+85561 777 090
Logo
គម្រោងបុរីផេនសៀរដែលមានភាពលេចធ្លោនៅខណ្ឌឫស្សីកែវ
Updated on: June 6, 2022, 5:02 p.m.
Published on: January 4, 2019, 12:35 p.m.

គម្រោងបុរីផេនសៀរដែលមានភាពលេចធ្លោនៅខណ្ឌឫស្សីកែវ


តំបន់មួយស្ថិតនៅទិសខាងជើងនៃរាជធានីភ្នំពេញដែលជាតំបន់កំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ជាការពិតណាស់ឆ្នាំ២០១៩ជាឆ្នាំដែលតំបន់ជាយក្រុងរបស់រាជធានីមានភាពរីកចម្រើនទៅមុខឥតឈប់ ឈរតួយ៉ាងគម្រោងបុរីផេនសៀរជាគម្រោងបុរីដែលផ្តល់ជូនស្តង់ដារស់នៅប្រកបដោយភាពទាន់​         ​​​​​សម័យ ស្ថិតនៅតំបន់ឫស្សីកែវ ហើយស្ថិតនៅប្រសព្វនឹងតំបន់ទួលគោក និងសែនសុខ។

តំបន់នេះបានក្លាយជាទីតាំងប្រកបដោយសក្តានុពលសម្រាប់វិនិយោគិន ហើយទីតាំងនេះនឹងប្រែក្លាយខ្លួនទៅជាតំបន់រស់នៅដ៏ប្រណិត។ គម្រោងបុរីផេនសៀរគឺជាប្រភេទគម្រោងលំនៅដ្ឋានដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីតាំងដ៏ពិសេសគឺស្ថិតនៅតែប៉ុន្មានប៉ុណ្ណោះពីទន្លេសាប និងវត្តភ្នំ។

គម្រោងបុរីផេនសៀរនឹងបង្កើតជាប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសកម្ពុជា ដែលគម្រោងរបស់ខ្លួននឹង ក្លាយជាគម្រោងបុរីដំបូងដែលអាចអោយជនបរទេសមានសិទ្ធិកាន់កាប់លំនៅដ្ឋាននៅក្នុងបុរី ដែលមានការសហប្រតិបត្តិការជាមួយនឹងធនាគារកាណាឌីយ៉ា។ តម្លៃដីនៅក្នុងក្រុងកំពុងតែកើន តម្លៃយ៉ាងខ្លាំង ​ហើយនៅក្នុងតំបន់នេះក៏មានការកើនឡើងជាលំដាប់ផងដែរ។

លំនៅដ្ឋានដែលមានតម្លៃសមរម្យ

ការរស់នៅក្នុងលំនៅដ្ឋាន ប្រភេទបុរីគឺមានភាពងាយស្រួលជាងលំនៅដ្ឋាននៅកណ្តាលក្រុង ដោយសារការរស់នៅក្នុងបុរី មានទីធ្លា និងផ្លូវដើរធំទូលាយ អមដោយដើមឈេីមានម្លប់ត្រជាក់ ខ្យល់ឱកាសបរិសុទ្ធដែលគួរឲ្យចង់រស់នៅ។ លើសពីនេះទៅទៀតនោះបុរីផេនសៀរអនុញ្ញាតអោយអ្នករស់នៅជាមួយនឹងខ្យល់ឱកាសបរិសុទ្ធពីមាត់ទន្លេ។

គម្រោងបុរីផេនសៀរមានផ្ទះចំនួនសរុប១៣៣ខ្នងដែលមានបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិ​ភាព។ ប្រាកដណាស់គម្រោងលំនៅដ្ឋាននេះពិតជាសាកសម្យនឹងការរស់របស់គ្រួសារ​សម័យថ្មី។ ការរស់នៅប្រកបដោយសុវត្ថិភាពងាយស្រួលក្នុងការធ្វើដំណើរផ្តល់សុវត្ថិភាព សាកសមជាលំនៅដ្ឋានដែលកក់ក្តៅយ៉ាងពិតប្រាកដ។

អ្នកប្រហែលជាភ្ញាក់ផ្អើលជាមួយតម្លៃរបស់លំនៅដ្ឋានគម្រោងផេនសៀរហើយ ព្រោះថាវាមានតម្លៃសមរម្យជាមួយ​​​នឹងការផ្តល់ជូនការស្នាក់នៅដ៏សំបូរបែបជាច្រើនថ្វីបើលំនៅដ្ឋាននេះកំពុងតែស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលក៏ដោយ។

