ប្រទេសកម្ពុជា និងប្រទេសថៃ ជាដៃគូពាណិជ្ជកម្មយ៉ាងធំ ក្នុងនោះការដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ឆ្លើយតប នឹងតម្រូវការនេះ ក្នុងពេលកន្លងមក កម្ពុជា-ថៃបាន សម្រេចសាងសង់ផ្លូវរថភ្លើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនឲ្យកាន់តែមានភាពងាយស្រួល។
ជាលទ្ធផល នៅថ្ងៃទី២២ ខែមេសា ខាងមុខនេះ កម្ពុជា និងថៃ នឹងសម្រេចបើកដំណើរ ការដឹកជញ្ជូនតាម ផ្លូវដែក កម្ពុជា-ថៃ ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត។
តាមបទសម្ភាសន៍ជាមួយគេហទំព័រ Propertyarea លោក វ៉ាស៊ីម សូរិយា ដែលជាអ្នកនាំពាក្យ ក្រសួងសារធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ និងចូលរួមជាអធិបតី ក្នុងពិធីចាក់បេតុង ជានិម្មិតរូបនូវស្ពានឆ្លងកាត់ព្រំដែន នៃប្រទេសទាំងពី “ស្ពានមិត្តភាពកម្ពុជា-ថៃ”។
លោកបានបន្ដបន្ថែមទៀតថា នៅក្នុងកម្មវិធីចាក់បេតុង ជានិម្មិតរូប ស្ពានមិត្តភាពកម្ពុជា-ថៃនឹង ភាគីទាំងពីរនឹងមានរបៀបវីរៈដូចជា៖
- ទី១ ការចាក់បេតុងជានិម្មិតរូប ដើម្បីតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។
- ទី២ ការសម្ភោធបើកការដ្ឋានសាងសង់អាគារច្រកទ្វារព្រំដែន ខាងភាគីកម្ពុជា។
- ទី៣ សម្តេចតេជោនឹងអញ្ជើញចូលរួមជាសាក្សី នូវការបើកសម្ភោធស្ថានីយ៍អន្តរជាតិ ស្ថិតក្នុងទឹកដីថៃ ស្ថិតក្នុងភូមិក្លងលឹក ខេត្តសាកែវតាមការអញ្ជើញរបស់ប្រមុខ រដ្ឋាភិបាលថៃ។
- ទី៤៖ ការបើកឲ្យដំណើរការការដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជាថៃ។
- ទី៥ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងអញ្ជើញមកកាន់ស្ថានីយ៍ប៉ោយប៉ែតនៃប្រទេសកម្ពុជា។
គួបញ្ជាក់ផងដែរថា កម្ពុជា និងថៃជាដៃគូពានិជ្ជកម្មមួយយ៉ាងធំ ដែលមិនអាចខ្វះគ្នាបាន យោងតាមស្ថានទូតថៃ។ ក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មរវាង កម្ពុជា និងថៃមានការកើនឡើងរហូត ដល់ ៣៥ ភាគរយ បើកធៀបនឹងឆ្នាំ២០១៧ ដែលស្មើនឹងទឹកប្រាក់ចំនួន ៨.៤ ពាន់លានដុល្លា។ ដោយតួលេខនេះ បានបង្ហាញពីភាពស្និតស្នាលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរ។
ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! ប្រសិនបើអ្នកចង់ដាក់លក់ ឬជួលអចលនទ្រព្យឆាប់រហ័ស សូមដាក់ផ្សព្វផ្សាយលើគេទំព័រ Realestate.com.kh!
Comments