+85561 777 090
Logo
ក្រុមហ៊ុន Seaps ចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ Realestate.com.kh
Updated on: June 6, 2022, 11:48 p.m.
Published on: September 27, 2018, 3:58 p.m.

ក្រុមហ៊ុន Seaps ចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ Realestate.com.kh


 

ក្រុមហ៊ុនអចលនទ្រព្យ Seaps គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើការផ្តោតលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Seaps មានភាពលេចធ្លោក្នុងចំណោមក្រុមហ៊ុនស្រដៀងគ្នា សម្រាប់វិជ្ជាជីវៈលំដាប់ថ្នាក់ ស្តង់តា និងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រុមហ៊ុន Seaps ផ្តល់ជូននូវសេវាកម្មអចលនទ្រព្យយ៉ាងទូលំទូលាយរួមមាន៖ សេវាកម្មវាយតម្លៃអចលនទ្រព្យ ការទិញ ការលក់ និងសេវាកម្មជួល។ បច្ចុប្បន្នក្រុមហ៊ុន Seaps បានកំពុងធ្វើប្រតិបត្តិការ ដោយផ្តោតសំខាន់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាមួយសេវាកម្មលក់ និងជួលអចលនទ្រព្យទូទៅ និងអចលនទ្រព្យបែបអាជីវកម្ម គ្រប់ប្រភេទក្នុងនោះរួមមាន៖ លំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ និងអាផាតមិន។ ក្រុមហ៊ុនក៏ផ្តល់ជូនការប្រឹក្សាយោបល់ដល់អតិថិជនអំពីទីផ្សារ និងអចលនទ្រព្យដែលសមស្របទៅតាមតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់អតិជន។​

បុគ្គលិករបស់ក្រុមហ៊ុន  Seaps មានចំណេះដឹងច្បាស់លាស់អំពីលក្ខខណ្ឌនៃទីផ្សារនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលអាចផ្តល់ជូនអតិថិជននូវការសម្រេចចិត្តដ៏ល្អត្រឹមត្រូវជាមួយលក្ខណ​ៈពិសេសខុសពីដៃគូប្រកួតប្រជែងផ្សេងៗ។

ចំណេះដឹងពិសេស រួមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់អតិថិជនឲ្យយល់ច្បាស់ពីក្តីស្រមៃពិតប្រាកដរបស់ពួកគាត់តាមរយៈការជួយក្នុងដំណើរការទិញ និងលក់ដើម្បីធានាបាន នូវការជឿជាក់ និងទំនុកចិត្តយូរអង្វែងសម្រាប់អតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់។ គោលដៅរបស់ក្រុមហ៊ុន Seaps គឺ 'ជួយមនុស្សឲ្យមានការអប់រំ និងទទួលបានសុវត្ថិភាពសម្រាប់ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់គ្រប់គ្រងរបស់យើង'។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការងាជាមួយអតិថិជនជាច្រើនក្នុងនោះអតិថិជននីមួយៗមានចំណង់ចំណូលចិត្ត និងតម្រូវខុសៗគ្នាហើយជាមួយលក្ខណៈទាំងនេះក្រុមហ៊ុន Seaps ទទួលបានភាពជោគជ័យដ៏អស្ចារ្យ។ ភាពជោគជ័យរបស់ក្រុមហ៊ុន​គឺបានមកពីប្រព័ន្ធគ្រប់គ្រងការងារដ៏រឹងមាំ និងការធ្វើការងារដ៏ខ្លាំងក្លា។

ក្រុមហ៊ុន Seaps មានអ្នកជំនាញការ​ដែលទទួលបានការបណ្តុះបណ្តាជំនាញវិជ្ជាជីវៈច្បាស់លាស់មានការជម្រុញលើកទឹកចិត្ត និងអ្នកជំនាញដែលមានបទពិសោធន៍ធ្វើកាច្រើនឆ្នាំក្នុងការផ្តល់នូវ សេវាកម្មស្តង់ដារអន្តរជាតិ និងការផ្តល់ការណែនាំដល់អតិថិជនឱ្យធ្វើការសម្រេចចិត្តវិនិយោគបានត្រឹមត្រូវ។

នៅពេលអនាគតក្រុមហ៊ុន Seaps រំពឹងថានឹងពង្រីកប្រតិបត្តិការការងាររបស់ខ្លួនទៅតំបន់ផ្សេងៗទៀតទាំងនៅក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។

ក្រុមហ៊ុន Seaps កំពុងចូលរួមតាំងបង្ហាញសេវាកម្មឯកទេស ជាមួយកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh។  ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របស់ប្រទេសកម្ពុជា៕

ស្វែងរកភ្នាក់ងារអចលនទ្រព្យដ៏ល្អនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments