+85561 777 090
Logo
ស្វែងយល់ពីគម្រោង Phnom Penh Harbour តាមរយៈបទសម្ភាសន៍ជាមួយ លោក Sam Yang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yuetai
Updated on: June 7, 2022, 6:55 a.m.
Published on: July 12, 2018, 8:00 p.m.

ស្វែងយល់ពីគម្រោង Phnom Penh Harbour តាមរយៈបទសម្ភាសន៍ជាមួយ លោក Sam Yang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yuetai


 

នៅឆ្នាំ២០០១ក្រុមហ៊ុន Yuetai Group ត្រូវបានចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងប្រទេសចិន និងបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីដំបូងបង្អស់នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះទទួលបានសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជាដែលទទួលបានការទទួលស្គាល់ និងការកោតសរសើរពីមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ក្រុមហ៊ុន Yuetai Group បានសាងសង់គម្រោងល្បីៗមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា៖ គម្រោង East One គម្រោង East View និងគម្រោង East Commercial Center។​

គម្រោង Phnom Penh Harbour  នឹងក្លាយជាគម្រោងធំបំផុតស្ថិតនៅតាមដងទន្លេ និងជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំបំផុតនៅកម្ពុជា។ គម្រោង Phnom Penh Harbour នឹងត្រូវសាងសង់ជា ២២ អគារ ស្ថិតនៅតាមបណ្តោយច្រាំងទន្លេនៅក្នុងខណ្ឌដូនពេញដែលជាតំបន់លំនៅដ្ឋាននៅកណ្តាលរាជធានី។

 

ដើម្បីស្វែងយល់បន្ថែមអំពី Phnom Penh Harbour និងការបណ្តាក់ទុនជោគជ័យរបស់ក្រុមហ៊ុន Yuetai នៅប្រទេសកម្ពុជានាពេលថ្មីៗនេះលោក THOMAS O'SULLIVAN  នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានជួបសម្ភាសន៍ជាមួយលោក SAM YANG ដែលជាអនុប្រធានក្រុមហ៊ុន Yuetai Holdings។

ខាងក្រោមនេះគឺជាសេចក្តីដកស្រង់នៃបទសម្ភាសន៍របស់ THOMAS និងលោកSAM។

REAKH: តើលោកបានមកដល់កម្ពុជាដំបូងបំផុតនៅពេលណា? តើអ្វីជម្រុញឲ្យលោកជ្រើសរើសយកកម្ពុជាក្នុងចំណោមប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍។​

YUETAI: ខ្ញុំបានមកដល់កម្ពុជាកាលពី៦ឆ្នាំមុន។ ក្នុងរយៈពេលពីរឆ្នាំដំបូង ដែលខ្ញុំរស់នៅទីនេះខ្ញុំស្រឡាញ់វប្បធម៌ ប្រជាជន និងរបៀបក្នុងការទទួលយកវប្បធម៌ផ្សេងៗ ដោយងាយស្រួល។ ខ្ញុំគិតថាបើប្រៀប ធៀបជាមួយសឹង្ហបុរី និងថៃ ប្រទេសកម្ពុជាពិតជាមានប្រវត្តិសាស្ត្រដ៏សម្បូរបែបតាំងពីយូរយារ ហើយប្រវត្តិសាស្រ្តខ្មែរ ដែលមានវប្បធម៌អង្គរជាវប្បធម៌ដ៏រុងរឿង​ ខ្ញុំពិតជាស្រលាញ់ទឹកដីមួយនេះ។

REAKH: តើមានចំណុចអ្វីផ្សេងទៀតដែលបានបន្តជម្រុញឱ្យលោកវិនិយោគនៅក្នុងប្រទេសនេះ?

YUETAI: ខ្ញុំអាចនិយាយបានពេញមួយថ្ងៃអំពីកំណើនសេដ្ឋកិច្ច ឱកាសវិនិយោគដ៏ល្អ រួមនឹង កំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលមនុស្សគ្រប់គ្នាគឺដឹងពីចំណុចនេះរួច​ហើយ។ ហើយការពិតទៅ កំណើនសេដ្ឋកិច្ចគឺជាអ្វី ដែលធ្វើឲ្យខ្ញុំចូលចិត្ដប្រទេសនេះបំផុត។ អស់រយៈពេល ៦ ឆ្នាំមកហើយ ខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំង ហើយខ្លួនខ្ញុំផ្ទាល់មានគ្រួសារ និងមានកូនក្នុងអំឡុងពេលដែលខ្ញុំមកស្នាក់នៅប្រទេសកម្ពុជា។ ខ្ញុំបានចាត់ទុកកម្ពុជាជាផ្ទះទី ២របស់ខ្ញុំ។ ខ្ញុំស្រលាញ់ប្រទេសមួយនេះ និងចង់វិនិយោគនៅទីនេះ។ បច្ចុប្បន្នយើងមានបុគ្គលិកជាង ៣៥០នាក់ ដូច្នេះហើយវាគឺកំពុងលើកទឹកចិត្តខ្ញុំ នៅពេលខ្ញុំគិតអំពីចំនួនការងារ ដែលយើងកំពុងបង្កើតនៅក្នុងប្រទេសផងដែរ។

