+85561 777 090
Logo
គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម
Updated on: October 23, 2023, 8:34 a.m.
Published on: October 23, 2023, 8:34 a.m.

គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម


អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាការវិនិយោគដោយក្រុមហ៊ុនចិនក្រោមទុនប្រមាណ១,១ពាន់លានដុល្លារ និងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរខាងលើនេះមានចំណតយន្តហោះរហូតដល់ទៅ៣៨ និងមានសមត្ថភាពទទួលអ្នកដំណើរបានប្រមាណ៧លាននាក់ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១ ។ ដោយឡែកដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់១០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ ។

រដ្ឋាភិបាល​កម្ពុជារំពឹងថា​ ទីតាំង​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិថ្មី​ខេត្តសៀមរាប​ នឹង​ប្រែទៅជាកូនទី​ក្រុងអភិវឌ្ឍន៍​ពាណិជ្ជកម្មដ៏រីក​ចម្រើន​មួយនាពេលអនាគត។​ ភាពរីក​ចម្រើន​ក៏ដោយសារ​ លំហូរ​ការវិនិយោគ​ ពាណិជ្ជកម្ម ​វិស័យទេសចរណ៍​នឹងផុស​ឡើងនៅ​តំបន់នេះច្រើន។​

ក្នុងនោះ ​អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​ និង​ទេសចរណ៍​មួយចំនួន​ ក៏បង្ហាញ​ការយល់ឃើញ​ដែរថា ​តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ថ្មីនេះ ​សន្ទុះអ្នកវិនិយោគិន​នឹងមានការ​ចាប់អារម្មណ៍​ខ្ពស់ ​ជាពិសេស​អាចស្រូប​ទាញកំណើន​ភ្ញៀវទេសចរ​ ដែល​ចំណុច​ទាំងនេះ​នឹងជំរុញ​ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឱ្យ​ទៅជាតំបន់​ពាណិជ្ជកម្ម​ដ៏រស់រវើក​មួយបន្ថែម​ទៀតរបស់​ខេត្តសៀមរាប ។​ ​

ដោយឡែកបើនិយាយពីទេសចរណ៍វិញលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំស្រាប់ទៅហើយរបស់កម្ពុជា ។ ក៏ប៉ុន្តែនេះជាវឌ្ឍនភាព និងឱកាសមួយថ្មីបន្ថែមទៀតរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដែលមានបំណងចង់មកទស្សនាកម្សាន្ត ។ លោកស្រីរំពឹងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនឹងកាន់តែរីកចម្រើន ក៏ព្រោះថាពួកគេអាចហោះត្រង់មកខេត្តបានដោយមិនបាច់ចំណាយពេលវេលាច្រើននោះទេ ៕

Comments