+85561 777 090
Logo
តើផ្លូវរថភ្លើង និងវិស័យអចលនទ្រព្យមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?​
Updated on: June 7, 2022, 1:48 a.m.
Published on: May 21, 2019, 2:56 a.m.

តើផ្លូវរថភ្លើង និងវិស័យអចលនទ្រព្យមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?​


ក្នុងរយៈពេលថ្មីៗនេះ ផ្លូវដែកនៅក្នុងប្រទេសកម្ពុជាកំពុងតែរីកដុះដាលយ៉ាងខ្លាំង ដោយគេរំពឹងថាវានឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយ។ ជាក់ស្តែង នៅខែមេសា ឆ្នាំ២០១៩ យើងឃើញការបើកសម្ពោធផ្លូវដែកនៅតំបន់ប៉ោយប៉ែត ដោយដាក់ឲ្យដំណើរការជាផ្លូវការ ហើយផ្លូវដែកនោះ​ បានក្លាយជាផ្នែកមួយនៃផ្លូវដែកអាស៊ាន ដែលអាចធ្វើដំណើរដល់ប្រទេសសិង្ហបុរីផងដែរ។ លើសពីនេះទៅទៀត យើងក៏មានផ្លូវដែកភ្ជាប់ខេត្តព្រះសីហនុ កំពត រហូតមកដល់ភ្នំពេញផងដែរ។

តើការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនេះ អាចជួយអ្វីដល់អចលនទ្រព្យនៃប្រទេសកម្ពុជា?

ផ្លូវរថភ្លើងនៅកម្ពុជា

ទីក្រុងភ្នំពេញគឺជាចំណុចប្រសព្វ នៃការភ្ជាប់គ្នានៃផ្លូវដែកនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅដល់ប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត។ ផ្អែកតាមការលើក ឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ការសាងសង់ផ្លូវដែកភ្ជាប់ពីភ្នំពេញទៅកាន់ប៉ោយប៉ែតនេះ ចំណាយអស់ទឹកប្រាក់ ៩៦.៦ លានដូល្លាអាមេរិច ដែល ១៣ លានដូល្លាជាជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៨៣.៦ លានដូល្លាផ្សេងទៀតជាការចំណាយរបស់រដ្ឋាភិបាល។ ចំណែកផ្លូវដែក ដែលភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ មានចំងាយប្រមាណ ២៦៦ គីឡូម៉ែត និងមានចំណតនៅខេត្តតាកែវ និងកំពត។  

ទំនាក់ទំនងជាមួយវិស័យអចលនទ្រព្យ

ចំណុចជាច្រើនត្រូវបានគេលើកឡើងទាក់ទងនឹងផលប្រយោជន៍របស់ផ្លូវដែកចំពោះសេដ្ឋកិច្ចប្រទេសកម្ពុជា។ ចំពោះវិស័យអចលនទ្រព្យវិញ ផ្លូវដែកកម្ពុជាក៏ដើរតួនាទីសំខាន់ណាស់ដែរ ក្នុងការជំរុញវិស័យអចលនទ្រព្យឲ្យកាន់តែប្រសើរឡើង បើទោះបីជាវាហាក់មានលក្ខណៈប្រយោលក៏ដោយ។

ភាពងាយស្រួលក្នុងការធ្វើដំណើរ

ការធ្វើដំណើរងាយស្រួលបានបន្ថែមគុណតម្លៃដល់វស័យទេសចរណ៍នៅកម្ពុជា។ ភាពរីកម្រើននៃទេសចរណ៍ វានឹងជួយជំរុញដល់វិស័យអចលនទ្រព្យពោលគឺធ្វើឲ្យមានកំណើនសណ្ឋាគារ និងកន្លែងលេងកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ក្នុងពេលថ្មីៗ គេហទំព័រអន្តរជាតិមួយបានចាត់ចំណាត់ថ្នាក់កម្ពុជាចូលជាប្រទេស ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរមកលេងកំសាន្ត។

មិនតែប៉ុណ្ណោះវិស័យសណ្ឋាគារក៏កំពុងតែវិវឌ្ឍខ្លួនយ៉ាងខ្លាំងមកជាសណ្ឋាគារលំដាប់ខ្ពស់ ដើម្បីផ្តល់សេវាកម្មដល់អតិថិជនតាមតម្រូវការ។ ដូច្នេះ ការរីកចម្រើនផ្លូវដែកនេះអាចជួយសម្រួលដល់ភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្តបានយ៉ាងងាយ ហើយក៏ជាឳកាសសម្រាប់អ្នកវិនិយោគទុនក្នុងការបើកជាសណ្ឋាគារ ឬរមណីយដ្ឋានផ្សេងៗផងដែរ។

ការស្រូបយកវិនិយោគិន

ការរីកចម្រើនផ្លូវដែកនេះក៏ជួយដល់ការទាក់ទាញការវិនិយោគពីបរទេស។ ដោយហេតុថាពេលវិនិយោគិនសំឡឹងពឺឱកាសវិនិយោគ ពួកគេបានយកចិត្តទុកដាក់ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងដូចជាផ្លូវរថភ្លើង និងផ្លូវថ្នល់ជាដើម។

រំលឹកផងដែរថា ក្នុងពីខែកន្លងទៅ កម្ពុជា និងថៃ​បានដាក់សម្ពោធផ្លូវដែករួមគ្នា ហើយប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវដែកនេះ។ គេជឿថា ផ្លូវដែកនេះនឹងជួយសម្រួលដល់ការនាំចេញនាំចូលទំនិញបានមួយកំរិតទៀត ហើយវានឹងធ្វើឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនឡើងផងដែរ។

ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ Realestate.com.kh



 

Comments