+85561 777 090
Logo
Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM
Updated on: June 7, 2022, 5:32 a.m.
Published on: January 20, 2018, 9:24 p.m.

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM


ភ្នំពេញ`ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨  ៖ ក្រុមហ៊ុន Belt Road Capital Management (BRCM) បានវិនិយោគទឹកប្រាក់ចំនួន ២.២៥ លានដុល្លារអូស្រ្តាលី (ស្មើរនឹង ១.៨ លានដុល្លា​អាមេរិក) លើក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណិត និងជាក្រុមហ៊ុនដែលនៅពីក្រោយ គេហទំព័រអចលន ទ្រព្យឈានមុខគេរបស់កម្ពុជាឈ្មោះថា Realestate.com.kh ។

ការវិនិយោគថ្មីៗពីក្រុមហ៊ុន BRCM គឺជាការវិនិយោគដ៏ធំបំផុតមួយលើបច្ចេកវិទ្យានៅក្នុងប្រវតិ្តសាស្ត្រកម្ពុជាទឹកប្រាក់វិនិយោគដ៏ច្រើននឹងត្រូវប្រើប្រាស់ទៅលើការពង្រីកទីផ្សារសម្រាប់កំណើនយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសកម្ពុជា និងទីផ្សារអាស៊ីអាគ្នេយ៍ដទៃទៀត។

លោក Mathew Care អគ្គនាយកក្រុមហ៊ុន DCG មានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបណ្តាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ ដែលបានទាក់ទាញអ្នកវិនិយោគក្នុងពេលថ្មីៗនេះ។  នៅពេលយើងចាប់ផ្តើមអាជីវកម្មលើកដំបូង យើងមើលស្រាលពីសារៈសំខាន់នៃ វិស័យគេហទំព័រអនឡាញ"។

លោក Care  បានបន្ថែមថា "ក្រោយពីដឹងសារៈប្រយោជន៍របស់វា យើងបានចំណាយពេលជាង ១៨ ខែ ដើម្បីបង្កើតគេហទំព័រលំដាប់ថ្នាក់ពិភពលោកមួយនេះឡើង ដោយផ្អែកលើបច្ចេកវិទ្យា អចលនទ្រព្យ អនឡាញរបស់អូស្ត្រាលី ដែលបច្ចុប្បន្នកំពុងបង្ហាញនូវលទ្ធផលដ៏ល្អប្រសើរ។ "

លោកបន្តទៀតថា “បច្ចុប្បន្ន យើងកំពុងពិនិត្យមើលឱកាសពង្រីកអាជីវកម្មបន្ថែមទៀតជាពិសេសនៅកម្ពុជា។ យើងជឿជាក់ថាបទពិសោធន៍ខាងគេហទំព័រ និងក្រុមការងារខ្មែរ និងបរទេសរបស់យើងអាចបង្កើតនូវឱកាសថ្មីៗជាច្រើនទៀត ហើយដើមទុនបន្ថែមនេះនឹងធ្វើឱ្យក្រុមហ៊ុន DCG និងក្រុមហ៊ុន Realestate.com.kh មានសមត្ថភាពពង្រីកខ្លួនឲ្យកាន់តែធំនៅក្នុងទីផ្សារអនឡាញកម្ពុជា និងអាស៊ី អាគ្នេយ៍។"

លោក Alex Odom ប្រធានផ្នែកវិនិយោគក្រុមហ៊ុន BRCM បាននិយាយថា "ដោយមើលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Realestate.com.kh និងជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្នុង រាល់ប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិរបស់ក្រុមហ៊ុន DCG ខ្ញុំមានទំនុកចិត្តខ្ពស់ ក្នុងការណែរនាំឱកាសវិនិយោគនេះ ទៅដល់ដៃគូអាជីវកម្មរបស់ BRCM ។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុននេះនឹងមានភាពរឹងមាំទាំងនៅក្នុងទីផ្សារ កម្ពុជា និងអន្តរជាតិ ហើយខ្ញុំមានអារម្មណ៏រំភើបដែលក្រុមហ៊ុន BRCM នឹងក្លាយជាផ្នែកមួយនៃអាជីវកម្មនេះ។

