+85561 777 090
Logo
អគារពាណិជ្ជកម្មភ្លោះ “Royal One” កម្ពស់ ៦៨ ជាន់​ ប្រកាសសាងសង់ជាផ្លូវការ
Updated on: June 6, 2022, 5:02 p.m.
Published on: February 15, 2019, 8:19 a.m.

អគារពាណិជ្ជកម្មភ្លោះ “Royal One” កម្ពស់ ៦៨ ជាន់​ ប្រកាសសាងសង់ជាផ្លូវការ


ថ្ងៃ១៤ កុម្ភៈ ២០១៩ គម្រោង Royal one ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Royal Group (Cambodia)  រួមគ្នាជាមួយក្រុមហ៊ុន​សំណង់​ចិន​ ​Huashi​ ​Group បានប្រកាសបើកសាងសង់ជា ផ្លូវការ។

គម្រោង Royal One គឺជាគម្រោងដ៏ធំបំផុតមួយស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ជិតអគារកាណាឌីយ៉ា ដែលនៅចំកណ្តាលរាជធានីភ្នំពេញ។   គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ៦៨ ជាន់ ហើយការសាងសង់គ្រោងនឹងចំណាយពេលប្រមាណជា ៥ ឆ្នាំ ក្នុងការបញ្ចប់គម្រោងមួយនេះ។

គម្រោងដ៏ធំមួយនេះគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ២៣០ លានដុល្លារ ហើយគម្រោងនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានប្រណិតនៅក្នុងប្រទេសកម្ពុជា។

វត្តមាននៃអគារលំនៅដ្ឋាន និងពាណិជ្ជកម្មធំៗ នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតំបន់ដ៏ដៃទៀតនៅក្នុងប្រទេសកម្ពុជា គឺបានបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃ វិស័យអចលលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ជាពិសេសគេក៏អាចមើលឃើញពីចំណុចវិជ្ជមាននៃ វិស័យទៅថ្ងៃអនាគត៕

ស្វែងរកគម្រោងអចលនទ្រព្យ និងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh!

Comments