+85561 777 090
Logo
ក្លឹបស្ទែមបណ្តុះគំនិតយុវតីកម្ពុជាជំនាន់ក្រោយឱ្យចាប់អារម្មណ៍អាជីពក្នុងវិថីស្ទែម
Updated on: June 6, 2022, 5:02 p.m.
Published on: January 24, 2019, 7:48 a.m.

ក្លឹបស្ទែមបណ្តុះគំនិតយុវតីកម្ពុជាជំនាន់ក្រោយឱ្យចាប់អារម្មណ៍អាជីពក្នុងវិថីស្ទែម


គម្រោងស្ទែមដើម្បីស្រ្តីកម្ពុជា គឺជាគម្រោងរបស់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាដែលជាដៃគូរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា និងក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ ក្រសួងអប់រំ យុវជន និងកីឡា

ដើម្បីបំផុសគំនិតយុវតីឱ្យពិចារណាចាប់យកអាជីពក្នុងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គម្រោងស្ទែមដើម្បីស្រ្តីកម្ពុជាបានដាក់ឱ្យដំណើរការសកម្មភាពក្លឹបស្ទែមចំនួន៨សប្ដាហ៍ដែលដឹកនាំដោយយុវតី ហើយបច្ចុប្បន្នបានដំណើរការនៅតាមបណ្ដាសាលាមួយចំនួននៅកម្ពុជារួចមកហើយ។

ក្លឹបស្ទែមផ្ដល់ឱកាសដើម្បីស្វែងយល់អំពីអាជីពការងារលើវិថីស្ទែមយ៉ាងពិតប្រាកដដែលស្រ្តីកម្ពុជាអាចជ្រើសរើសបាន។ ទន្ទឹមនឹងការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំយុវតីដឹកនាំក្លឹបក៏នឹងជួបជាមួយស្រ្តីជំនាញអាជីពលើការងារស្ទែមនៅកម្ពុជាផងដែរ តាមរយៈវីដេអូសំភាសន៍ព្រមទាំងរីករាយជាមួយនឹងសកម្មភាពស្ទែមសប្បាយៗ និងធ្វើការស្វែងយល់អំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ឯកសារ ឬធនធានសម្រាប់ប្រើក្នុងក្លឹបគឺអាចទាញយកដោយឥតគិតថ្លៃសម្រាប់វិទ្យាល័យសិក្សានានានៅកម្ពុជា ហើយស័ក្តិសមប្រើសម្រាប់ថ្នាក់ទី៨ដល់ទី១០។

ប្រធានបទប្រចាំសប្ដាហ៍នីមួយៗផ្ដោតសំខាន់ទៅលើអាជីពផ្សេងៗគ្នានៅក្នុងវិស័យស្ទែម ហើយសមាជិកក្លឹបនឹងទទួលបានការបំផុសគំនិតតាមរយៈវីដេអូសំភាសន៍ជាមួយស្រ្តី ដែលជាអ្នកជំនាញអាជីពនៅក្នុងផ្នែកផ្សេងៗគ្នានៃស្ទែម។ យើងផ្ដល់នូវសកម្មភាពសិក្សាដ៏រីករាយនិងចំទិសដៅ ជាមួយនឹងសម្ភារ ឬធនធានប្រើប្រាស់ដែលអាចងាយរកបាន មិនថានៅខេត្ត ឬទីក្រុងនោះឡើយ។

ដោយឡែកការដឹកនាំក្លឹបមានលក្ខណៈសាមញ្ញ ហើយទាំងបុរស និងស្រ្តីសុទ្ធតែអាចចូលរួមធ្វើជាសមាជិកក្លឹបបានប្រសិនបើមានចំណាប់អារម្មណ៍ក្នុងដឹកនាំក្លឹបនៅសាលារបស់អ្នក សូមចុះឈ្មោះតាមរយៈតំណនេះ ដើម្បីទទួលបានឯកសារសម្រាប់ដឹកនាំក្លឹបប្រចាំសប្ដាហ៍។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាតាមរយ៖

អ៊ីមែល ៖ stemsisters@stemcambodia.ngo

ទូរស័ព្ទលេខ ៖ 023 72 72 62

ទំព័រវេប ៖ http://www.stemcambodia.ngo/stem-sisters-cambodia/

ឬទំព័រហ្វេសប៊ុក https://www.facebook.com/CambodiaSTEMSisters/

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments