យជាច្រើនពីសំណាក់អតិថិជន។ អ្នកទិញឈ្នះរង្វាន់ម៉ាស៊ីនត្រជាក់ចំនួនបីរង្វាន់ពីក្រុមហ៊ុន Hitachi ហើយអ្នកទិញ១០នាក់ឈ្នះរង្វាន់ដំណើរកំសាន្តចំនួនពីរថ្ងៃទៅលេងរម្មនីយដ្ឋានវីគិរីរម្យ។

កញ្ញា Kelly អនុប្រធានផ្នែកលក់ និងនាយកទីផ្សារក្រុមហ៊ុន Creed Group បានថ្លែងថាពិព័រណ៍អចលនទ្រព្យនេះទាក់ទាញអ្នកទិញយ៉ាងច្រើនព្រមទាំងមានក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនជាងមុនចូលរួម។ ពិព័រណ៍នេះធំជាងកាលពីលើកមុន ហើយCreed Group បានលក់ដាច់៧យូនីតជាមួយគម្រោងពីរ៖ Bodaiju Residences និង Arata Garden Residences ក្នុងចំណោមគម្រោងចំនួនបី។  

លោក Tony Yu ប្រធានទីផ្សារនៃគម្រោង Orkide Villa មានចំណាប់អារម្មណ៍ស្រដៀងនឹងកញ្ញា Kelly យើងមានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិព័រណ៍នេះដែលបានជួយឱ្យយើងលក់ដាច់អចលនទ្រព្យក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ​។ លោកជឿថាពិព័រណ៍នេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកទិញអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍ហើយជម្រុញក្រុមហ៊ុនក្នុងស្រុកឱ្យចូលរួមកាន់តែច្រើន ថែមទៀតចំពោះព្រឹត្តិការណ៍លើកក្រោយដោយនឹងមាន Orkide Villa ចូលរួមផងដែរ។

ក្រុមហ៊ុន Prince Real Estate Group ដែលលក់ដាច់៣៨យូនីតក្នុងរយៈពេលពីរថ្ងៃទទួលបានការកក់គម្រោង Prince Modern Plaza របស់ខ្លួនជាច្រើនបន្ទាប់ពីពិព័រណ៍នេះហើយរីករាយ ជាមួយនឹងលទ្ធផលដែលទទួលបានពេលពិព័រណ៍អចលនទ្រព្យនេះបានបិទបញ្ចប់។

អ្នកតំណាងផ្នែកលក់គម្រោង Blue Bay និយាយថាយើងមានបំណងបង្ហាញគម្រោងរបស់យើងអោយអ្នកទិញបានស្គាល់ហើយពិព័រណ៍នេះគឺជាមធ្យោបាយដ៏ល្អក្នុងការទាក់ទាញអ្នកទិញកាន់តែច្រើន មកពិចារណាលើគម្រោងរបស់យើង។ អ្នកទស្សនាទាំងនោះគឺជាអ្នកទិញថ្ងៃអនាគតរបស់យើង យើងទទួលបានអ្នកទិញពីរនាក់ជាជនជាតិចិន។ ឆ្លុះបញ្ចាំងពីពិព័រណ៍នេះ លោក Tom O’Sullivan ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន realestate.com.kh ដែលជាអ្នករៀបចំកម្មវិធីនេះ មានប្រសាសន៍ថានៅពេលដែលអ្នកវិនិយោគមកពីគ្រប់តំបន់មកដល់ទីក្រុងភ្នំពេញមកចូលរួមក្នុងពិព័រណ៍អចលនទ្រព្យរបស់យើង ពួកគេអាចមានអារម្មណ៍ និងដឹងពីប្រទេសកម្ពុជា។ ពួកគេបានឃើញពីការប្រែប្រួលយ៉ាងខ្លាំង ដែលកំពុងកើតឡើងនៅទីនេះចំពោះវិស័យសំណង់ និងអចលនទ្រព្យ។

លោកបន្តថាលោករីករាយនឹងការដែលអ្នកចូលរួមចាប់ផ្ដើមយល់ពីភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងតែប្រែក្លាយកម្ពុជាអោយទៅជាមជ្ឍមណ្ឌលសេដ្ឋកិច្ចសម្រាប់វិនិយោគិន។ ប្រការនេះផ្ដល់ ទំនុកចិត្តដល់អ្នកវិនិយោគកាន់តែច្រើនមកវិនិយោគលើអចលនទ្រព្យក្នុុងប្រទេសកម្ពុជា។

ដៃគូរផ្សព្វផ្សាយសម្រាប់ព្រឹត្តិការនេះរួមមាន ការសែត The Khmer Times; AEC News Today; Jian Hua Daily; Gold Zone Media; Grep Tech; B2B Cambodia; Angkor Today; The British Chamber of Commerce; The American Chamber of Commerce; The European Chamber of Commerce: Property Report; CVEA; CCA; Kampuchea Thmey; Cambonomist; Thmey Thmey; E-Link; Biz Khmer; Business Cambodia; Tranio International Property; BTV & the Sin Chew Daily ។

អំពី Realestate.com.kh:

Realestate.com.kh បានបង្កើតឡើងនៅឆ្នាំ២០០៩ ហើយក្រុមហ៊ុនបានរីកចម្រើនទៅមុខជានិច្ច និងបានក្លាយជាគេហទំព័រអលចនទ្រព្យឈានមុខគេនៅកម្ពុជា។ យើងមានអចលនទ្រព្យជាង ៥០,០០០ ប្រភេទសម្រាប់ដាក់លក់ និងជួល នៅលើគេហទំព័រ និងនៅលើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនរួមជាមួយនឹងអ្នកចូលទស្សនារាប់ពាន់នាក់ជារៀងរាល់ខែ។  រៀងរាល់៣ខែម្តងក្រុមហ៊ុនយើងខ្ញុំក៏ធ្វើការបោះពុម្ពផ្សាយទស្សនាវដ្តីអចលនទ្រព្យកម្ពុជា និងចេញផ្សាយអត្ថបទទាក់ទងនឹង​អចលនទ្រព្យនៅក្នុងកាសែតខ្មែរថាមស៍រៀងរាល់សប្តាហ៍ផងដែរ។

សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២នេះសូមទាក់ទងមកយើងខ្ញុំ៖

ភាសាខ្មែរ ឬចិន៖ nin.kang@realestate.com.kh,   ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323

ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669

ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅកម្ពុជាតាមរយៈ Realestate.com.kh



 

Comments