+85561 777 090
Logo
ឡូយអស់ទាស់! អគារ The Bridge ពេលនេះមាន Skybar លំដាប់អន្តរជាតិមួយឈ្មោះ COLLIN’S
Updated on: June 4, 2022, 11:18 p.m.
Published on: March 6, 2019, 4:58 p.m.

ឡូយអស់ទាស់! អគារ The Bridge ពេលនេះមាន Skybar លំដាប់អន្តរជាតិមួយឈ្មោះ COLLIN’S


កំពុងតែមានសក្តានុពលខាងវិស័យអចលនទ្រព្យ អគារខុនដូ The Bridge  បានក្លាយខ្លួនជាអគារដ៏លេចធ្លាមួយនៅក្នុងទីក្រុងភ្នំពេញ។ ដើម្បីឆ្ហើយតបនឹងតម្រូវការទីផ្សារ និងការកើនឡើងនៃស្តង់ដារជីវភាពរបស់ប្រជាជន។ អគារនេះមិនត្រឹមតែជាអគារពហុបំនងដែលបម្រី​ឱ្យការស្នាក់នៅការិយាល័យធ្វើការ និងហាងប្រកបរបរអាជីវកម្មប៉ុណ្ណោះទេ ថ្មីៗនេះអគារនេះក៏មានបានបើកដំណើរការភោជនីយដ្ឋានប្រភេទ Sky Bar ផងដែរ។

Sky Bar  ថ្មីមួយនេះមានឈ្មោះថា COLLIN’S ដែលបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០១៩កន្លងមកនេះ។ COLLIN’S  នេះមានលក្ខណះទំនើប និងប្រណិតជាមួយនឹងការបម្រើជូននូវអាហារបែបអឺរ៉ុប និងភេសជ្ជៈជាច្រើនមុខដូចជាស្រា Cocktail និងស្រាវីស្គីល្បីៗជុំវិញពិភពលោក។​

ភោជនីយដ្ឋានខ្ពស់កប់ពពកមួយនេះ មានបរិយាកាសល្អបំផុតដោយមានទំហំប្រមាណ៦០០ម៉ែត្រការ៉េដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅជាង៣០០នាក់ឯណោះ។  ក្រៅពីនេះទៅទៀតក៏មានការផ្តល់ជូនជាបន្ទប់ឯកជន ដែលអាចផ្ទុកមនុស្សប្រមាណ១២នាក់ល្អបំផុតសម្រាប់អ្នកដែលចង់បានភាពស្ងប់ស្ងាត់តែគ្នាឯង។ និយាយជារួមនេះគឺសាកសមបំផុតមិនថាអ្នកចង់រកកន្លែងធ្វើកម្មវិធីក៏ដូចជាអ្នកដែលនិយមទៅកំសាន្តអារម្មណ៍នៅកន្លែងខ្ពស់ៗបន្ទាប់ពីសម្រាកពីការងារសុទ្ធតែអាចទៅកំសាន្តនៅទីនោះបាន។

គូសបញ្ជាក់ផងដែរថាក្រៅពី COLLIN’S នេះ នៅឯអគារ  The Bridge Club ក៏មានផ្តល់ជូននូវការស្នាក់នៅបន្ទប់ខុនដូ បែបទាន់សម័យភ្ជាប់ជាមួយដូចជា៖ អាងទឹក កន្លែងហាត់ប្រាណ​ គ្រឿងសង្ហារឹមដ៏ប្រណិត និងសេវាកម្មផ្សេងៗទៀតច្រើនដោយមានតម្លៃត្រឹមតែ$៩០០ប៉ុណ្ណោះក្នុងមួយខែ៕

ស្វែងរកខុនដូសម្រាប់ជួលលក់ តាមរយៈ Realestate.com.kh!

Comments