នៅសល់ពេលតែជាង ១ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ២៦ និង២៧ ខែមេសានេះ ពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៩ នឹងមានវត្តមានជាលើកម្តងទៀតនៅកម្ពុជា ជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែធំសម្បើម និងកាន់តែគួរអោយចាប់អារម្មណ៍ ជាងលើកមុនៗ។
ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់ៗចំនួន ២៥ នាក់ ដូចជា៖
១. លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL។
២. លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនលវត្ថុកម្ពុជា។
៣. លោក Takashi Eguchi នាយកក្រុមហ៊ុន Creed Asia (Cambodia)។
៤. លោក Michel Verdy នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ARISTO និងជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន LBV & Partners។
៥. លោក Tyrone Siren នាយកក្រុមហ៊ុន Pearl Bay Consulting។
៦. លោក Robert Martin អ្នកដំណាងមកពី Levara Resort ប្រទេស Grenada។
៧. លោក John Meyer មេធាវីរបស់ក្រុមហ៊ុន Foster Global មកមកសហរដ្ឋអាមេរិច។
៨. លោក James Hall មកពី ANZ Immigration រប់សប្រទេសអូស្ត្រាលី។
៩. អ្នកនាង Doris Han អ្នកប្រឹក្សាផ្នែកច្បាប់របស់ក្រុមហ៊ុន Sithisak Law Office Sithisak។
១០. លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture។
១១. លោក សាន ច័ន្ទឬទ្ធី ដៃគូក្រុមហ៊ុន HKA & Partners។
១២. លោក ស៊ិន សុជាតិ ប្រធានក្រុមហ៊ុន Group Four Architects & Engineers។
១៣.លោក Haijun Zeng ប្រធានក្រុមហ៊ុន Tings & Associates។
១៤. លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia។
១៥. លោក Ari Syngeniotis នាយកគ្រប់គ្រង Capital Partners។
១៦. លោក Peng Ponna (William) ជំនួយការព្រឹទ្ធបុរស និងជាគ្រូនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។
១៧. លោក Robert Khath នាយកប្រតិបត្តិរបស់សាលារៀនអចលនទ្រព្យនៅកម្ពុជា។
១៨. លោក អ្នកនាង Ivy Toh នាយករងផ្នែកកុមារនៅសាលាអន្តរជាតិ SCIA។
១៩. លោក Wayne Wang សហស្ថាបនិករបស់ក្រុមហ៊ុន Lumiarch Global។
២០. លោក Baron Wang នាយករងផ្នែកគ្រប់គ្រងទូទៅរបស់ Yuetai International Group។
២១. លោក Eric Chan នាយករង និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Overseas Investment & Immigration Service Centre ( OIISC )។
២២. លោក Weimin Cai ពិធីករទូរទ្ទស្សន៍ CCTV និងជាអតីតនាយកវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យនៅសាកលវិទ្យាល័យ FuDan។
២៣. លោក Greg Bryant នាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Business Development China និងក្រុមហ៊ុន Golden Gate Global។
២៤. លោក John Meyer មេធាវីក្រុមហ៊ុន Foster Global នៅសហរដ្ឋអាមេរិច។
២៥. លោក Douglas Seabrooke នាយកក្រុមហ៊ុន Blackriver Capital Investments។
ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីកចម្រើននៃ វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសការណែនាំសម្រាប់ដល់វិនិយោគិនថ្មីថ្មោង ឲ្យបានយល់ដឹង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា ព្រមទាំងសក្តានុពលនៃតំបន់វិនិយោគ សំខាន់ៗនៅកម្ពុជា ក៏ដូចជាឱកាសវិនិយោគនៅក្រៅប្រទេស។
នៅក្នុងពិព័រណ៍ឆ្នាំនេះមានការចូលរួមតាំងបង្ហាញរហូតជិត ១០០ គម្រោងរួមមាន ខុនដូ បុរី ដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនរថយន្ត សាលារៀនអន្តរជាតិ ក្រុមហ៊ុនសម្ភារៈកីឡា អាហារ និងភេសជ្ជៈ និងការកំសាន្ត...។
ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។
កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា៕
ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
Comments