ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូ
នាថ្ងៃទី១៨ ខែវិច្ឆិកាពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការ នៃគម្រោង អ & អេហ្វ ហ័រហ៊្វូ ត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ។ គម្រោង អ & អេហ្វ ហ័រហ៊្វូ គឺជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ប្រកបដោយគុណភាពមួយទៀតរបស់ក្រុមហ៊ុន អ & អេហ្វគ្រុបបានដាក់ចេញបន្ទាប់ពីគម្រោង អ & អេហ្វភ្នំពេញ ដែលមានទស្សនៈវិស័យផ្តោតលើមនុស្សរស់នៅលើអគារខ្ពស់ៗ លំនៅដ្ឋានបែបអន្តរជាតិដំបូងគេបង្អស់នៅរាជធានីភ្នំពេញ និងការទទួលយកនូវបទពិសោធន៍ស្នាក់នៅលំដាប់ផ្កាយប្រកបដោយផាសុកភាព ដែលបង្កើតនូវយុគសម័យថ្មីមួយក្នុងការអភិវឌ្ឍលំនៅដ្ឋានក្នុងទីក្រុងនាថ្ងៃអនាគត។ នេះគឺជាការចាប់ផ្តើមបើកដំណើរការនូវសមិទ្ធិផលសំខាន់ថ្មីមួយទៀតនៅភ្នំពេញរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុបក្នុងប្រទេសកម្ពុជា។
វេលាម៉ោង៩ និង៣០នាទី នាថ្ងៃទី១៨ ខែវិច្ឆិកា ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងក្រោមស្នូរសំឡេងភ្លេងជាតិរបស់ប្រទេសកម្ពុជានិងប្រទេសចិន។ អមដោយការសម្តែងរបាំងជូនពរដែលជារបាំប្រពៃណីជាតិរបស់កម្ពុជា និងការសម្ដែងម៉ុងសាយរបស់ដ៏អស្ចារ្យរបស់ប្រទេសចិនពិធីបើកសម្ពោធបានចាប់ផ្តើមជាផ្លូវការគណៈអធិបតី និងភ្ញៀវកិត្តិយសបានអញ្ជើញឡើងវេទិកាដើម្បីគូរភ្នែកម៉ុងសាយឈ្មោលដើម្បីប្រសិទ្ធពរជូនដល់មិត្តភាពរវាងក្រុមហ៊ុន អ & អេហ្វគ្រុប និងប្រជាជនកម្ពុជាយូរអង្វែងជាអមតៈដើម្បីបង្កើតនូវអនាគតជាមួយគ្នា។ ក្នុងឱកាសនោះផងដែរ កញ្ញា ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងដែលមានប្រជាប្រិយភាពប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់គម្រោង អ & អេហ្វ ហ័រហ៊្វូ បានអញ្ជើញមកចូលរួម និងបានច្រៀងបទចម្រៀងរបស់នាងជូនដល់ភ្ញៀវកិត្តិយសទាំងអស់ក្នុងពិធីសម្ពោធនោះផងដែរ។
ជាកិច្ចបន្ត លោក វ័ង ជឺ ហោ អនុប្រធានក្រុមហ៊ុន អ & អេហ្វគ្រុបប្រចាំប្រទេសកម្ពុជាបានឡើងថ្លែងសុរន្ទកថាដ៏មានអត្ថន័យ ក្នុងនោះលោកបានថ្លែងអំណរគុណ និងសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងមិត្តភក្តិទាំងអស់ដែលបានអញ្ជើញចូលរួមពិធីនេះ។ លោក វ័ង ជឺ ហោបានបញ្ជាក់ថា ក្រុមហ៊ុន អ & អេហ្វគ្រុប បានខិតខំឆ្លើយតប និងអនុលោមតាមគំនិតផ្គួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិនយើងខ្ញុំពិតជាមាន
