+85561 777 090
Logo

Editorial content

Realestate.com.kh Home & Lifestyle: ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា
Updated on: August 18, 2023, 7:40 a.m.
Published on: July 15, 2023, 5:13 p.m.

Realestate.com.kh Home & Lifestyle: ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា


ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា2023 - Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។

Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។

គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong Village , Borey Chankiri, Leedon Heights, Le Conde BKK1, Creed Cambodia ។ល។

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅក្រៅប្រទេសក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរដើម្បីបង្ហាញពីឱកាសវិនិយោគនៅក្នុងប្រទេសស៊ីប កាណាដា និងសហរដ្ឋអាមេរិក ។

ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍

The Home & Lifestyle Expo 2023

ឱកាសឈ្នះរង្វាន់ធំប្រចាំព្រឹត្តិការណ៍ Home & Lifestyle EXPO 2023

ក្រៅពីធានាបាននូវការទិញលក់ដ៏ល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យ អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ដ៏ធំៗមួយចំនួនដូចជានាឡិកាពី Watch Empire គ្រឿងអលង្ការស្អាតៗ និងរង្វាន់ច្រើនទៀតបើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ស្រដៀងគ្នាដទៃទៀត ។

ក្នុងរយៈពេលពីរថ្ងៃនេះ ម្ចាស់គម្រោង និងអ្នកចូលរួមកតាំងពិព័រណ៍នឹងមានបញ្ចុះតម្លៃជាពិសេស រង្វាន់លើកទឹកចិត្ត ដល់អ្នកចូលរួម និងអ្នកទិញក្នុងកម្មវិធីនេះ។

តើការតាំងពិព័រណ៍នៅពេលណា, កន្លែងណា និងម៉ោងប៉ុន្មាន?

ព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលតាំងបង្ហាញចំនួន២ថ្ងៃ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី12 ដល់ថ្ងៃអាទិត្យ ទី13 ខែសីហា ចាប់ពីម៉ោង10និង00នាទីព្រឹករហូតដល់ម៉ោង08និង00នាទីយប់ទាំងពីរថ្ងៃ ។

ពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ2023 មិនត្រឹមតែតាំងបង្ហាញនូវអចលនទ្រព្យ និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់នូវភាពសប្បាយរីករាយសម្រាប់គ្រួសារទៀតផង

ពិព័រណ៍ឆ្នាំមុនបានបង្ហាញឱ្យឃើញថា ជាការជួបជុំគ្នាដាក់តាំងបង្ហាញគម្រោងអចលនទ្រព្យដែលទាក់ទាញក្រុមគ្រួសារ និងអ្នកចូលរួមគ្រប់វ័យ ។ ឪពុកម្តាយ កូនៗ និងមនុស្សចាស់បានមកជួបជុំគ្នាដើម្បីចំណាយពេលវេលាដ៏គួរឱ្យចងចាំមួយ នៅក្នុងពិភពនៃអចលនទ្រព្យ និងទទួលបានគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃដែលខ្លួនត្រូវការ ។

លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "ព្រឹត្តិការណ៍កាលពីឆ្នាំមុនគឺជាលើកទីមួយរបស់យើងចាប់តាំងពីកើតមានជំងឺកូវីដ ហើយជាជោគជ័យដ៏ធំធេងលើសពីការរំពឹងទុករបស់ពួកយើង និងអ្នកតាំងពិព័រណ៍ ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមចំនួន 5,000 នាក់ហើយ ដោយផ្អែកលើអ្វីដែលយើងរំពឹងថា នឹងបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួន 12,000 នាក់" ។

លោកបានបន្តថា “ជាចុងក្រោយ គោលដៅរបស់យើងគឺផ្តល់ឱ្យអ្នកទិញលំនៅឋាន និងអ្នកវិនិយោគនូវឱកាសមួយដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ រថយន្ត និងផលិតផលផ្សេងទៀតប្រចាំឆ្នាំ ហើយបង្កើតបទពិសោធន៍មួយដែលមនុស្ស និងក្រុមគ្រួសារអាចមានថ្ងៃរីករាយជាមួយគ្នា ។ តាមរយៈការបន្ថែមភាពទាក់ទាញ កន្លែងក្មេងៗលេង រថយន្ត អាហារ និងភេសជ្ជៈដ៏សំបូរបែប ដែលអនុញ្ញាតឱ្យយើងមិនត្រឹមតែដាក់តាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូលផងដែរ»។

ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍

ដំណើរការបន្តក្នុងការបំបែកកំណត់ត្រាជោគជ័យ

ពិព័រណ៍អចលនទ្រព្យថ្មីៗបំផុតដែលបានប្រារព្ធឡើងនៅ Premier Center Sen Sok Phnom Penh កាលពីឆ្នាំ 2022 កន្លងទៅនេះគឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ដ៏លើសលប់ជាង 30 លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 12,000 នាក់ ។

The Home & Lifestyle Expo 2023

បុរី ខុនដូ ធនាគារ ផលិតផលប្រើប្រាស់ និងម៉ាកយីហោក្រុមហ៊ុនឈានមុខគេនៅកម្ពុជា

តើមានអ្នកណាខ្លះក្នុងទីផ្សារវិស័យអចលនទ្រព្យ និងសេវាកម្មបន្ថែមរបស់កម្ពុជា ដែលនឹងមានវត្តមានកាន់តែច្រើនឡើង ខណៈដែលពិព័រណ៍ EXPO 2023 នៅថ្ងៃទី 12 និង 13 ខែសីហា កាន់តែខិតជិតមកដល់ ។

 

អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ IAAC Airport advertising, COGETEL Ltd. (Online ISP), NHAM24, Legend Cinema, Wowee Advertising, Poma Media, Watch Empire, Provida Water, Cambodian Investment Management, B2B Cambodia, Gold Zone Media ។

អ្នកតាំងពិព័រណ៍រួមមាន ៖ Borey Peng Huoth: The Eco Collection, The Star Polaris 23 Condominium, ​PH Grand Hall, Orkidē Development: Orkidē The Botanic City, Orkidē The Pochentong, Orkidē The Royal Condominium, Prince Real Estate Group: Prince Central Plaza, Prince Happiness Plaza, ​Prince One Tropica, Morgan Group: Morgan Tower, Morgan EnMaison, Morgan Champs-Elysees, Overseas Cambodian Investment Corporation (OCIC), RoseMarvel Property Development: Mean Chey Residences, Urban Living Solutions: Rose Apple Square, Odom, Bakong Village, Urbanland: Borey Chankiri, Borey Dragon Land 598, MSQM ZTH: Leedon Heights, Le Conde BKK1, Residence H Sen Sok, Creed Cambodia, Borey Bosba, Chroy Changva Satellite City, Borey Heng Heang, Borey New Hope, Tourism City, Borey Mongkul, KH Land, ABA Bank, Canadia Bank, Shinhan Bank,  KB DAEHAN SPECIALIZED BANK, GAC Motor, STMarket, ARISTO Developers, DeGrand Realty, Borey Mongkulm, Upward Property, FazWaz Cambodia, Parc 21 Residence, eMedia Links, Simplex, Stronghold Trustee, Orkun App, Simplex, Hitachi Elevator, MOVE By LM CAR, iSmart home។ល។

ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួមមាន ៖ Khmer Times, B2B Cambodia, AmCham, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times ។

ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍

ពិព័រណ៍អចលនទ្រព្យនេះគឺជាផ្នែកមួយដែលធ្វើឡើងជាបន្តបន្ទាប់ និង​បង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក Realestate.com.kh និងលោក Thomas O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជាមួយនឹងចក្ខុវិស័យនៃការបង្កើតព្រឹត្តិការណ៍ដែលអ្នកទិញអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតក្នុងអចលនទ្រព្យ ។ ព្រឹត្តិការណ៍នេះគឺអាចចូលរួមដោយសេរី ហើយក្រៅពីការស្ទង់មតិលើទីផ្សារអចលនទ្រព្យ ហើយក៏ជាថ្ងៃដែលសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារទាំងមូល ដោយទស្សនាកន្លែងគួរឲ្យទាក់ទាញមួយចំនួនដូចជា ផ្ទះដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ការបើកសាកល្បងរថយន្ត និងតំបន់កម្សាន្តសម្រាប់កុមារជាដើម ៕

Comments