+85561 777 090
Logo
គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
Updated on: June 6, 2022, 10:52 p.m.
Published on: November 18, 2017, 9:24 p.m.

គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧


គម្រោង The Parkway នឹងបានបើកសម្ពោធ “ការិយាល័យការលក់” ជាផ្លូវការនៅថ្ងៃទី ថ្ងៃសៅរិ៍ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ  ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងអភិបាលក្រុងភ្នំពេញ។

ដៃគូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ២៥ ក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើននាក់នឹងអញ្ជើញចូលរួមក្នុងពិធីនេះ។ កម្មវិធីសម្ពោធនេះរំពឹងថានឹងទទួលជោគជ័យបំផុតជាមួយគ្នានេះក៏ជាឱកាសអបអរសាទរលើការសហការគ្នារវាងក្រុងហ៊ុន សាងសង់របស់កម្ពុជា Parkway Investment Co., Ltd និងក្រុមហ៊ុនសាងសង់ចិន Nantong City Daxin Enginnering (Cambodia) Co., Ltd។ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញានាំយកមកនូវខុនដូលក្ខណៈទំនើបបែប​ពាណិជ្ជកម្ម​​​​ចម្រុះ ដែល​​​​​ស្ថិតនៅក្នុងតំបន់ទួលគោក​​ដែលជាតំបន់មានភាពពេញនិយម។

គម្រោង The Parkway មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧៣ នៅតំបន់ទួលគោកដ៏មានសក្តានុពលបំផុតដែលនៅជិតទៅនឹងទីតាំងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងតំបន់សំខាន់ៗដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងផ្សារទំនើបអ៊ីអនទី២ និងអាកាសយានដ្ឋាន។

គម្រោងអភិវឌ្ឍន៍នេះ​គឺមានអគារចំនួន៣ផ្សេងគ្នា​ដែលអគារទី១មានកម្ពស់៣៦​ជាន់ និងអគារទី២មាន២៦ជាន់​អគារទី៣មាន៣០ជាន់។ ​ គម្រោងទាំងមូលនឹងមានខុនដូទំនើបសរុបចំនួន១,៥០០ យូនីតដែលក្នុងយូនីតនីមួយៗមានទំហំចាប់ពី៤៥​ម៉ែត្រការ៉េទៅ១៣៥ម៉ែត្រការ៉េ។

គម្រោងអភិវឌ្ឍន៍របស់ Parkway Investment Co., Ltd ជោគជ័យកន្លងបានទទួលជោគជ័យ និងតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក។​ គម្រោងទាំងនោះមានដូចជា គម្រោងបុរី Borey Rith និងគម្រោង Parkway Square ដែលបានធ្វើឲ្យក្រុមហ៊ុនកាន់តែមានកេរ្តិ៍ឈ្មោះនៅអន្តរជាតិ។ យើងជឿជាក់ថា​ពិធីសម្ពោធ​​ការិយាល័យលក់នេះនឹង​ទាក់ទាញអ្នកវិនិយោគជាច្រើននាក់បន្ថែម ទៀតមកស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ The Parkway។

ស្វែងរកគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh

ចំណាយពេល២នាទីធ្វើការបំពេញមតិដើម្បីមានឱកាសឈ្នះរង្វាន់  IPhone 8

 

Comments