មោទនភាពណាស់ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចំណែកក្នុងការកសាងរាជធានីភ្នំពេញ។ ក្រុមហ៊ុន អ & អេហ្វគ្រុបសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុនដោយសារតែមានការគាំទ្រលើផ្នែកគោលនយោបាយ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល ទើបក្រុមហ៊ុន អ & អេហ្វគ្រុប អាចរីកចម្រើន និងអភិវឌ្ឍន៍ខ្លួនកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ លោក វ័ង ជី ហោក៏បានសម្ដែងនូវការដឹងគុណ និងសូមជូនពរដល់ដៃគូគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមចំណែកជួយដល់ក្រុមហ៊ុន អ & អេហ្វគ្រុប អស់រយៈពេលជាយូរកន្លងមកនេះ។
លោក វ័ង ជឺ ហោ អនុប្រធានក្រុមហ៊ុន អ & អេហ្វ គ្រុបប្រចាំប្រទេសកម្ពុជាកំពុងថ្លែងសុរន្ទកថា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាគណៈធិបតី និងបានថ្លែងសុរន្ទកថាក្នុងពិធីបើកសម្ពោធនេះផងដែរ។ ឯកឧត្តមបានបញ្ជាក់ថាប្រទេសចិន និងកម្ពុជាបានបង្កើតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយគ្នាតាំងពីបុរាណកាលមកម្ល៉េះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដែលមានល្បឿនលឿនទាំងការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទីក្រុងសុទ្ធតែទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់។ ឯកឧត្តម ផៃ ប៊ុនឈឿនបានទទួលស្គាល់ និងបានធ្វើការវាយតម្លៃខ្ពស់ដល់ការបើកសម្ពោធ និងដាក់លក់គម្រោងថ្មីរបស់ក្រុមហ៊ុន អ & អេហ្វគ្រុប។ ឯកឧត្តមបានបញ្ជាក់ថាក្រុមហ៊ុន អ & អេហ្វគ្រុបគឺជាក្រុមហ៊ុននាំមុខគេក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងរាជធានីភ្នំពេញនៃព្រះរាជាណាក្រកម្ពុជា ក៏ដូចជាចូលរួមចំណែកបង្កើតនូវស្នាដៃលំនៅដ្ឋានប្រណីតក្នុងទីក្រុងជាច្រើនគម្រោងនៅភ្នំពេញផងដែរ។ គម្រោងនេះជាដៃគូរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាអ្នកដឹកនាំសម័យកាល និងជាស្ថាបនិកបង្កើតនាថ្ងៃអនាគតផងដែរ។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាកំពុងថ្លែងសុរន្ទកថា
ឧកញ៉ា ហេង វុទ្ធី តំណាងសភាពាណិជ្ជកម្មកម្ពុជា
ជាកិច្ចបន្ត ឯកឧត្តម ផៃ ប៊ុនឈឿន ព្រមទាំងភ្ញៀវកិត្តិយសអមដំណើរដោយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ & អេហ្វគ្រុប បានអញ្ជើញបើកផ្ទាំងក្រណាត់ក្រហមដើម្បីបើកសម្ពោធមជ្ឈមណ្ឌលលក់។ ផ្ទាំងក្រណាត់បានបើកម្តងបន្តិចៗក្រោមស្នូរសំឡេងអបអរសាទរយ៉ាងកងរំពង។ ទីបំផុតមជ្ឈមណ្ឌលលក់ អ & អេហ្វ ភ្នំពេញបានបើកទ្វាររបស់ខ្លួនស្វាគមន៍អតិថិជនជាផ្លូវការ។ ស្ថិតក្រោមការណែនាំរបស់បុគ្គលិកពិធីការ ភ្ញៀវកិត្តិយសទាំងអស់បានបន្តដំណើរចូលទស្សនាមជ្ឈមណ្ឌលលក់ អ & អេហ្វភ្នំពេញ ព្រមទាំងបានទស្សនានូវអគារគំរូនៃគម្រោងទាំងពីររបស់ក្រុមហ៊ុនអ & អេហ្វគ្រុប ដែលបានដាក់តាំងបង្ហាញក្នុងមជ្ឈមណ្ឌលក់ផងដែរ។
