+85561 777 090
Logo
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
Updated on: June 6, 2022, 5:03 p.m.
Published on: May 10, 2018, 6:42 a.m.

ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3


ជាមួយនឹងប្រទេសដែលមានភាពរឹងមាំក្នុងវិស័យសំណង់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ2018សន្យាថានឹងជាព្រឹត្តិការណ៍ដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ

រាជធានីភ្នំពេញ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018

ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាដែលជាពិព័រណ៍អន្តរជាតិត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជាបានវិលត្រលប់មកវិញសារជាថ្មីសម្រាប់ភាពជោគជ័យក្នុងឆ្នាំទី3ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ 26 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។

ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង150ទំាងក្នុងស្រុក និងអន្តរជាតិដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេដល់អ្នកចូលរួមទស្សនាមកពីវិស័យស្ថាបត្យកម្មការរចនាផ្ទៃខាងក្នុងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញផ្នែកឧស្សាហកម្មមួយនេះ។

លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា "សម្រាប់ពិព័រណ៍លើកទី 3 ក្នុងឆ្នាំនេះយើងនឹងផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹងដល់ពួកគេនូវវិធីសាស្រ្តក្នុងការរចនាកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេបានកាន់តែល្អប្រសើរ "។

ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ 2018 ក្រោមប្រធានបទ "ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ" ដែលមានក្រុមហ៊ុនថ្នាំលាប Jotun ជាអ្នកឧបត្ថម្ភការតុបតែង អនុញ្ញាតិអោយក្រុមហ៊ុនតាំងពិព័រណ៍ទំាងអស់មានឱកាសដើម្បីធ្វើការទំនាក់ទំនង និងចែករំលែកចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួមទស្សនាជាច្រើនកុះករ។ ក្នុងឆ្នាំ2017ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួន 4,309 នាក់ដែលតួលេខនេះមានការកើនឡើង 23 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ព្រឹត្តិការណ៍នេះក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលាដ៏មានសក្តានុពលរយៈពេល3ថ្ងៃក្រោមការគាំទ្រដោយសមាគមស្ថាបត្យករកម្ពុជាដោយមានការរៀបចំ និងធ្វើបទបង្ហាញដែលមានគោលបំណងអប់រំ និងការកំសាន្តរួមទាំងការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។

ការបង្ហាញក្រោមប្រធានបទ "ស្ថាបត្យកម្មសម្រាប់មនុស្ស" ជាមួយលក្ខណៈពិសេសេនៃសិក្ខាសាលានេះ រួមបញ្ចូលទាំងចំណុចសំខាន់ៗមួយចំនួនទៀតដោយ ឯកឧត្តម ទូស សាភឿន អគ្គលេខាធិការរង គណៈវិស្វករកម្ពុជា លោក ហ៊ុន ចាន់សាន ស្ថាបនិក និងស្ថាបត្យករជាន់ខ្ពស់នៃក្រុមហ៊ុន Re-Edge Architecture + Design និងលោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects ។

កម្មវិធីនេះក៏ផ្តល់ឱកាសផ្តាច់មុខផងដែរដើម្បីជជែកពិភាក្សាជាមួយភ្ញៀវវីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍នៅក្នុងពិធីទទួលទានអាហារពេលល្ងាចរបស់ស្ថាបត្យករកម្ពុជាឆ្នាំ2018 នៅថ្ងៃទី 24 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែងសម្រាប់សំបុត្រចូលរួមមានតម្លៃ 40ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com ។

ជាមួយនឹងចំនួនអ្នកទិញអចលនទ្រព្យកម្ពុជាកាន់តែច្រើនឡើងៗដែលបង្ហាញពីតម្រូវការសម្រាប់គម្រោងលំនៅដ្ឋានដែលមានគុណភាពខ្ពស់ និងមានក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុកជាច្រើនកំពុងសម្លឹងរកមើលការផ្លាស់ប្តូរទីតាំងថ្មីទៅការិយាល័យកម្រិត A ហើយឆ្នាំ2018 សន្យាថានឹងក្លាយជាការរំពឹងទុក និងភាពទាន់សម័យបំផុតសម្រាប់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា។

លោក វ៉ា វីរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃភ្នាក់ងារមូលប័ត្រក្នុងស្រុក Century 21 Fortuna Investment បានមានប្រសាសន៍ថា "វិស័យពាណិជ្ជកម្ម អគារលំនៅដ្ឋាន ឧស្សាហកម្ម និងបដិសណ្ឋារកិច្ចកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជាហើយកន្លែងទាំងនោះសុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងកន្លែងដែលយើងធ្វើការ និងរស់នៅ"។ តួនាទីដ៏សំខាន់របស់ស្ថាបត្យករ អ្នករចនា និងអ្នកតុបតែង នឹងត្រូវបានបន្ថែមតម្លៃដល់អគារដោយធ្វើឱ្យអាគារទំាងនោះកាន់តែមានភាពទាក់ទាញមានតម្លៃ និងប្លែកពីគេ។

អំពីក្រុមហ៊ុន ICVeX

ICVEX Co Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារប្រកបដោយភាពច្នៃប្រឌិតក៏ដូចជាការផ្គត់ផ្គង់ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុន ICV ទទួលបានការកោតសរសើរថាជាភ្នាក់ងារលំដាប់ថ្នាកទី៧លើពិភពលោកចុះផ្សាយក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។

ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជាពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ២០១៦ លើកទីមួយ។

ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកដែលមានបទពិសោធន៏វិជ្ជាជីវៈខ្ពស់បន្ថែមពីលើបណ្តាញជំនួញដ៏ធំទូលាយ ក្រុមហ៊ុនICVeXផ្តល់វេទិកាពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់តាមរយៈការតាំងពិពណ៌របស់ខ្លួន។

អំពីសមាគមស្ថាបត្យករកម្ពុជា

សមាគមស្ថាបត្យករកម្ពុជា(CSA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ និងបានចុះបញ្ជីការតាមផ្លូវច្បាប់នៅឆ្នាំ២០១៦ជាអង្គការវិជ្ជាជីវៈមិនរកប្រាក់ចំណូលដើម្បីលើកស្ទួយវិជ្ជាជីវៈផ្នែកសា្ថបត្យកម្មនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈស្ថាបត្យករកម្ពុជា។

CSA ត្រូវបានបង្កើតឡើងដោយក្រុមស្ថាបត្យករខ្មែរដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយនឹងប្រវត្តិផ្សេងៗក្នុងវិស័យអប់រំ និងបទពិសោធន៍ក្នុងវិស័យស្ថាបត្យកម្ម និងការអនុវត្តជំនាញ។ នៅខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាសង្គមទំនើបមួយ CSA មានគោលបំណងក្លាយខ្លួនជាប្រភពនៃសាមគ្គីភាពសម្រាប់បណ្តាស្ថាបត្យករទាំងអស់នៅក្នុងប្រទេស។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាបត្យករចំនួនជាង ៣,០០០ នាក់ ដែលក្នុងនោះមានស្ថាបត្យករចំនួន ៥០០ នាក់ ជាសមាជិក CSA ។

ចុះឈ្មោះនៅទីនេះដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិករបស់ Realestate.com.kh
ស្វែងរកអចលនទ្រព្យសម្រាប់លក់សម្រាប់ជួលនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ!

Comments