នៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែតុលា ពីធីតាំងពិព័រណ៍អចលនទ្រព្យលើកទី៣ដែលរៀបចំដោយ Realestate.com.kh ត្រូវបានបើកសម្ពោធនៅរាជធានីភ្នំពេញដោយទាក់ទាញក្រុមហ៊ុនអចលនទ្រព្យនិងក្រុមហ៊ុនពាក់ព័ន្ធចំនួនជាង 80ដែលមកពីជុំវិញពិភពលោកចូលរួម។ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចូលរួមទាំងនោះ ក្រុមហ៊ុនអចលនទ្រព្យR&Fត្រូវគេចាប់អារម្មរណ៍ខ្លាំងជាងគេ។ ក្រុមហ៊ុនេះមានគម្រោងធំពីរគឺគម្រោងបុរី អ&អេហ្វដែលជាបុរីសួនធំជាងគេនៅរាជធានីភ្នំពេញមួយទៀតគឺគម្រោងអ&អេហ្វហ័រហ៊្វូដែលជាអគារលំនៅដ្ឋានខ្ពស់ដំបូងនៅក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍របស់ក្រុមហ៊ុនR&Fបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងជាងគេពីអ្នកចូលរួមទាំងអស់។
ក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យយក្សទាំង១០នៃប្រទេសចិន។ ២៤ឆ្នាំមកហើយដែលក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វបានខិតខំប្រឹងប្រែងក្នុងការកសាងលំនៅឋានដែលមានគុណភាពខ្ពស់រហូតដល់ពេលបច្ចុប្បន្នបានស្ថាបនាគម្រោងជាង២០០នៅ៧០តំបន់ទូទាំងពិភពលោក។ ចាប់ពីឆ្នាំ២០១៤ក្រុមហ៊ុននេះបានចាប់ផ្តើមអភិវឌ្ឍនគម្រោងនៅក្រៅប្រទេសជាលើកដំបូង ហើយបានបង្កើតនូវស្នាដៃឯកមួយ គឺគម្រោង Princess Cove នៅប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ២០១៨ក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វបានឈានចូលក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងបំណងផ្លាស់ប្តូរការរស់នៅរបស់ប្រជាជនកម្ពុជា ហើយខិតខំប្រឹងប្រែងអភិវឌ្ឍនគម្រោងបុរី អ&អេហ្វ ដែលបានបើកទំព័រថ្មីចំពោះអគារលំនៅដ៏ធំសម្រាប់ការរស់នៅរបស់ប្រជាជនភ្នំពេញដោយមានទំហំ៥៦០,០០០ម៉ែត្រការ៉េផ្តល់ស្តង់ដារជីវភាពរស់នៅដែលឈានមុខគេជាអន្តរជាតិនិងសេវាកម្មគ្រប់គ្រងដ៏សម្បូរបែប។
គម្រោងបុរី អ&អេហ្វ គឺជាគម្រោងធំបំផុតនៅរាជធានីភ្នំពេញស្ថិតនៅតាមផ្លូវសំខាន់នៃរាជធានីភ្នំពេញ ហើយទីតាំងប្រសព្វគ្នារវាងមហាវិថីហ៊ុនសែននិងមហាវិថីមុនីវង្ស។ នៅខាងជើងជាតំបន់ស្ថានទូតនៅខាងត្បូងទីក្រុងថ្មី ING ដែលជាគម្រោងសំខាន់មួយសម្រាប់អភិវឌ្ឍន។ គម្រោងបុរី អ&អេហ្វនេះមានចាប់ពីមួយបន្ទប់ទៅបីបន្ទប់ស្តង់ដាររចនាបានប្រើស្តង់ដារលំដាប់អន្តរជាតិផងដែរ។ នៅក្នុងបុរីមានសួនច្បារលើអាកាសធំទូលាយ ហើយនៅពេលអនាគតនឹងសាងសង់ឡើងសួនច្បារធំអាងហែលទឹកស្តង់ដារអន្តរជាតិ ក្លិបលំដាប់ផ្កាយប្រាំ ក្លឹបហាត់ប្រាណ កន្លែងកម្សាន្តសម្រាប់កុមារនិងមនុស្សចាស់ ព្រមទាំងសេវាកម្មគ្រប់គ្រងកម្រិតខ្ពស់។