REAKH: តើលោកអាចប្រាប់យើងអំពីក្រុមហ៊ុន  Yuetai Group បន្ថែមទៀតបានដែរឬទេ?

YUETAI: ភាគច្រើននៃការងាររបស់យើងគឺទាក់ទងជាមួយនឹងវិស័យអចលនទ្រព្យ។ យើងធ្វើការផ្តោតសំខាន់លើការនាំយកលំនៅដ្ឋានល្អផ្តាច់គេ​សម្រាប់ប្រជាជន។ ក្រៅពីអចលនទ្រព្យយើងចង់ផ្តល់ជូនសេវាកម្មពេញលេញដល់អតិថិជនទាំងអស់។ ដូច្នេះទើបការអភិវឌ្ឍអចលនទ្រព្យរបស់យើងបានបង្កើតជាសេវាផ្តល់ហិរញ្ញប្បទានសេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាគ្រប់គ្រងសណ្ឋាគារដើម្បីផ្តល់ជូនដល់អតិថិជនរបស់យើង។

REAKH: ទាក់ទងនឹងពិធីសម្ពោធគម្រោងវិញយើងចង់សួរលោកបន្ថែមទៀតអំពីគម្រោង Phnom Penh Harbour វិញម្តង។ ចង់ដឹងថាតើគម្រោងនេះអភិវឌ្ឍក្នុងទំហំធំបែបណា?

YUETAI: ផ្ទៃដីសរុបរបស់គម្រោងមានជាង១,០៥លានម៉ែត្រការ៉េ។ Phnom Penh Harbour ជាអគារខ្ពស់សាងសង់នៅតាមដងទន្លេបែងចែកជាការិយាល័យកម្រិតAសណ្តាគារលំដាប់ផ្កាយ៥ផ្សារទំនើបធំៗ កន្លែងចតរថយន្ត ៦,០០០ កន្លែងសេវាកម្មអាផាតមេន និងខុនដូ។

REAKH: តើលោកអាចប្រាប់យើងបានទេ ថាអ្វីដែលជាគោលគំនិតនៃការរចនាគម្រោងនេះ?

YUETAI: អ្វីដែលនឹងសាងសង់ឡើងគឺយើងមិនមែនគ្រាន់តែគិតអំពីការទិញដី រួចអភិវឌ្ឍ និងលក់ចេញវិញទេ។ ទាំងថ្នាក់លើរបស់ខ្ញុំអ្នករចនាប្លង់របស់ខ្ញុំ និងខ្ញុំផ្ទាល់ចង់អោយគម្រោងនេះជាគម្រោងដែលល្អបំផុតតែមួយគត់ ហើយអ្នកនឹងមិនឃើញមានគម្រោងណាផ្សេងទៀតដូចគ្នានឹងគម្រោងនេះនៅក្នុងប្រទេសកម្ពុជាឡើយ។

យើងមិនមែនត្រឹមតែការធ្វើឱ្យ Phnom Penh Harbour ក្លាយជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មមួយប៉ុណ្ណោះទេយើងចង់ឱ្យគម្រោងនេះក្លាយជាទីសម្គាល់មួយនៃទីក្រុង។ យើងចង់នាំអ្វីដែលគេមិនបានដឹងអំពីទីក្រុងភ្នំពេញ ឬកម្ពុជាឲ្យពិភពលោកបានស្គាល់។ យើងចង់អោយអ្នកដទៃទៀតស្គាល់វប្បធម៌ និងសិល្បៈអង្គរតាមរយៈក្រុមហ៊ុន Yuetai។ នោះហើយជាមូលហេតុដែលយើងចង់នាំយកផ្នែកមួយនៃវប្បធម៌ ទេសចរណ៍ សិល្បៈ និងប្រវត្តិសាស្ត្រ​មកដាក់បញ្ចូលនៅក្នុងគម្រោង។

បន្ថែមពីលើការធ្វើឱ្យក្លាយទៅជាតំបន់ពាណិជ្ជកម្មយើងពិតជាចង់ធ្វើឱ្យគម្រោងនេះក្លាយទៅជាតំបន់ទាក់ទាញទេសចរដ៏ល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងថែមទាំងនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ។

REAKH: តើលោកអាចប្រាប់បានទេថាការសាងសង់នឹងចាប់ផ្តើមនៅពេលណា?