លោក Tom O'Sullivan អគ្គនាយកក្រុមហ៊ុន Realestate.com.kh បាននិយាយថា "ពីមុនយើងបានធ្វើការជាមួយលោក Alex Odom ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន BRCM ហើយខ្ញុំតែងតែគោរពដល់ជំនាញរបស់គាត់។ ទោះបីជាយ៉ាងណា បើទោះបីជាយើងមិនបានស្វែង រកទុនវិនិយោគបន្ថែមទេសម្រាប់ពេលនេះប៉ុន្តែយើងជឿថាលោក  Alex  និងក្រុមការងាររបស់គាត់នឹងនាំយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់ DCG ។

លោក O'Sullivan បានបន្ថែមថាទឹកប្រាក់វិនិយោគបន្ថែមនេះ នឹងជម្រុញភាពរីកចម្រើននៅក្នុងទីផ្សារដែលមានស្រាប់របស់ក្រុមហ៊ុន DCG រួមទាំងការពង្រីកអាជីវកម្មបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទុនវិនិយោគនេះក៏ជាយុទ្ធសាស្រ្តមួយរបស់ក្រុមហ៊ុន BRCM បើពិនិត្យមើលពីការផ្តោតរបស់ក្រុមហ៊ុនទៅលើបណ្តាប្រទេសដែលទទួលឥទ្ធិពលពីគោលនយោបាយ "ខ្សែផ្លូវមួយ ក្រវ៉ាត់មួយ" របស់ប្រទេស ចិនជាពិសេសបណ្តាប្រទេស ដែលស្ថិតនៅតាមដងទន្លេមេគង្គដូចជាកម្ពុជា ឡាវ វៀតណាម ភូមា និងថៃ។

ក្រុមហ៊ុន​ DCG កំពុងផ្តល់អាទិភាពដល់ប្រទេសកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគ និងការពង្រីកអាជីវកម្ម។ បើពិនិត្យពីបទពិសោធដ៏ច្រើនរបស់ក្រុមហ៊ុន BRCM នៅក្នុងទីផ្សារកម្ពុជា និងទីផ្សារដែលពាក់ព័ន្ធនឹង BeltRoad ដូចជា មីយ៉ាន់ម៉ា និងឡាវយើងរីករាយនឹងអត្ថប្រយោជន៍ ដែល BRCM ផ្ដល់ឱ្យយើង។ នេះបើតាមការលើកឡើងរបស់លោក O’Sullivan។

អំពីក្រុមហ៊ុន Realestate.com.kh៖

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ ក្រុមហ៊ុននេះមានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារ អចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។

នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។

គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង ៤០,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួល និងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និង តាមរយៈកម្មវិធី (APP) របស់Realestate.com.kh ជារៀងរាល់ខែ។

 

ក្រុមហ៊ុន Realestate.com.kh មានទស្សនាវដ្តី អចលនទ្រព្យបោះពុម្ភផ្សាយប្រចាំត្រីមាស ដោយគេ ស្គាល់ថាជា "ទស្សនាវដ្តី អចលនទ្រព្យកម្ពុជា" ដែលមានជាភាសាអង់គ្លេស និងភាសាចិន  ហើយក្រុមហ៊ុនក៏មានដៃគូផ្សព្វផ្សាយផ្នែកអចលនទ្រព្យប្រចាំសប្តាហ៍ជាមួយ កាសែតខ្មែរថាមស៍ ផងដែរ។

ក្រុមហ៊ុន Realestate.com.kh ក៏ធ្វើកម្មវិធីតាំងពិព័រណ៍អចលន្រព្យកម្ពុជា ជារៀងរាល់ឆ្នាំដែលបានបង្កើតទឹកប្រាក់វិនិយោគជាង៣០​លានដុល្លារតាមរយៈការលក់ដោយផ្ទាល់នៅក្នុងពិព័រណ៍នៅឆ្នាំ ២០១៧។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Realestate.com.kh: http://realestate.com.kh

អំពីក្រុមហ៊ុន Belt Road Capital Management៖

ក្រុមហ៊ុន Belt Road Capital Management គឺជាក្រុមហ៊ុនគ្រប់គ្រងមូលធនឯកជនដែលមានមូលដ្ឋាន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដែលផ្តោតលើអនុតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម។ ក្រុមហ៊ុននេះជាដៃគូជាមួយសហគ្រាសធុនតូច និងមធ្យមដើម្បីគាំទ្រដល់ការសម្រេចគោលដៅជាយុទ្ធសាស្រ្តជួយសម្រួលដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងការពង្រីកចូលទៅកាន់ទីផ្សារថ្មីៗ។

