+85561 777 090
Logo
ទំនាក់ទំនងរវាងព្រែកជីកក្រា និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ
Updated on: June 3, 2022, 2:16 p.m.
Published on: April 29, 2019, 4:10 a.m.

ទំនាក់ទំនងរវាងព្រែកជីកក្រា និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ


គម្រោងសាងសង់ព្រែកជីកក្រាអាចនឹងកើតឡើងនៅពេលឆាប់ៗនេះ ដោយការសាងសង់នេះគឺស្ថិតនៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដោយប្រទេសចិនមាន​គោលដៅ​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀតនៅក្នុង​តំបន់ អឺរ៉ុប អាស៊ី និង​អាហ្វ្រិក តាមរយៈ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លួន។

គំនិតផ្ដួតផ្ដើមលើការសាងសង់ព្រែកជីកក្រា គឺមានចាប់តាំងពី៣០០ឆ្នាំមុខមកម្លេះ  ពេលនោះស្ដេចថៃ ព្រះនាម រាម៉ា ទី ៥ បានឲ្យបារាំងសិក្សាលើព្រែកជីកមួយនេះ​ ប៉ុន្ដែពេលនោះ ការសាងសង់នេះមិន ទាន់អាចធ្វើទៅបានដោយសារតែបច្ចេកវិទ្យាសម័យនោះនៅមានកម្រិតនៅឡើយ។

ព្រែកជីកក្រា គឺជាគម្រោងព្រែកជីកសិប្បនិម្មិតតម្លៃ ២៨ ពាន់លានដុល្លារនៅភាគខាងត្បូងនៃប្រទេសថៃ ដែលប្រវែងជាង ១០០ គីឡូម៉ែត្រជាផ្លូវកាត់តភ្ជាប់សមុទ្រឥណ្ឌា និងសមុទ្រចិន។ គម្រោងនេះអាចជួយកាត់បន្ថយការធ្វើដំណើរផ្លូវទឹកបានយ៉ាងហោចណាស់ ១,០០០ គីឡូម៉ែត្រ។

ទោះយ៉ាងណា គម្រោងនេះមិនទាន់បានចេញជារូបរាងនៅឡើយទេ។ ទើបតែពេលថ្មីៗនេះ ដែលលោក ប្រាយ៉ុត ចាន់អូចារ នាយករដ្ឋមន្រ្តីប្រទេសថៃ បានចេញ​បញ្ជា​​ទៅកាន់​ស្ថាប័ន​ចំនួន​ពីរ ​ឲ្យ​ត្រួតពិនិត្យ​គម្រោង​​ព្រែកជីក​នៅ​ភាគ​ត្បូង​ប្រទេស​មួយនេះ។

ជាមួយគ្នានេះដែរ ចិនបានបញ្ជាក់ថានឹងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោងនៃព្រែកជីកនេះ ព្រោះវាអាចកាត់បន្ថយថ្លៃ​ដឹកជញ្ជូន​ទំនិញ​ ដែល​ខ្លួន​ត្រូវ​ដឹក​កាត់​តាម​ច្រក​ម៉ា​ឡា​កាច​ន្លោះ​ម៉ាឡេស៊ី និង​សិង្ហ​បុរី ។

បញ្ហាចោទសំខាន់បំផុតរបស់ប្រទេសថៃលើគម្រោងនេះគឺការ​បំបែក​រដ្ឋ​ភាគ​ត្បូង ដោយតំបន់​ភាគ​ត្បូង​របស់​ថៃគឺពោរពេញ​ដោយ​ក្រុម​ឥស្លាម​ជ្រុលនិយម ហើយមានបំណង​ផ្ដាច់ខ្លួន​ពីប្រទេសថៃ​។

ក្នុងករណីនេះ ប្រសិនជាកាត់ផ្ដាច់ព្រែកជីកមួយនេះ វាដូចជាផ្ដល់ភាពងាយស្រួលមែនទែនសម្រាប់ក្រុមទាមទាឯករាជ្យរបស់​ឥស្លាម​ជ្រុលនិយម។

គួររំលឹកផងដែរថា ប្រទេសសិង្ហបុរីជាទីកំពង់ផែដ៍ធំរបស់នាវាដឹកជញ្ជូននៅក្នុងតំបន់ ដោយឆ្លងកាត់ប្រទេសអាស៊ី អាហ្វ្រិក អឺរ៉ុប និង​តំបន់​ផ្សេងៗទៀត។ដូចនេះ ច្បាស់ណាស់ ប្រសិនគម្រោងនេះ​ចេញជារូបរាង ប្រទេសសិង្ហបុរីនឹងបាត់បង់ផលប្រយោជន៍យ៉ាងមហាសាល៕

ស្វែងរកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍនានា ឬចង់ស្វែងរកអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh។

 

Comments