+85561 777 090
Logo
មជ្ឍមណ្ឌលកំសាន្តបែបធម្មជាតិទំហំជិត ១៤ ហិចតាចាប់ផ្តើមដំណើរការ នៅកៀនស្វាយ
Updated on: June 6, 2022, 4:41 a.m.
Published on: April 29, 2019, 8:42 a.m.

មជ្ឍមណ្ឌលកំសាន្តបែបធម្មជាតិទំហំជិត ១៤ ហិចតាចាប់ផ្តើមដំណើរការ នៅកៀនស្វាយ


មជ្ឈមណ្ឌលកម្សាន្ត ឬរមណីយដ្ឋានបែបធម្មជាតិថ្មីមួយទៀត ដែលមានឈ្មោះថា ព្រីនស៍ ម៉ាណ័រ បានបើកសម្ពោធដាក់ដំណើរការជាផ្លូវការដំណាក់កាលទី១ នៅថ្ងៃទី១៣ ខែមេសាកន្លងទៅ។

គម្រោងព្រីនស ម៉ាណ័័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ តំបន់នេះគឺជាកន្លែងទេសចរណ៍បែបធម្មជាតិដ៏ល្អមួយដែលនទីក្រុងភ្នំពេញ។ 

មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១ ត្រូវបានសាងសង់ជាឧទ្យានធំៗចំនួន៥ ដូចជា៖ សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានសុខភាព ឧទ្យានកីឡា និងឧទ្យានវីរជន។

អភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា)​ គ្រុប គម្រោងបែបកំសាន្តដ៏ធំនេះនឹងគ្រប់ ដណ្តប់លើផ្ទៃដី ប្រមាណជិត ១៤ ហិចតា ហើយវានឹងត្រូវសាងសង់ជាកន្លែង សេវាកម្មដ៏សម្បូរបែបមាន ដូចជា៖ បន្ទប់ហាត់វាយកូនហ្គោលVRដ៏ទំនើប ចំណតឧទ្ធម្ភាគចក្រ បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរ ដ៏ពិសេស កន្លែងជិះទូកកម្សាន្ត និងការកម្សាន្តជាច្រើនទៀត។

សព្វថ្ងៃមជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍​ ម៉ាណ័រ ដំណាក់កាលទី ១ បានបើកដំណើរការដោយជោគជ័យ។

លោក ហ៊ុល សីលា ជាអគ្គនាយករងនៃក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាថា "ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ឲ្យចូលមកម្ពុជាកាន់តែច្រើនឡើងថែមទៀត កម្ពុជាត្រូវការកន្លែងស្អាត មានលក្ខណៈធម្មជាតិ។​ ក្នុងនោះ យើងទាមទារឲ្យមានដៃគូ និងអ្នកវិនិយោគអភិវឌ្ឍលើផ្នែកផ្សេងៗ ដូចជា៖ រម្មណីយដ្ឋាន សណ្ឋាគារ និងហេដ្ឋារចនាសម័ន្ធសំខាន់ដើម្បីជួយគាំទ្រដល់វិស័យនេះ។​"

នៅដំណាក់កាលទី២នៃមជ្ឈមណ្ឌលកម្សាន្ដនេះ  ព្រីនស៍ ម៉ាណ័រ នឹងមានជាឧទ្យានអេកូឡូស៊ី និងវិទ្យាសាស្រ្តកសិកម្ម ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មប្រណិត។

ចំណែកនៅក្នុងដំណាក់កាលទី៣ គម្រោងឧទ្យានកម្សាន្តលើទឹក និង​មានកន្រ្តកវិល មានកម្ពស់ ៨៨ ម៉ែត្រ នឹងត្រូវបើកដំណើរការនៅពេលខាងមុខ។

គម្រោងវិនិយោគធំៗជាច្រើនបានចាប់ផ្តើមបោះទុនវិនិយោគទៅកាន់តំបន់កៀនស្វាយ ដែលបានបានធ្វើឲ្យតម្លៃអចលនទ្រព្យបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។​​ 

កាលពីខែកុម្ភៈដើមឆ្នាំ ២០១៩ គម្រោងកក្រុមហ៊ុន OCIC បានប្រកាសថា ខ្លួនគ្រោងនឹងសាងសង់ទីក្រុងរណបថ្មីដែលស្ថិតនៅតាមដងទ​ន្លេចាប់ពីតំបន់កោះនរារហូដល់ស្រុកកៀនស្វាយ ដែលនឹងគ្រប់ដណ្ដប់លើផ្ទៃដីរហូតជាង ១០០​ ហិចតា។ ទីក្រុងរណបនេះគឺជាកន្លែងកំសាន្តដ៏ធំមួយនៅតាមដងនន្លេមេគង្គនៅជិតទីក្រុងភ្នំពេញ។ 

ចង់ទិញ ជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញមែនទេ? សូមចូលទៅកាន់ Realestate.com.kh!






Comments