+85561 777 090
Logo
Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី ២៦ - ២៧ មេសា ២០១៩
Updated on: June 6, 2022, 5:02 p.m.
Published on: April 3, 2019, 6:57 a.m.

Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី ២៦ - ២៧ មេសា ២០១៩


ភ្ញៀវកិត្តិយស ម្ចាស់ឧបត្ថម្ភ ដៃគូផ្សព្វផ្សាយ និងមិត្តអ្នកសារព័ត៌មាន ​ដែលមានវត្តមានថ្ងៃនេះ។ សូមស្វាគមន៍មកកាន់ សន្និសីទសារព័ត៌មានរបស់ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩​ រៀបចំដោយ ក្រុមហ៊ុន Realestate.com.kh។ សូមអរគុណសម្រាប់ការចំណាយពេលវេលា និងការចូលរួមរបស់អស់លោកអ្នក!

នៅថ្ងៃទី០៣ ខែមេសា ចាប់ពីម៉ោង ៩ៈ០០​ដល់១០ៈ០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel  គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យលេខ ១ នៅកម្ពុជាមាន មោទនភាព សូមប្រកាសកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នៅថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។

គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី ២៦ និង​ ២៧ ខែមេសា គឺដើម្បីលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ វេទិកានឹងប្រមូល ផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពល និងដើរតួសំខាន់នៅក្នុង ទីផ្សារកម្ពុជា។

ពិព័រណ៍លំនៅដ្ឋានកម្ពុជា (ឬ Home and Lifestyle Expo 2019 ) ជាវេទិកាល្អបំផុត៖

  • សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ និងសម្ភារៈកីឡា និងផ្សេងៗទៀត។
  • ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។
  • សម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋានកម្ពុជា។
  • សម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។
  • ផ្តល់ជូនជាមួយការបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ

បន្ទាប់ពីទទួលបានភាគជោគជ័យដ៏អស្ចារ្យជាមួយព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ ៣ ដងនៅ ក្នុងឆ្នាំកន្លងមក ម្តងនេះពិព័រណ៍លំនៅដ្ឋានក្នុងឆ្នាំ២០១៩ របស់ Realestate.com.kh នឹងវិលត្រឡប់ មកវិញ ដើម្បីផ្តល់វេទិកាអចលនទ្រព្យទិញលក់អចលនទ្រព្យដ៏ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិដែលចង់ស្វែងយល់ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗនៅកម្ពុជា។

ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម នេះជាហេតុដែលធ្វើឲ្យ ពិព័រណ៍នេះ មិនត្រឹមតែជារបៀបដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុតទៅកាន់ពិភពលោកផងដែរ។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុងមហ៊ុនជិត ១០០ គម្រោង ក្នុងរយៈពេល ២ ថ្ងៃ "ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩" អាចដំណើរការបានដោយមានការចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Propease ក្រុមហ៊ុនទឹកបរិសុទ្ធអាណូតា ផ្សារទំនើប TK Avenue ក្រុមហ៊ុន Singapore (Cambodia) International Academy ក្រុមហ៊ុន Passapp និងក្រុមហ៊ុន Tings and Associates។ 


គម្រោងជាច្រើននឹងចូលរួមជាមួយកម្មវិធីនេះមានដូចជា៖  គម្រោង Prince International Plaza គម្រោង​ Prince Central Plaza គម្រោង Prince Tian Xi Wan គម្រោង Prince Golden Bay គម្រោងរបស់ក្រុមហ៊ុន R&F Cambodia គម្រោង CEO KT Pacific គម្រោង The puor bay គម្រោង Peninsula Garden គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោង បុរី សែនមនោរម្យ គម្រោង  V-House គម្រោង​​​ Romduol City គម្រោងបុរី ដឹ ផ្លរ៉ា គម្រោង Prince Golden Bay គម្រោង​ Poly Mansion គម្រោង The Peninsula Garden Residence គម្រោង The Seven Residence Condominium គម្រោង TK Royal One Condominium គម្រោង Air Apartment គម្រោងបុរី VIP គម្រោង បុរី វីឡាទួលសង្កែ គម្រោង Open House គម្រោងទីក្រុងអូឡាំព្យា គម្រោងបុរីផេនសៀ គម្រោង One Park គម្រោង 88 Residence គម្រោង Chief Tower គម្រោង Aristo គម្រោងលំនៅឋានអារ៉ាខាវ៉ា គម្រោង Arata Garden Residences គម្រោង Urban Village គម្រោង Booyung Town ​គម្រោង Victory Bay គម្រោងពុះដីឡូដ៍  PHMK​ ផ្សារបែកចាន និងផ្សារអង្គស្នួល ។

