កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកប្រទេសកូនខ្លាអាស៊ីមួយនេះមានកំណើនសេដ្ឋកិច្ចប្រមាណ៧ ភាគរយ នៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ហើយកំណើននេះត្រូវបានគេរំពឹងថានឹងរក្សានៅត្រឹម៦.៩ភាគរយក្នុងរយៈពេលបីឆ្នាំបន្ទាប់។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយក៏ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតដែលបានជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្ពោះទៅមុខ។ កំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុដែលជាទីតាំងល្អបំផុត និងធានាបានការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។
គ្របដណ្តប់លើផ្ទៃដីប្រមាណ១២៥ហិចតាកំពង់ផែក្រុងព្រះសីហនុបានសាងសង់នៅឆ្នាំ១៩៥៦ហើយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៦០។ មកដល់ពេលបច្ចុប្បន្ននេះកំពង់ផែមានចំណតនាវាចំនួន៨ចំណតដែលបំពាក់ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់ឧបករណ៍លើកដាក់មានការកើនឡើងជាមធ្យម១១%ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៥កំពង់ផែមានប្រាក់ចំណូលសរុបប្រមាណជា៤៩លានដុល្លារអាមេរិកដែលកើនឡើងជិត ១៨ភាគរយធៀបទៅនឹងឆ្នាំ២០១៤គិតជាប្រាក់ចំណេញប្រមាណជា៩លានដុល្លារ។
កំណើនដ៏ច្រើននេះបានមកពីកំណើននៃកុងទុយន័រទំនិញដែលបានកើនឡើងប្រមាណ ១៧.១៨ ភាគរយ ពី ៣៣៣,៩០៤ TEUs នៅឆ្នាំ២០១៤ និងជិត៣៩១,៨១៩TEUs នៅឆ្នាំ២០១៥។ ជាមួយនឹងការបំពាក់បន្ថែមនូវឧបករណ៍លើកដាក់ទំនិញដែលមានលទ្ធភាពប្រតិបត្តិការបានកាន់តែច្រើនដោយរំពឹងថាអាចឲ្យទំនិញឆ្លងកាត់ប្រមាណ ៧០០,០០០ TEUs ក្នុងមួយឆ្នាំ។
ក្នុងពេលបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែនេះជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។ កំពង់ផែដ៏មានសក្តានុពលមួយនេះមានសារៈសំខាន់បំផុតសម្រាប់ការពង្រីកការដឹកជញ្ជូន ទំនិញ និងសេវាកម្មជាពិសេសការដឹកជញ្ជូនដោយផ្ទាល់ពីតំបន់អាស៊ី អាស៊ីប៉ាស៊ីភិក និងពិភពលោកទាំងមូល។
កំពង់ផែក្រុងព្រះសីហនុបានទិញIPOដើម្បីបង្កើនលទ្ធភាពនៃការវិនិយោគឲ្យកាន់តែប្រសើរឡើង។ ការទិញIPOរបស់កំពង់ផែនឹងជួយបង្កើនសក្តានុពលនៃការវិនិយោគ ហើយជាប្រយោជន៍សម្រាប់វិនិយោគិននៅក្នុងវិស័យ ទាំងពេលបច្ចុប្បន្ន និងទៅពេលអនាគត៕
Comments