+85561 777 090
Logo
គម្រោងហ្វូលីតម្លៃរាប់ពាន់លានឈានមុខគេនៅរាជធានីភ្នំពេញនឹងចាប់ដំណើរការជាផ្លូវការ
Updated on: June 6, 2022, 5:03 p.m.
Published on: May 30, 2018, 10:03 p.m.

គម្រោងហ្វូលីតម្លៃរាប់ពាន់លានឈានមុខគេនៅរាជធានីភ្នំពេញនឹងចាប់ដំណើរការជាផ្លូវការ


ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ គឺជាថ្ងៃដែលមនុស្សគ្រប់រូបបានទន្ទឹងរង់ចាំ និងស្វាគមន៍ចំពោះ ការបើកសម្ពោធដំណើរការចំពោះមជ្ឈមណ្ឌលលក់បុរី អ&អេហ្វ។ ក្នុងព្រឹកថ្ងៃដដែលនោះក្រុមហ៊ុន អចលនទ្រព្យ អ&អេហ្វបានប្រារព្ធពិធី បើកសម្ពោធនូវ មជ្ឈមណ្ឌលហ្វូលីភ្នំពេញ ដែលមានការចូលរួម ដោយលោកអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ&អេហ្វ ប្រចាំនៅកម្ពុជា គឺលោក LIN YANLI លោកអគ្គនាយក WANG ZHIHAO និងគណគ្រប់គ្រងផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន អ&អេហ្វប្រចាំនៅក្រៅប្រទេស ព្រមទាំង បណ្តាក្រុមអ្នកសារព័ត៌មានផងដែរ ។

ក្រោយពិធិបើសម្ពោធមជ្ឈមណ្ឌលហ្វូលីភ្នំពេញភ្លាម ក៏បានទាក់ទាញនូវចំណាប់អារម្ម៍រ​បស់ភ្ញៀវយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដោយបានបង្ករនូវភាពសប្បាយរីករាយនៅទីតាំងនៃកម្មវិធី ។ ស្ថាប័នព័ត៌មាន​ល្បីៗ  ជាច្រើននៅកម្ពុជាក៏បានធ្វើការសាកសួរ និងបានធ្វើជាសាក្សីនៃការបើកសម្ពោធគម្រោងហ្វូលីនៅ កម្ពុជាជាផ្លូវការ។ ទន្ទឹមនឹងក៏បានបើកនូវបន្ទប់គម្រូ សម្រាប់ចូលទស្សនាផងដែរ ដោយបានទាក់ទាញ អតិថិជនយ៉ាងច្រើនកុះករ ។ ចំពោះការបើកសម្ពោធនេះ បានលើកតម្កើងនូវកិត្តិនាមរបស់ក្រុមហ៊ុន អ&អេហ្វបានយ៉ាងកាន់តែល្អ ។

រយៈពេល24ឆ្នាំមកនេះ ក្រុមហ៊ុន អ&អេហ្វបានប្រកាន់ខ្ជាប់នូវទស្សនវិស័យនៃ "ការបង្កើតជីវិតដ៏ល្អឥត ខ្ចោះ" ពីប្រទេសចិនទៅកាន់ទីក្រុងចំនួន ៥១ ក្នុងពិភពលោក និងអគារជាង ២២០អគារ ។ ឧស្សាហកម្ម នេះបានគ្របដណ្តប់លើសណ្ឋាគារលំដាប់ផ្កាយ ៥ អាគារខ្ពស់ លំនៅដ្ឋាននៃសុខុមាលភាព អចលនទ្រព្យវិស័យទេសចរណ៍ និងត្រូវបានគេស្គាល់ថាជាអ្នកអភិវឌ្ឍន៍ដ៏អស្ចារ្យជាងគេបង្អស់នៅក្នុង វិស័យអចលនទ្រព្យរបស់ប្រទេសចិន។

ក្រៅពីនេះ ក្នុងនាមជាសហគ្រាសអភិវឌ្ឍន៍ក្រៅប្រទេសដែលឈានមុខគេនៅឆ្នាំ ២០១៣ ក្រុមហ៊ុន អចលនទ្រព្យអ&អេហ្វ បានបើកទ្វារយ៉ាងឆាប់រហ័សនៃសកលភាវូបនីយកម្ មហើយបាន បញ្ចូលទីផ្សារ អចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ីនិងអូស្រ្តាលី។ នាឆ្នាំ២០១៧ បានឈានជើងចូលទៅក្នុងប្រទេស អង់គ្លេស និងបានក្លាយជាសហគ្រាសដ៏ធំជាង គេមួយនៅក្រុងលន់ឌុន។ ឥលូវនេះក្រុមហ៊ុន អចលនទ្រព្យ អ&អេហ្វ ដើរតាមយុទ្ធសាស្ត្រជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ និងផ្លាស់ទីពី ប្រទេសចិនមកកាន់ប្រទេស កម្ពុជាក្នុងទម្រង់ជាសហគ្រាសលំនៅដ្ឋានមួយពាន់លានដុល្លារទូទាំងពិភពលោកដែលមានគុណភាពអន្តរជាតិ ។