មជ្ឈមណ្ឌលលក់ អ & អេហ្វភ្នំពេញបានបើកដំណើរជាផ្លូវ ដើម្បីស្វាគមន៍ការអញ្ជើញមករបស់ភ្ញៀវកិត្តិយសទាំងអស់
ពិធីចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វហ័រហ៊្វូ បានប្រព្រឹត្តនៅវេលាម៉ោង 11 និង 10នាទីព្រឹក។ អតិថិជនភាគច្រើនបានអញ្ជើញមកទាំងគ្រួសារ ហើយបានអង្គុយរង់ចាំនៅផ្នែកទិញផ្ទះតាំងពីព្រឹកព្រលឹមនៅក្នុងសាលធំដែលមានភ្ញៀវចូលទស្សនាយ៉ាងច្រើនកុះករ។ ការដាក់លក់ផ្ទះលើកនេះគឺដាក់លក់នូវអគារលំនៅដ្ឋានលេខ 1 និងស្សបហោស៍ (Shophouse) ដែលអាចប្រកបអាជីវកម្មបានស្ថិតនៅតាមបណ្តាយមហាវិថីព្រះមុនីវង្ស។ អតិថិជនត្រូវធ្វើការជ្រើសរើសប្រភេទផ្ទះតាមលំដាប់លំដោយតាមរយៈការចាប់លេខ។ គេឃើញថាស្ថានភាពក្នុងមជ្ឈមណ្ឌលលក់មានមនុស្សយ៉ាងច្រើនកុះករកំពុងតែរង់ចាំ ចំណែកឯសាធារណៈជនកំពុងតែសាកសួរព័ត៌មានអំពីគម្រោងនៅខាងក្រៅមជ្ឈមណ្ឌលវិញក៏មានសភាពអ៊ូអរណាស់ដែរ។ មានអតិថិជនជាច្រើនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីតាំងគម្រោងផលិតផល និងសេវាកម្មលំដាប់ផ្កាយរបស់ក្រុមហ៊ុន។ល។ ហើយពួកគាត់ក៏បានបញ្ជាក់អំពីការជឿទុកចិត្តមកលើគុណភាពសំណង់របស់ក្រុមហ៊ុន អ & អេហ្វគ្រុប ព្រមទាំងការអភិវឌ្ឍរបស់រាជធានីភ្នំពេញនាពេលអនាគតផងដែរ។
សកម្មភាពនៃការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូ
ក្រុមហ៊ុន អ & អេហ្វគ្រុប ជឿជាក់ថា សមត្ថភាពអាចបង្កើតនូវគុណភាពមួយដែល ធ្វើឱ្យក្រុមហ៊ុនទទួលបានកិតិ្តនាមល្បីល្បាញ។ ឆ្ពោះចូលដល់ឆ្នាំ2018 ក្រុមហ៊ុន អ & អេហ្វគ្រុប បានដាក់ចេញនូវស្នាដៃថ្មីមួយទៀតរបស់ខ្លួន គឺគម្រោង អ & អេហ្វ ហ័រហ៊្វូ ដែលជាប្រភេទលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ និងជាចំណងដៃ ក៏ដូចជាកាដូរបស់ក្រុមហ៊ុន អ & អេហ្វគ្រុបសម្រាប់រាជធានីភ្នំពេញដ៏ស្រស់ស្អាតផងដែរ។ គម្រោង អ & អេហ្វ ហ័រហ៊្វូ ជាស្នាដៃអគារលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់ដែលមានកម្ពស់ខ្ពស់ជាងគេនៅរាជធានីភ្នំពេញនឹងផ្តល់ជូនសំណង់ប្រកបដោយគុណភាពដែលមានបំពាក់នូវសម្ភារៈ និងបរិក្ខារប្រណីតៗលំដាប់កំពូលព្រមទាំងផ្តល់ជូនសេវាកម្មគ្រប់គ្រងអគារលំដាប់ផ្កាយ ដើម្បីផ្តល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយផាសុកភាព និងល្អប្រណីតបំផុតជូនដល់ប្រជាជនភ្នំពេញក៏ដូចជាការចូលរួមចំណែកក្នុងការសាងសង់លំនៅដ្ឋានក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញផងដែរ។
Comments