+85561 777 090
Logo
ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨
Updated on: June 6, 2022, 5:03 p.m.
Published on: March 9, 2018, 10:55 p.m.

ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨


វិស័យអចលនទ្រព្យកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខយ៉ាងឆាប់រហ័សដោយសារមានការវិនិយោគដ៏ច្រើនពីប្រទេសចិន ដែលកត្តានេះជាកំលាំងចលកររុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងជាមួយនឹងកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

កាលពីអតីតកាលកន្លងទៅកត្តានយោបាយបានជះឥទ្ធិពលតិចតួចដល់កំណើននៃវិស័យអចលនទ្រព្យដែលមកដល់ពេលបច្ចុប្បន្នចំណុចនេះនៅតែជាក្តីបារម្ភមួយ។ ការរំលាយគណៈបក្សប្រឆាំង និងការអំពាវនាវឲ្យធ្វើពហិកាមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដាឆ្នាំ២០១៨ បានធ្វើឲ្យមានការបារម្ភពីអនាគតនៃស្ថានភាពនយោបាយកម្ពុជា។ សម្រាប់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយចំនួនបានអះអាងការបោះឆ្នោតខាងមុខជាការបារម្ភមួយ។ ប៉ុន្តែមួយចំនួនថាមិនមែនជាអ្វីដែលត្រូវបារម្ភពេកនោះទេ។

 

អ្នកឧកញ៉ាសៀ ឬទ្ធី ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន WordlBridge Group បានមានប្រសាសន៍ថាប្រជាជនកម្ពុជាមានភាពរអាក្នុងការទិញអចលនទ្រព្យក្នុងអំឡុងពេលមុនបោះឆ្នោត មួយផ្នែកដោយសារពួកគេមានបទពិសោធន៍មិនល្អកាលពីឆ្នាំ២០០៨ដែលពេលនោះបន្ទាប់ពីការបោះឆ្នោតវិស័យអចលនទ្រព្យ និងសំណង់បានជាប់គាំង។

ទោះបីជាយ៉ាងណា អ្នកឧកញ៉ា ឬទ្ធី បានបន្ថែមថា​ ខ្ញុំជឿជាក់ថាការបោះឆ្នោតខាងមុខនេះនឹងមិនប៉ះ ពាល់ដល់ទីផ្សារអចលនទ្រព្យទេ។ ប៉ុន្តែប្រជាជននៅតែរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅក្នុង ទីផ្សារ។ ហើយខ្ញុំជឿថាបន្ទាប់ពីការបោះឆ្នោតពួកគេនឹងចាប់ផ្តើមកទិញអចលនទ្រព្យម្តងទៀត។

អ្នកនាង នៅ លីណា ជំនួយការរបស់ក្រុមហ៊ុន NC Max World បាននិយាយថាប្រជាជនគួរមាន ការបារម្ភលើបញ្ហាផ្សេងៗទៀតក្រៅពីការបោះឆ្នោតដូចជាសេដ្ឋកិច្ចពិភពលោក ការកើនឡើងនូវ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដូចអ្វីដែលបានកើតឡើងក្នុងឆ្នាំ ២០០៩ ជាដើម ។

អ្នកនាង លីណា បានបន្ថែមទៀតថាអតិថិជនជាច្រើនរបស់ខ្ញុំគិតថាការបោះឆ្នោតគឺជារឿងធម្មតាមួយ។ “អតិថិជនរ​បស់ខ្ញុំមិនមានការភ័យព្រួយ ហើយមិនមានផលប៉ះពាល់ពីអ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំបោះឆ្នោតនេះទេ”។​

​អ្នកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន CPL  បានមានប្រសាសន៍ថាវិនិយោគិននឹងមិនមានផលប៉ះពាល់ពីការបោះឆ្នោតទេ។ ខ្ញុំជឿថាការទទួលការប្រឹក្សាយោបល់ត្រឹមត្រូវពីអ្នកជំនាញនឹងធានាថាអ្នក វិនិយោគនឹងមិនមានការខាតបង់អ្វីទេបើទោះបីជាមាន ឬគ្មានការបោះឆ្នោតក៏ដោយ។ 

លោកបណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​ភ្នាក់ងារ និង​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា (CVEA) បានបញ្ចេញទស្សនថាសកម្មភាព​ទិញ​លក់​អចលនទ្រព្យនឹង​ថយចុះធៀប​នឹង​ឆ្នាំ​២០១៧​។ “ខ្ញុំគិតថចំនួននៃប្រតិបត្តិការទិញលក់នៅក្នុងឆ្នាំនេះនឹងថយចុះបើធៀបទៅនឹងឆ្នាំកន្លងទៅ” ។  

លោកបណ្ឌិតគីមបញ្ជាក់ទៀតថាកំ​ណើននឹងចាប់ផ្តើមឡើងវិញបន្ទាប់ពីការបោះឆ្នោតរួច។ “ត្រឹមឆ្នាំ២០២០ខ្ញុំជឿថាទីផ្សារអចលនទ្រព្យនឹងរីកចម្រើនម្តងទៀត”។ 

ការវិនិយោគពីវិនិគិនបរទេសនៅក្នុងវិស័យអចលទ្រព្យក៏ជឿជាក់ថាការបោះឆ្នោតនឹងមានផលប៉ះពាល់តិចតួចបំផុតសម្រាប់វិស័យទាំងមូល។ អ្នកស្រី Lili Ding នាយកទីផ្សារនៃក្រុមហ៊ុន Parkway Investment បាននិយាយថា អ្នកស្រីមើលឃើញថាគ្មានផលប៉ះពាល់រយៈពេលវែងសម្រាប់ វិស័យអចលនទ្រព្យកម្ពុជា។ អ្នកស្រីបញ្ជាក់ថារាល់ការបោះឆ្នោតនឹងនាំមកនូវភាពមិនប្រាកដប្រជា។ អ្នកវិនិយោគិន និងអ្នកអភិវឌ្ឍន៍ជាច្រើនជារឿយៗមានអាកប្បកិរិយាមួយគឺ "រង់ចាំមើល" ។

អ្នកស្រី  Lili បានបន្ថែមទៀតថាក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មរយៈពេលវែង និងសេដ្ឋកិច្ចរួមភាពរីកចម្រើននឹងបន្តកើនឡើង។ លោកស្រីបានសង្កត់ធ្ងន់ថា "មិនថារចនាសម្ព័ន្ធផ្ទៃក្នុងរបស់រដ្ឋា ភិបាលត្រូវផ្លាស់ប្តូរបែបណាក៏ដោយការអភិវឌ្ឍន៍តែងតែស្ថិតនៅជាអាទិភាពរបស់រដ្ឋាភិបាល"។

អ្នកស្រី Xiaohua Chen  ដែលជាមេធាវីផ្នែកច្បាប់នៅក្រុមហ៊ុនETC Law Group បាននិយាយថាអ្នកស្រីមើលឃើញពីកំណើនជាបន្តបន្ទាប់ស្របពេលជាមួយនឹងបទបញ្ជាថ្មីដាក់ចេញដើម្បីគ្រប់គ្រងលើវិស័យ។ លោកស្រីបានបញ្ជាក់ថា «វិស័យអចលនទ្រព្យនឹងបន្តកើនឡើងបើទោះជាមានការព្រួយបារម្ភអំពីស្ថិរភាពនយោបាយក្តី»។

អ្នកស្រី Xiaohua បាននិយាយសំដៅទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា "ខ្ញុំជឿជាក់ថាភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការពិនិត្យ និងការអនុម័តលើគម្រោងតាមនិតិវិធីជាលក្ខណៈប្រព័ន្ធ"។

តានដានព័ត៌មានអភិវឌ្ឍន៍ថ្មីៗ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

Comments