+85561 777 090
Logo
ក្រុមហ៊ុន R&F Properties អភិវឌ្ឍគម្រោង អ & អេហ្វ ស៊ីធី មានលក្ខណៈធម្មជាតិនៅក្នុងរាជធានីភ្នំពេញ
Updated on: June 6, 2022, 5:03 p.m.
Published on: June 24, 2018, 8:20 a.m.

ក្រុមហ៊ុន R&F Properties អភិវឌ្ឍគម្រោង អ & អេហ្វ ស៊ីធី មានលក្ខណៈធម្មជាតិនៅក្នុងរាជធានីភ្នំពេញ


ស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រនៅសតវត្សទី២១ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Guangzhou R&F Properties ដែលជាក្រុមហ៊ុនលំដាប់កំពូលនៅប្រទេសចិនបានសម្រេចឈានជើងចូលទៅក្នុងប្រទេសកម្ពុជាដែលនាំមកជាមួយនឹងគម្រោងអភិវឌ្ឍន៍ដំបូងឈ្មោះថា គម្រោង អ&អេហ្វ ស៊ីធី។

គម្រោងអភិវឌ្ឍន៍ចម្រុះ អ & អេហ្វ ស៊ីធី មានទីតាំងស្ថិតនៅក្នុងតំបន់មានសក្តានុពលថ្មី ជិតមហាវិថីព្រះមុន្នីវង្ស និងមហាវិថីសម្តេចហ៊ុនសែន(ផ្លូវ ៦០ ម៉ែត្រ)។ ទីតាំងនេះមានចំងាយ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីគម្រោងព្រលាន យន្តហោះអន្តរជាតិភ្នំពេញថ្មី  និង៣គីឡូម៉ែត្រពីគម្រោងផ្សារទំនើប PH Diamond Mall និងផ្សារទំនើប PH Eco ដែលផ្សារទំនើបទាំង២គ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២១។ គម្រោង អ & អេហ្វ ស៊ីធីក៏ស្ថិតនៅជិតកន្លែងសំខាន់ៗផ្សេងៗទៀតដូចជា៖ ផ្សារទំនើបអ៊ីអន សាលាអន្តរជាតិ ISPP ស្ថានទូត និងហាងទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ត និងសេវាកម្មជាច្រើនទៀត។​

គម្រោង អ & អេហ្វ ស៊ីធីសាងសង់ឡើងលើផ្ទៃដី ៧៦០,០០០ ម៉ែត្រការ៉េមានសួនច្បារឯកជនដ៏ស្រស់ស្អាត ទំហំ៣០០,០០០ម៉ែត្រការ៉េដែលបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញរបស់ពិភពលោក  Pierre Landscape។ នេះបានធ្វើឱ្យគម្រោងអភិវឌ្ឍន៍ អ & អេហ្វ ស៊ីធីក្លាយជាគម្រោងការអភិវឌ្ឍន៍មានភាពស្រស់ស្អាតប្រកបដោយលក្ខណៈធម្មជាតិ និងជានិន្នាការមួយដែលកាន់តែមានភាពសមញ្ញនៅក្នុងពិភពលោកដែលមានការអភិវឌ្ឍន៍។

គម្រោង  អ & អេហ្វ​ ស៊ីធីនឹងមានគម្រោងយូនីតខុនដូ និងអាផាតមេនមានទំហំចាប់ពី៥៤ម៉ែត្រការ៉េដល់១៣០ម៉ែត្រការ៉េដែលមានពី១ទៅ៣បន្ទប់គេង។ អ្នកស្នាក់នៅនិងភ្ញៀវដែលមកកំសាន្តនៅទីនេះអាចទិញទំនិញនៅក្នុងផ្សារទំនិញរួចពន្ធ និងអាចចូលក្លឹបកីឡាប្រណិតដែលមានទីលានវាយប៉េងប៉ុង តារាងបាល់បោះ និងអាងហែលទឹកអន្តរជាតិទំហំ ៥០ម x ២០ម និងកន្លែងរត់ហាត់ប្រាណ។ សម្រាប់ការកំសាន្តគម្រោងមានកន្លែងលេងបុកប៊ីយ៉ែ និងការកម្សាន្តផ្សេងទៀត។

ក្រុមហ៊ុន Tianli Property Management ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យលំដាប់ថ្នាក់ទី១នៅប្រទេសចិនបានក្លាយជាក្រុមហ៊ុនទទួលខុសត្រូវលើការគ្រប់គ្រងសម្រាប់គម្រោងអភិវឌ្ឍន៍ អ & អេហ្វ​ ស៊ីធី។

បច្ចុប្បន្នគម្រោងកំពុងដំណើរការហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០ការិយាល័យលក់បានប្រកាសដំណើរការលក់ជាផ្លូវការហើយអតិថិជនអាចមកមើលផ្ទះគំរូបានដោយផ្ទាល់នៅទីតាំងតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ផ្ទះលេខ៣៨០ រាជធានីភ្នំពេញ។ ក្រុមហ៊ុន R&F Properties កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ក្រុមហ៊ុន Guangzhou R & F Properties ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ជាក្រុមហ៊ុនទទួលខុអភិវឌ្ឍគម្រោងអ & អេហ្វ​ ស៊ីធី។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Guangzhou R&F Properties ដែលចាប់ដើមកំណើតនៅ ខេត្តក្វាងចូវ ប្រទេសចិនជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំនិងមានភាពជោគជ័យខ្លាំងបំផុតមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនមានបទពិសោធន៍ជាង ២៤ ឆ្នាំ ផ្នែកជំនួញអចលនទ្រព្យដែលភាគច្រើនធ្វើលើ ការរចនា ការអភិវឌ្ឍ ការគ្រប់គ្រងវិស្វកម្ម ការលក់ និងការគ្រប់គ្រងអចលនទ្រព្យ។ ក្រុមហ៊ុននេះបានពង្រីកខ្លួនពីចិនទៅកាន់ប្រទេសផ្សេងទៀតរួមមាន៖ ប្រទេសម៉ាឡេស៊ី អង់គ្លេស និងកម្ពុជា។ ក្រុមហ៊ុន Guangzhou R&F Properties  បានអភិវឌ្ឍគម្រោងធំៗជាង ២២០ គម្រោង នៅក្នុងទីក្រុង និងតំបន់ជាង៥០នៅទូទាំងពិភពលោក។

នៅឆ្នាំ២០១៧ ក្រុមហ៊ុន R&F Properties  បានទិញសណ្ឋាគារ Wanda ចំនួន៧៧។ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ក្រុមហ៊ុននេះនឹងមានសណ្ឋាគារជាង១០០នៅក្នុង៧៦ទីក្រុងដែលបានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាម្ចាស់សណ្ឋាគារដ៏ប្រណិតធំបំផុតមួយនៅក្នុងពិភពលោក៕

ពិនិត្យមើលគម្រោងចម្រុះរបស់ អ&អេហ្វ តាមរយៈគេហទំព័រ Realestate.com.kh

Comments