ក្រៅពីនេះមានក្រុមហ៊ុនជាច្រើនទៀតដូចជា៖ ក្រុមហ៊ុនរថយន្ត Nissan ក្រុមហ៊ុនរថយន្ត Morris Garage ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ក្រុមហ៊ុន Pearl Bay Consulting ក្រុមហ៊ុន Prestige Homes Cambodia ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត ធនាគារ CIMB ធនាគារ RHB Indochina  ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន SEARA Sports Systems ក្រុមហ៊ុន Bill 24 ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate ក្រុមហ៊ុនអចលនទ្រព្យ LCJ - H.Y.O (Cambodia) ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុម​ហ៊ុន E-Now international ក្រុមហ៊ុនអចលនទ្រព្យ Pointer Property​ ក្រុមហ៊ុន Oneda Asian Investment Group ក្រុមហ៊ុន China Pacific E&G Investment ក្រុមហ៊ុន E-Gets ក្រុមហ៊ុន Capital Loan  ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន Ruiting ក្រុមហ៊ុន Econflo ក្រុមហ៊ុន KH Land ក្រុមហ៊ុនអចលនទ្រព្យ Open House។

លើសពីនេះមានដូចជា៖ គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App  ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Henghe Group ហាងកាត់ដេរសម្លៀកបំពាក់ colorblind សាលារៀន North Bridge សាលារៀន SCIA  សាលារៀនអចលន ទ្រព្យ CEO ក្រុមហ៊ុន Grep Tech ក្រុមហ៊ុន Wang Ni ក្រុមហ៊ុន LumiArch Global ក្រុមហ៊ុន QIN YUE GROUP ក្រុមហ៊ុន  JIANZU PRIVATE INVEST CONSULTANT ក្រុមហ៊ុន Capital Loan ក្រុមហ៊ុនឆាយណា ឌ្យូធីហ្វ្រី (CDF) ក្រុមហ៊ុន JS Property International សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ក៏មានដៃដៃគូផ្សាយកម្មដូចជា៖​ AmCham Cambodia គេហទំព័រសប្បាយ កម្មវិធី Tnaot App ការសែតខ្មែរថាមស៍ ការសែតឡារ៉ែន ការសែតកម្ពុជាថ្មី ការសែតកោះសន្តិភាព គេហទំព័រដើមអំពិល គេហទំព័រថ្មីថ្មី គេហទំព័រ Biz Khmer  គេហទំព័រ B2B គេហទំព័រ News Asia គេហទំព័រ Forward គេហទំព័រ KHB Media ទូរទស្សន៍ CTN គេហទំព័រ BritCham គេហទំព័រ EuroCham, គេទំព័រ Propertyarea.asia និងគេហទំព័រSingapore Chamber ។

ហាងអាហារ និងភេសជ្ជៈធំៗនៅក្នុងអាហារក៏នឹងបង្ហាញខ្លួននៅក្នុងពិព័រណ៍នេះផងដែរ ក្នុងនោះមាន ដូចជា៖  ហាង Bonchon ហាងការហ្វេ San Francisco Cafe​​​​​ ហាង De Boat និងហាង Milk Tea។ សិក្ខាសាលានេះនឹងមាន៣ភាសា៖ ភាសាខ្មែរ អង់គ្លេស និងចិនជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវ នៅនឹងកន្លែង។ ក្នុងរយៈបានទាំង ២ ថ្ងៃនេះអ្នកទស្សនាអាចចូលរួមបានដោយឥតគិតថ្លៃ។

ទីកន្លែង និងកាលបរិច្ឆេទ

ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ២៦ និងទី ២៧ ខែមេសា ឆ្នាំ ២០១៩ ធ្វើនៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ទាក់ទង់ផ្នែកលក់ និងទីផ្សារ៖
 សូមចុះឈ្មោះចូលរួមជាមួយពិព័រណ៍លំនៅដ្ឋាកម្ពុជាឆ្នាំ ២០១៩ នៅទីនេះ!​ 

 

Comments