ក្រុមហ៊ុន BRCM បានប្រកាសអំពីដើមទុនដំបូងរបស់ខ្លួនតម្លៃរហូតដល់៥០លានដុល្លារ ហើយបានចាប់ផ្តើមយុទ្ធសាស្ត្រអាជីវកម្ម និងគ្រោងនឹងប្រកាសទឹកប្រាក់វិនិយោគជាបន្តបន្ទាប់ ទៀតនៅពេលអនាគត។

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន BCRM:  http://www.beltroadcap.com

អំពីក្រុមហ៊ុន Digital Classified Group (DCG)៖

ក្រុមហ៊ុន DCG បានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១៤ មកជាមួយនឹងការបង្កើតគេហទំព័រអចលនទ្រព្យអនឡាញនៅប្រទេសកម្ពុជា (www.realestate.com.kh) ប៉ាពួញូហ្គីណេ (www.hausples.com.pg) និងប្រទេសហ្វីជី (www.property.com.fj) ។

ក្រុមហ៊ុននេះក៏មានគេហទំព័ផ្សព្វផ្សាយពាណិជ្ជកម្មនាំមុខគេនៅប្រទេសឡាវ (www.yula.la) ប្រទេសប៉ាពួញូហ្គីណេ (www.marketmeri.com) និងប្រទេសហ្វីជី (www.market.com.fj)។

ក្រុមហ៊ុន DCG បានដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារទាំងបួននេះតាមរយៈគំនិតច្នៃប្រឌិតថ្មីដូចជាបច្ចេកវិទ្យាស្វែងរកដ៏ទំនើបយុទ្ធសាស្ត្រក្នុងស្រុកសម្រាប់ទីផ្សារនីមួយៗ (មានភាសាអង់ គ្លេស ខ្មែរ និងចិន) កម្មវិធី CRM និងការផ្តល់ដំណោះស្រាយផ្នែកគេហទំព័រសម្រាប់ភ្នាក់ងារអចលនទ្រព្យ និងព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ។

ក្រុមហ៊ុន DCG ជឿជាក់ថាការមានធនធានមនុស្សត្រឹមត្រូវគឺជាកត្តាសំខាន់តែមួយគត់សម្រាប់ភាពជោគជ័យនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនថ្មី។ អាជីវកម្មនេះបានបង្កើតបរិយាកាសមួយដែលសមាជិកម្នាក់ៗក្នុងក្រុមមានមាគា៌ច្បាស់លាស់ចំពោះការចូលរួមប្រកបដោយសមធម៌តាមរយៈផែនការនៃការចែករំលែករបស់បុគ្គលិក។

នៅថ្នាក់ក្រុមប្រឹក្សាភិបាល និងភាគហ៊ុននិក DCG មានបទពិសោធន៍យ៉ាងច្រើនលើប្រព័ន្ធអេឡិចត្រូនិចលើបណ្តាញអ៊ីនធើណិតរួមមានលោកប្រធាន Tim White ដែលជាអ្នកជោគជ័យលើគេហទំព័រ Allhomes.com.au ចាប់តាំងពីការចាប់ផ្តើមធម្មតារហូតដល់មានការវិនិយោគរហូតដល់ទឹកប្រាក់៥០លានដុល្លារដោយក្រុមហ៊ុន Fairfax Media ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ DCG: http://digitalclassifiedsgroup.com

ទំនាក់ទំនងទៅកាន់៖

1. លោក Mathew Care អគ្គនាយកក្រុមហ៊ុន Digital Classifieds Group តាមរយៈអ៊ីម៉ែល mathew.care@hausples.com.pg ឬ +61 409 598 227

2. អ្នកនាង ហង់សុគន្ធា អ្នកវិភាគផ្នែកវិនិយោគរបស់ក្រុមហ៊ុន BRCM តាមរយៈអ៊ីិម៉ែល  sokunthea@beltroadcap.com

ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗបំផុតតាមរយៈ Realestate.com.kh!

 

 

Comments