YUETAI: ការសាងសង់នឹងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខ។ ប៉ុន្តែតែពេលវេលាមមាញឹកពិតប្រាកដគឺនៅបន្ទាប់ពីរដូវវស្សា។ យើងកំពុងរង់ចាំរដូវប្រាំងមកដល់ដើម្បីចាប់ផ្តើមការការសាងសង់ពេញទំហឹង។

REAKH: ខ្ញុំដឹងថាគម្រោងនេះនឹងត្រូវបានសាងសង់ជាបួនដំណាក់កាល។ តើលោកអាចប្រាប់យើងបានទេថានៅពេលណាដែលដំណាក់កាលនីមួយៗអាចគេរំពឹងនឹងបញ្ចប់?

YUETAI: ការពិតទៅ ទាំង៤ដំណាក់កាលគឺសុទ្ធតែធំៗ។ ហេតុផលដែលយើងបែងចែកជាបួនដំណាក់កាលគឺដំណាក់កាលទី១នឹងត្រូវធ្វើជាសណ្ឋាគារ White Swan។ បន្ទាប់មកយើងនឹងជួយដល់ក្រុមហ៊ុន PVAP ឲ្យមានការិយាល័យថ្មីចំនួន២៥ជាន់ក្នុងអគារនោះ។  ជាក់ស្តែងយើងក៏នឹងមានហាងទំនិញរួចពន្ធរួមនឹងសណ្ឋាគារលំដាប់ផ្កាយ៥ ។ ហើយបន្ទាប់មកយើងនឹងមានការិយាល័យកម្រិតAនៅទីនោះផងដែរ។

ដំណាក់កាលទី២ ភាគច្រើននឹងផ្តល់ជាសេវាកម្មអាផាតមេន និងសណ្ឋាគារលំដាប់ផ្កាយ៤ហើយនឹងការិយាល័យកម្រិតA។ យើងពិតជាចង់អភិវឌ្ឍវិស័យការិយាល័យនៅកម្ពុជា។ យើងដឹងថាកម្ពុជាបច្ចុប្បន្នមានការខ្វះខាតការិយាល័យកម្រិតA និងកម្រិតB។ ដំណាក់កាលទី២ក៏នឹងមានជាផ្សារទំនើបផងដែរ។ យើងកំពុងចរចាជាមួយផលិតផលយីហោល្បីៗដូចជា៖ LV និង Gucci ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់កម្ពុជា ដើម្បីឱ្យខ្មែរ និងភ្ញៀវទេសចរបានចំណាយលុយនៅកម្ពុជា។ ខ្ញុំមើលឃើញថាមានប្រជាជនកម្ពុជាជាច្រើនទៅទិញទំនិញនៅបាងកក ឬសិង្ហបុរី។ យើងគិតថាហេតុអ្វីបានជាត្រូវជិះយន្តហោះទិញទៅទីក្រុងបាងកក ឬសិង្ហបុរី?ហេតុអ្វីមិនទិញទំនិញនៅទីក្នុងស្រុកហើយចំណាយប្រាក់នៅកម្ពុជា។

ដំណាក់កាលទី ៣ នឹងធ្វើជាសេវាកម្មអាផាតមេន ដែលនឹងមានរួមបញ្ចូល នូវសង្កាត់ពាណិជ្ជកម្ម បែបបារាំងទៀតផង។

ចំណែកដំណាក់កាលទី ៤ នឹងបង្កើតជាខុនដូ។ ក្នុងនោះយើង នឹងធ្វើជាសង្កាត់ពាណិជ្ជកម្មបែបបារាំងមួយទៀតនៅជាមួយខុនដូគម្រោងខុនដូនេះ។ ខុនដូទាំង នេះត្រូវបានរចនាឡើងជាចម្បងសម្រាប់អ្នករស់នៅក្នុងស្រុក។ មានខុនដូជាច្រើននៅទីនេះត្រូវបានរចនា ឡើងសម្រាប់ជនបរទេស ឬអ្នកទិញពីបរទេស។ យើងបង្កើតលំនៅដ្ឋានមានតំលៃសមរម្យ សម្រាប់អ្នកទិញក្នុងស្រុក ឬប្រជាជនថ្នាក់កណ្តាលក្នុងប្រទេសនេះផងដែរ។

REAKH: តើគម្រោងនេះត្រូវចំណាយពេលអស់ប៉ុន្មាន?