ស្ថិតនៅជិតទីតាំងសំខាន់ៗដែលមានដូចជា៖ សាលារៀនអន្តរជាតិ ធនាគារ  ទូរអេធីអឹម ភោជនីយដ្ឋានល្បីៗ និងកន្លែងជាច្រើនទៀត។ ទីតាំងផ្សារទំនើបអ៊ីអ៊នម៉ល២ និងផ្សារបោះដុំមា៉ក្រូក៏ស្ថិតនៅជិតទីនោះផងដែរ។ លើសពីនេះមានកន្លែងកំសាន្តដែលមានដូចជាសួនទឹក និងក្លឹបកីឡាយវាយកូនហ្គោលក៏ស្ថិតនៅ ក្បែរនោះទៀតផង។ ជាមួយគ្នាផងដែរ​​​​ ការធ្វើដំណើរតាមផ្លូវគមនាគមក៏មានភាពងាយស្រួលដោយសារ គម្រោងនេះក៏ស្ថិតនៅជិតនឹងផ្លូវជាតិលេខ៥តែម្តង។

អ្នកនាងពេជ្រ សុជាតាដែលជាតំណាងផ្នែកលក់នៃគម្រោងបុរីផេនសៀរបាននិយាយថា នេះគឺជាគម្រោង ដែល​មានសក្តានុពលយ៉ាងខ្លាំងក្នុងការវិនិយោគ រួសរាន់ឡើងក្នុងការក្លាយជាម្ចាស់ផ្ទះ ហើយវាក៏ជាការវិនិយោគដ៏ត្រឹមត្រូវមួយ។

តុបតែងកែច្នៃបន្ថែមសម្រាប់តម្រូវការរបស់លោកអ្នក

នៅពេលដែលអ្នកស្វែងរកលំនៅដ្ឋានមួយ  ប្រាកដណាស់អ្នកតែងតែចង់បានលំនៅដ្ឋានដ៏ល្អបំផុត នេះ ហើយដែលគម្រោងផេនសៀរអាចផ្តល់ជូនលោកអ្នកបាន។ គម្រោងលំនៅដ្ឋាននៃបុរីផេនសៀរមាន ប្រភេទលំនៅដ្ឋានច្រើនប្រភេទរួមមាន៖ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងវីឡា។ យូនីតផ្ទះនីមួយៗមានបីជាន់ដែលមានទំហំចាប់ពី ៩៨.៦៩ ម៉ែត្រការ៉េ ដល់ ២៤៣.៧៦ ម៉ែត្រការ៉េ គ្រប់ផ្ទះមានកន្លែងចត យានយន្តយ៉ាងងាយស្រួល។ អ្នកនិងគ្រួសាររបស់អ្នកពិតជារស់នៅក្នុងគេហដ្ឋានដ៏័មានភាពកក់ក្តៅ និងសុវត្ថិភាព២៤ម៉ោង

តើអ្នកចង់រស់នៅស្របតាមបែបផែនស៊ីវិល័យដែរឬទេ? នេះជាលំនៅដ្ឋានដែលអ្នកកំពុងស្វែងរកហើយ គម្រោងលំនៅដ្ឋានផេនសៀរមានផ្តល់ជូនក្លឹបហាត់ប្រាណដ៏ធំដែលមានបន្ទប់ហាត់ប្រាណ ស្ទីមសោណា និងអាងហែលទឹកដ៏ធំ។ ហើយក៏មានទីតាំងសម្រាប់លោកអ្នកដែលចង់ប្រកបរបរអាជីវកម្មផងដែរ រួមមាន ផ្សារទំនើប ហាងលក់ទំនិញ ភោជនីដ្ឋានផងដែរ។

អ្នកជំនាញបាននិយាយថាតម្លៃដីធ្លីនឹងមានការកើនឡើងនៅក្នុងរយៈកាលពីរបីឆ្នាំខាងមុនេះដូច្នេះកុំរង់ចាំយូរប្រសិនបើអ្នកចង់មានផ្ទះផ្ទាល់ខ្លួន។ ទោះបីនេះជាលំនៅដ្ឋានដំបូងរបស់អ្នក ឬអ្នកចង់ទិញវាដើម្បីជាចំណែកមួយនៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានពិតជាសាកសម្យនឹងអ្នក។

ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមប្រជាជនដែលមានស្តង់ដាររស់នៅក្នុងកម្រឹតជីវភាពមធ្យម គម្រោងបុរីផេនសៀរជាជម្រើសដ៏ល្អសម្រាប់អ្នកក៏ដូចជាធ្វើឲ្យអនាគតរបស់អ្នកទទួលបានភាពរឹងមាំទៅថ្ងៃអនាគត។ គម្រោងបុរីផេនសៀរនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០២០ ដោយគម្រោងនេះចាប់បើកលក់ពីពេលនេះទៅហើយ។​

ទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងដើម្បីទទួលបានព័ត៌មានលម្អិតនៃគម្រោងបុរីផេនសៀរ!

Comments