ក្រៅពីគម្រោងបុរី អ&អេហ្វ ពិធីតាំងពិព័រណ៍អចលនទ្រព្យក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វនាំមកនូវស្នាដៃមួយទៀតនៅក្នុងរាជធានីភ្នំពេញគឺគម្រោងអ&អេហ្វ ហ័រហ៊្វូ ដែលមានកម្ពស់៥៧ជាន់ឈរនៅលំដាប់ជួរមុខនៃគុណភាពខ្ពស់លំដាប់អន្តរជាតិ។
គម្រោងអ&អេហ្វ ហ័រហ៊្វូមានទីតាំងស្ថិតនៅលើមហាវិថីដ៏សំខាន់ គឺមហាវិថីព្រះមុនីវង្ស ដែលបានតភ្ជាប់មហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចហ៊ុនសែននិងផ្លូវលេខ ២៧១ ។ គម្រោងនេះបានបំពាក់ដោយអាងហែលទឹកដ៏ធំ ស្កាយបារ សួនច្បារដ៏ធំដែលមានទំហំ១,០០០ម៉ែត្រការ៉េ
និមានសួនច្បារដែលមានឈ្មោះថាបាប៊ីឡូនទំហំ២,៤០០ម៉ែត្រការ៉េហើយមានបន្ទប់ហាត់ប្រាណនិងបន្ទប់ស្ទីមសោណាដើម្បីផ្តល់ឱ្យអ្នកនូវគុណភាពខ្ពស់បំផុតនៃជីវិត។ លើសពីនេះទៀតស្ថិតនៅតំបន់រដ្ឋបាលរដ្ឋនៅជិតស្ថានទូត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត សាលាអន្តរជាតិកម្រិតខ្ពស់មជ្ឈមណ្ឌលផ្សារទំនើប CDF សួនច្នៃប្រឌិតអន្តរជាតិជាដើម។ បើរស់នៅទីនេះ អាចផ្តល់ភាពងាយស្រួលក្នុងការរស់ ការសិក្សានិងការងាររបស់អ្នក!
បន្ទាប់ពីការបញ្ចប់គម្រោង អ&អេហ្វ ហ័រហ៊្វូវានឹងក្លាយទៅជាតំបន់លំនៅដ្ឋានខ្ពស់បំផុតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញដែលមានកម្ពស់១៧៤ម៉ែត្រមាន៥៧ជាន់អាចមើលឃើញទេសភាពទន្លេមេគ្គងដ៏ធំរួមទាំងទេសភាពទីក្រុងទាំងមូល។ គម្រោងទាំងអស់ប្រើប្រាស់ស្លាកយីហោអន្តរជាតិដំបូងគេបំពាក់ដោយគ្រឿងអេឡិចត្រូនិកសោរឆ្លាតជាដើមដែលលោកអ្នកអាចគ្រប់គ្រងដោយប៊ូតុងមួយ។
យោងតាមសេចក្តីណាំនាំនៃបុគ្គលិក ក្នុងអំឡុងពេលពិធីតាំងពិព័រណ៍នេះ ការបញ្ចុះតម្លៃ ២% ទៅលើការទិញផ្ទះបានទាក់ទាញអ្នកទិញយ៉ាងខ្លាំង! លើសពីនេះទៀត អ&អេហ្វ ហ័រហ៊្វូនឹងចាប់ផ្តើមលក់ជាផ្លូវការនាពេលអនាគត នាពេលបច្ចុប្បន្ននេះបានទទួលការកក់ បើអ្នកបង់ប្រាក់កក់២០០០០អាចជំនួស ២០,០០០ដុល្លារនៅថ្ងៃចាប់លក់! យើងជឿជាក់ថាក្រុមហ៊ុនអចលនទ្រព្យR&Fពិតជានឹងផ្តល់គម្រោងអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។ ក្រុមហ៊ុនអចលនទ្រព្យR&Fផ្តលជីវភាពដ៏ប្រសើរ ដែលយើងអាចរង់ចាំមើលទាំងអស់គ្នា!
Comments