YUETAI: ដើម្បីបញ្ចប់ដំណាក់កាលទាំង៤ យើងប្រហែលជាត្រូវការរយៈពេលខ្ទង់៧ឆ្នាំ។ ដោយដំណាក់កាលទី១ និងទី២នឹងត្រូវបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ដំណាក់កាលទី៣ បញ្ចប់ក្នុងរយៈពេល៥ឆ្នាំ ហើយដំណាក់កាលទី៤ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី៦ ទៅ៧ ឆ្នាំ។

REAKH: តើអ្វីជាផលប៉ះពាល់នៃគម្រោងដ៏ធំនេះទាក់ទងនឹងចំនួនការងារ សម្រាប់ ទីក្រុងភ្នំពេញ?

YUETAI: ជាការពិតណាស់ ពេលចាប់ផ្តើមដំបូង អ្នកជំនាញអន្តរជាតិនឹងធ្វើជាអ្នកគ្រប់គ្រងថ្នាក់កំពូលសំខាន់ៗ។ ប៉ុន្តែនៅពេលអនាគតការគ្រងគ្រង់ទាំងអស់ឬ៩០ភាគរយនៃអ្នកគ្រប់គ្រងនឹងផ្តោតសំខាន់ទៅអ្នករស់នៅក្នុងស្រុក។ នោះហើយជាមូលហេតុដែលយើងមានសាលាបង្រៀនផ្នែកគ្រប់គ្រងទេសចរណ៍ និងអចលនទ្រព្យ។ យើងមានបំណងបណ្តុះបណ្តាលអ្នកស្រុកឲ្យក្លាយជាផ្នែកមួយនៃការគ្រប់គ្រងថ្នាក់កំពូលសំខាន់ៗរបស់យើង។ បច្ចុប្បន្ននេះយើងមានបុគ្គលិកជនជាតិចិនពី៣០ទៅ៤០ភាគរយនៃចំនួនបុគ្គលិកសរុបទាំងអស់។ នៅពេលអនាគតយើងចង់បន្ថយចំនួននេះទៅ៥ទៅ១០ភាគរយ។ យើងចង់ក្លាយជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលគ្រប់គ្រងដោយថ្នាក់ដឹកនាំក្នុងស្រុក។ នៅពេលដែលយើងបានដំណើរការពេញលេញគម្រោងនឹងបង្កើតការងារប្រហែល៤,០០០ ទៅ៦,០០០កន្លែង។

REAKH: នៅពេលខ្ញុំគិតអំពីគម្រោងនេះ ខ្ញុំគិតថានៅទីបំផុតកម្ពុជានឹងមានផ្លូវសម្រាប់បណ្តោះចរាចរណ៍ដូចប្រទេសដទៃទៀតដែរដូចជាផ្លូវ ‘Orchard Road’ នៅសិង្ហបុរី ជាដើម។ ប៉ុន្តែខ្ញុំជឿជាក់ថាអ្នកគ្រប់គ្នានៅតែចង់សួរសំនួរនេះថាតើលោកដែលជាអ្នកអភិវឌ្ឍន៍នេះនឹងធ្វើអ្វីដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ?

YUETAI: យើងនឹងបង្កើតលើសពីននេះហើយនឹងស្របតាមបទបញ្ញត្តិរបស់សាលាក្រុងក្នុងការពង្រីកផ្លូវបច្ចុប្បន្នទៅជាផ្លូវបួនខ្សែ។ យើងក៏នឹងមានផ្លូវធំក្រោមដីសម្រាប់ចរាចរធ្វើដំណើរចេញចូលក្នុងក្រុងនិងក្រៅក្រុង។ យើងនឹងមានផ្លូវដើរតាមមាត់ទន្លេសម្រាប់ការដើរលំហែ។ យើងមិនត្រឹតតែចង់ឱ្យមានអ្នកដើរកំសាន្តប៉ុណ្ណោះទេប៉ុន្តែចង់ឲ្យពួកគេបានជួបជុំគ្នា ហើយយើងក៏ចង់ឲ្យទីនេះជាកន្លែងលើកកម្ពស់ស្នាដៃវិចិត្រសិល្បៈនៅកម្ពុជាផងដែរ។

ថ្នាក់ដឹកនាំនិងក្រុមការរចនាប្លង់របស់ខ្ញុំពួកយើងធ្វើការងារនេះដោយក្តីស្រលាញ់ យើងចង់ធ្វើគម្រោងនេះក្លាយជាគម្រោងល្អដាច់គេតែមួយគត់។ ហើយគម្រោងនេះនឹងក្លាយជាទីសម្គាល់ថ្មីមួយនៃទីក្រុងភ្នំពេញ ដែលមិនមានអ្វីអាចមកប្រៀបធៀបបានឡើយ៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh

Comments