បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ 2017 នៅថ្ងៃទី6 និងទី7 នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។
កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទី ហើយទទួលបានលទ្ធផលជាវិជ្ជមានដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល។
"The Creed Group ដែលបង្ហាញពីគម្រោងចំនួន 3 នៅក្នុងកម្មវិធីពិព័រណ៍នេះរួមមានគម្រោងលំនៅដ្ឋាន Bodaiju Residences គម្រោងបុរីមហាសែនសុខ និងគម្រោងលំនៅដ្ឋាន Arata Garden Residences សូមបញ្ជាក់ផងដែរក្រុមហ៊ុន The Creed Group បានសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យគឺការកក់លំនៅដ្ឋាន ចំនួន21យូនីត" នេះបើយោងតាមកញ្ញា Kelly នាយករងផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន Creed Group។
ពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំដោយ realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្តល់ជូននូវទំនាក់ទំនងជំនួញអាជីវកម្មដ៏ល្អព្រោះថាក្រុមហ៊ុនដែលជាអ្នករៀបចំកម្មវិធីនេះផ្តោតសំខាន់លើវិស័យអនឡាញដោយជម្រុញការលក់និងស្វែងរកទីផ្សារសម្រាប់ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។
លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "អត្ថប្រយោជន៍នៃពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលជម្រុញឲ្យវិនិយោគិន និងឱកាសនៃការវិនិយោគកាន់តែខិតជិតរកគ្នា។ អ្នកវិនិយោគមកពីទូទាំងតំបន់ និងពិភពលោកមកកាន់រាជធានីភ្នំពេញដើម្បីបង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេជាងនេះទៅទៀតពួកគេនឹងបានយល់ដឹងកាន់តែច្បាស់ពីការផ្លាស់ប្តូរទីផ្សារក៏ដូចជាទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។ ពួកគេក៏នឹងបានយល់ពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងផ្លាស់ប្តូរយ៉ាងសម្បើមដែលនាំឲ្យប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយ។ កត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាលេចមុខមាត់ទៅកាន់ឆាកអន្តរជាតិក៏ដូចជាបានផ្តល់ឱ្យពួកអ្នកវិនិយោគនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។
លោក O'Sullivan បានបន្តទៀតថា "ជាថ្មីម្តងទៀតនៅក្នុងខែតុលាសម្រាប់ការបង្ហាញពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីររបស់យើងបានប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗតួយ៉ាងគម្រោងបុរី និងគម្រោងខុនដូក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងៗមានដូចជា៖ ភ្នាក់ងារអចលនទ្រព្យ ធនាគារ និងសេវាកម្មធានារ៉ាបរ៉ងជាដើម។"
នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងខែតុលានេះ realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមាន៖ គម្រោងបុរី គម្រោងដីធ្លី គម្រោងខុនដូ និងឱកាសវិនិយោគអចលនទ្រព្យមកពីក្រៅប្រទេសផងដែរ។
លោក O’Sullivan បាននិយាយថាក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យអ្នកទស្សនាក៏អាចចូលរួមជាមួយនឹងសិក្ខាសាលាផងដែរដោយមានការលើកយកប្រធានបទអប់រំជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យដែលអាចជួយដល់ការយល់ដឹងរបស់អ្នកទិញ និងវិនិយោគិនឲ្យកាន់តែធំទូលាយជាងមុនតួយ៉ាងការយល់ដឹងអំពីច្បាប់ កម្មសិទ្ធិអចលនទ្រព្យ និងចំណេះដឹងទូទៅអំពីអចលនទ្រព្យនៅក្នុងទីផ្សារនៅកម្ពុជា។ សិក្ខាសាលានេះវាជាប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកដែលចាប់អារម្មណ័នៅក្នុងវិស័យអចលនទ្រព្យ ហើយអាចជួយឲ្យការសម្រេចចិត្តរបស់លោកអ្នកប្រកបដោយភាពត្រឹមត្រូវ និងបានការពារផលប្រយោជន៍ជារួមនៅក្នុងការវិនិយោគវិស័យអចលនទ្រព្យបានយូរអង្វែងផងដែរ។
វាគ្មិនកិត្តិយសដែលបានចូលរួមធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនៅក្នុងខែឧសភាកន្លងទៅមានដូចជា៖ លោក សុខ ស៊ីផាន់ណាដែលជាប្រធានគ្រប់គ្រងនៅក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកសមាគម ZicoLaw លោក Matthew Rendall ដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Sok Siphana & Associates - និងជាសមាជិកម្នាក់នៃសមាគម ZicoLaw; លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគកម្ពុជា (CIM) និងលោក Simon Griffiths អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Metro Global Pte Ltd.
ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសិក្ខាសាលានៅកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជាកន្លងទៅទើបកម្មវិធីសិក្ខាសាលានៅក្នុងព្រឹត្តការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានៅក្នុងខែតុលាខាងមុខនេះ នឹងមានភាពកាន់តែពិសេសជាងមុនដោយមានការបកស្រាយជុំវិញប្រធានបទដ៏មានប្រយោជន៍ទាក់ទងនឹងវិស័យអចលនទ្រព្យជា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។
"Realestate.com.kh មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍នេះបានអនុញ្ញាតឱ្យក្រុមការងាររបស់យើងបង្កើតការផ្សព្វផ្សាយនូវគម្រោងអចលនទ្រព្យជាច្រើនដែលបានទាក់ទាញទាំងអ្នកទិញ និងវិនិយោគិនប្រមូលផ្តុំគ្នានៅទីនេះ ដូចនេះប្រសិទ្ធិភាពនៃការផ្សព្វផ្សាយ និងការលក់ពិតជាអំណោយផលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍មួយនេះ។
លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ NC Max World ដែលបានបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍កន្លងទៅដែលមានដូចជាគម្រោង៖ The View និង East One Apartments បាននិយាយថា “ពួកយើងសប្បាយរីករាយធ្វើការងារជាមួយនឹងក្រុមការងារ Realestate.com.kh ហើយពួកយើងនឹងរងចាំចូលរួមជាមួយនឹងព្រឹត្តិការណ៍បែបនេះម្តងទៀត”។ សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖
ភាសាខ្មែរ ឬចិន៖nin.kang@realestate.com.kh, ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323
ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669
កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី២ នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧
ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
Comments