+85561 777 090
Logo
គម្រោងលំនៅដ្ឋានថ្មីក្នុងក្ដីស្រមៃរបស់អ្នកនៅកណ្តាលទីក្រុងភ្នំពេញ
Updated on: June 7, 2022, 5:13 a.m.
Published on: September 10, 2018, 1:19 a.m.

គម្រោងលំនៅដ្ឋានថ្មីក្នុងក្ដីស្រមៃរបស់អ្នកនៅកណ្តាលទីក្រុងភ្នំពេញ



ទីតាំងល្អគឺជាគុណសម្បត្តិទី១សម្រាប់អ្នកទិញអាផាតមេន ឬខុនដូ ដែលមានសេវាកម្ម​ពេញលេញមិនថាទិញសម្រាប់ការរស់នៅ ឬការវិនិយោគនោះទេ។ នេះគឺជាអ្វីដែលគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សាកំពុងផ្តល់ជូន!​


គម្រោងទាំងមូលមានចំនួន៥ អគារក្នុងមួយអគារមានចំនួន១២ ជាន់ និងមានទំហំអភិវឌ្ឍន៍សរុប ២០០,០០០ ម៉ែត្រការ៉េ។ អគារនីមួយៗ នឹងត្រុវអភិវឌ្ឍន៍ទៅជា កន្លែងធ្វើពាណិជ្ជកម្ម លំនៅដ្ឋានខុនដូប្រណិត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។  គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹងក្លាយទៅគម្រោងលំនៅដ្ឋានចម្រុះទំនើបបំផុតមួយបនៅក្នុង រាជធានីភ្នំពេញ។

គម្រោងនេះស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុង ដែលព័ទ្ធជុំវិញដោយតំបន់សេវាកម្មសំខាន់ៗ ជាច្រើន ជាមួយនឹងការផ្តល់ជូនសេវាកម្មល្អបំផុត។

គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹងមានខុនដូប្រណិតចំនួន ៤៥៦ យូនីត  ជាមួយនឹងចំណតរថយន្តជាង ១,០០០ កន្លែង ហើយគម្រោងគម្រោងនឹងបញ្ចប់ការសាងសង់ និងផ្តល់ជូនអតិថិនជននៅចុងឆ្នាំ ២០២០។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាមាន ទីតាំងនៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី  ស្ថិតនៅ ត្រង់ចំណុចប្រសព្វរវាងខណ្ឌសំខាន់ៗចំនួនបីរួមមាន៖ ទួលគោក មានជ័យ និងសែនសុខ។ ទីតាំងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេវាកម្ម និងការដឹកជញ្ជូនដ៏មានសក្តានុពលមួយ នៅក្នុងទីក្រុងភ្នំពេញ។​ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងថ្មី និងធំបំផុតមួួយនេះ នឹងជួយជំរុញតំបន់នេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃទីក្រុងថ្មីមួយនៃរាជធានីភ្នំពេញ។

អ្នករស់នៅក្នុងគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា អាចស្វែងរកបានដោយងាយស្រួល រាល់សេវាកម្មសំខាន់ៗនៅក្នុងទីក្រុងក្នុងរង្វង់ចម្ងាយ៣ គីឡូម៉េត្រពីគម្រោង ក្នុងនោះមានដូចជា ការដឹកជញ្ជូនក្រៅប្រទេស ផ្សារទំនើបមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឹះស្ថានអប់រំ និងស្ថាប័នរដ្ឋាភិបាលដែល​មានដូចជា៖ វិមានសន្តិភាព ក្រសួងពាណិជ្ជកម្ម សាលាក្រុងភ្នំពេញ នាយកដ្ឋានពន្ធដារ និងក្រសួងការពារជាតិ។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ក៏ស្ថិតនៅជិតអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ និងស្ថានីយ៍រថភ្លើង ដែលអាចធ្វើដំណើរត្រឹមតែរយៈពេល១៥ នាទីប៉ុណ្ណោះ។

ក្រៅពីលំនៅដ្ឋានប្រណិតគម្រោងនេះមានអគារពាណិជ្ជកម្មល្អបំផុតគ្របដណ្តប់លើទំហំ៦៣,០០០ម៉ែត្រការ៉េដែលមានទាំងកន្លែងលក់រាយធំៗ និងការិយាល័យ។ ផ្សារទំនើបមានទំហំ៣,០០០ម៉ែត្រការ៉េបែងចែកជា រោងភាពយន្តឌីជីថល IMAX ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងបារ មជ្ឈមណ្ឌលកម្សាន្ត និងកន្លែងលេងសម្រាប់កុមារ។

គម្រោងថ្មីនេះមានរចនាបទល្អប្រណិតសាកសមសម្រាប់ការរស់នៅរបស់ឥស្សរជននៅក្នុងប្រទេសកម្ពុជា។ យូនីតនីមួយៗមានចាប់ពី ៥០-១៥៧ ម៉ែត្រការ៉េ។ គ្រប់បន្ទប់ខុនដូត្រូវបានរចនាឡើងជាកន្លែងស្នាក់នៅល្អបំផុតជាមួយប្លង់បន្ទប់ធំទូលាយ និងបំពាក់ដោយបរិក្ខារទាន់សម័យប្រកបដោយផាសុខភាព ជាមួយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់។  ដែលគ្រប់យ៉ាងមានដូចជា នៅក្នុងសណ្ឋាគារផ្កាយប្រាំ។ អ្នករស់នៅក្នុងគម្រោងអាចទទួលបានសេវាកម្មជាច្រើនដូចជា៖ ក្លឹបហាត់ប្រាណ អាងហែលទឹក សេវាកម្មអតិថិជន និងការការពារសន្តិសុខ២៤ម៉ោងដែលធានាសុវត្ថិភាពក្នុងដល់ការរស់នៅរបស់ពលរដ្ឋ។

ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានគេចាត់ទុកថាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានបង្កើតគម្រោងធំៗមួយចំនួននៅកម្ពុជា។ ជាមួយភាពជោគជ័យក្នុងការសាងសង់គម្រោងជាច្រើននៅលើរបស់ខ្លួនក្រុមហ៊ុនព្រីនស៍ រៀលអ៊ី ស្ទេត បានក្លាយទៅជាក្រុមហ៊ុនយក្សអន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ៣០ និងមានទំហំគម្រោងអភិវឌ្ឍន៍អចលនទ្រព្យសរុបជាង១០លានម៉ែត្រការ៉េ។

ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប មានទិសដៅឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងទំនើប ក្រុមហ៊ុនបានអភិវឌ្ឍតំបន់ពាណិជ្ជកម្មប្រណិតដ៏ធំមួយ  “មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ” ដែលមានទំហំសរុបជាងមួយលានម៉ែត្រការ៉េ ដែលនេះបានក្លាយជាគម្រូល្អមួយសម្រាប់វិស័យអចលនទ្រព្យ នៅកម្ពុជា។ ជាគម្រោងកំពុងដំណើរការសាងសង់នៅក្នុងតំបន់ពាណិជ្ជកម្មភ្នំពេញគម្រោងចម្រុះ ព្រីនស៍អ៊ីនធើណាសិនណលផ្លាហ្សា នឹងធ្វើឲ្យក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរជីវិតរស់នៅនៅក្នុងទីក្រុងភ្នំពេញ។

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន សម្រាប់ជនបរទេស ដែលចង់ទិញលំនៅដ្ឋានល្អប្រណិតនៅចំកណ្តាលទីក្រុងភ្នំពេញជាមួយនឹងសេវាកម្មគ្រប់បែបយ៉ាងដែលផ្តល់ជូននូវផាសុកភាព និងភាពលេចធ្លោនៅក្នុងទីក្រុង។

សូមទទួលយកឱកាសដ៏ល្អនេះ ជាមួយគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា!

ស្វែងយល់ប​ន្ថែមអំពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

Comments