ក្នុងនាមជាប្រទេសដែលមានភាពវ័យក្មេងជាងគេមួយក្នុងចំណោមប្រទេសដទៃទៀត ប្រជាជនកម្ពុជា មានវ័យជាមធ្យម២៧ឆ្នាំ។ ប្រជាពលរដ្ឋគ្រប់មានការចាប់អារម្មណ៍ និងមានតម្រូវការកាន់តែខ្ពស់ទៅៗ ចំពោះការស្នាក់នៅ ដូចជាការធានានូវគុណភាពសំណង់ជាលក្ខណអន្តរជាតិ ទន្ទឹមនឹងនោះក៏បាន ផ្លាសប្តូរបរិស្ថាននៃការស្នាក់នៅ ដើម្បីបំពេញនូវតម្រូវការនៃការនៅរបស់មនុស្សគ្រប់រូប ដែលនេះ គឺជាប​ញ្ហាមួយដ៏ពិបាកមួយចំពោះស្ថាប័នអចលនាទ្រព្យទាំងឡាយ ។ ចំណែកឯក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វ បានពឹងផ្អែកលើការខិតខំអស់រយៈពេល២៤ឆ្នាំ ដោយធ្វការផ្លាសប្តូរទស្សនពី “សោភ័ណភាព នៃស្ថាបត្យកម្ម” ទៅ “បង្កើនសុភមង្គលឥតព្រំដែន” ដើម្បីធ្វើជាគោលដៅសម្រាប់ មនុស្សគ្រប់រូប ដើម្បីបានខិតខំឥតឈប់ឈរ ដើម្បីលើកកម្ពស់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ។

បច្ចុប្បន្នក្រុមហ៊ុន អ&អេហ្វ បាននាំមកនូវទស្សននៃការរស់នៅថ្មីដល់ប្រជាពលរដ្ឋនៅភ្នំពេញ ដោយបានបោះទុនដ៏ធំ ដើម្បីបង្កើតនូវគម្រោងតំបន់សួនឧទ្យានអន្តរជាតិ សម្រាប់មនុស្សស្នាក់នៅ ដ៏ធំនៅកម្ពុជា——គម្រោងហ្វូលីភ្នំពេញ។ អ&អេហ្វ ចូលមកប្រទេសកម្ពុជាដើម្បីជាវីរៈភាព និងដើម្បីនូវសុភមង្គលនៃការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ លោកអ្នក ។

“គម្រោងហ្វូលីភ្នំពេញ” គឺជាគម្រោងទីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វ ដែលមានសួនឧទ្យាន ធំជាងគេបង្អស់ លាតសន្ធឹងលើផ្ទៃដី76ម៉ឺនមែត្រការេស្ថិតនៅផ្លូវ សំខាន់នៃរាជធានីភ្នំពេញដូចជាផ្លូវ មុន្នីវង្ស។ ភាគខាងជើងគឺជាតំបន់ទូតអន្តរជាតិពិសេស ភាគខាងត្បូងគឺជាតំបន់សាងសង់ដ៏សំខាន់នៅ ភ្នំ​ពេញគឺគម្រោងទីក្រុងថ្មី ING ។

គម្រោងដំបូង គឺគម្រោងហ័រធីង ដែលផ្ទះមានពី១-៣បន្ទប់ ក្នុងទំហំ៥៥-១៣០ម៉ែត្រការ៉េ បានប្រើ ប្រាស់ស្តង់ដា លំដាប់ថ្នាក់ខ្ពស់ៗក្នុងការសាងសង់ ដែលមានសួនឧទ្យានក្នុងលំហ ដែលមានទំហំដ៏ធំ 3ម៉ឺនមែត្រការេ ដែលនឹងធ្វើការសាងសង់ជាអាងហែលទឹក សាលលំដាប់ថ្នាក់ផ្កាយ៥ សាលលំហាត់ ប្រាណតំបន់កំសាន្តសម្រាប់កុមារ និងទីលំហែរកាយ សម្រាប់មនុស្សចំណាស់ និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យដ៏អស្ចារ្យ ។

ដោយយោងតាមសមត្ថភាពជាក់ស្តែង និងទស្សននៃស្ថាបត្យកម្មជាលក្ខណអន្តរជាតិ ក្រុមហ៊ុន អ&អេហ្វនឹងខិតខំប្រឹងប្រែងបង្កើតនូវតំបន់សួនឧទ្យានប្រចាំនៅភ្នំពេញ។ ចាប់ពីពេលនេះតទៅ គម្រោងហ្វូលីនឹងដឹកនាំប្រជាពលរដ្ឋខ្មែរទាំងឡាយដើម្បីឈានទៅកាន់ “ខ្លោងទ្វារអច្ឆរិយៈ” ដើម្បីទទួលបានការរស់នៅដ៏សែនមនោរម្យ ។

ចង់ដាក់លក់ផ្ទះ ដាក់ជួលផ្ទះសូមបង្ហោះនៅលើគេហទំព័រ Realestate.com.kh នៅថ្ងៃនេះ! អ្នកក៏អាចស្វែងរកអចលនទ្រព្យជួលនៅលើ Realestate.com.kh បានផងដែរ!

Comments