ទួលគោកដែលធ្លាប់ជាតំបន់ដែលមិនមានការអភិវឌ្ឍន៍ បានក្លាយជាតំបន់ជាយក្រុងដ៏គួរឱ្យទាក់ទាញមួយដោយសារតែការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់តំបន់នេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោង អភិវឌ្ឍន៍ៗធំៗមួយចំនួនដូចជា គម្រោង The Gateway គម្រោងផ្សារទំនើប Parkson Mall គម្រោងចម្រុះ TK Avenue និងគម្រោងជាច្រើនក្នុងតំបន់មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) ដែលជាគម្រោងប្រើប្រាស់ចម្រុះ និងល្បីល្បាញបំផុតនៅក្នុងតំបន់នេះ។
គម្រោងទាំងអស់នេះកំពុងផ្លាស់ៗទួលគោកជាបណ្តើរៗពីតំបន់លំនៅដ្ឋានទៅជាតំបន់ប្រើប្រាស់ចម្រុះដែលមានគម្រូស្រដៀងគ្នាទៅនឹងការអភិវឌ្ឍន៍តំបន់បឹងកេងកង។ តំបន់ទួលគោកដែលត្រូវបានគេស្គាល់ថាជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សគឺកំពុងក្លាយជាទិសដៅបន្ទាប់សម្រាប់ការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិដែលចង់ទទួលបានផលចំណេញច្រើនពីការវិនិយោគបន្ទាប់ពីការអភិវឌ្ឍនៅក្នុងតំបន់បឹងកេងកងឡើងដល់ចំណុចឆ្អែតមួយ។
លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមានប្រសាសន៍ថា "ទួលគោកបានក្លាយទៅជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ហើយបច្ចុប្បន្ននេះកំពុងផ្លាស់ប្តូរខ្លួនពីតំបន់លំនៅដ្ឋានទៅជាតំបន់អភិវឌ្ឍន៍ចម្រុះដែលស្រដៀងនឹងអ្វីដែលតំបន់បឹង កេងកងបានឆ្លងកាត់កាលពី ៦ ឬ ៧ឆ្នាំមុន។"
បច្ចុប្បន្ននេះ តំបន់ទួលគោកមានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ សាលារៀនអន្តរជាតិ មន្ទីរពេទ្យផ្សារទំនើប ហាងលក់រាយ បារ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ សេវាកម្មអាផាតមេន និងខុនដូ។ បើទោះបីសេវាកម្មទាំងនេះមិនទាន់មានច្រើនដូចគ្នាទៅនឹងបឹងកេងកង១ក៏ដោយប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទេថាទួលគោកនឹងក្លាយជាបឹងកេងកងឬក៏អត់ដោយសាររចនាសម្ព័ន្ធនៃអភិវឌ្ឍន៍របស់តំបន់នេះ មើលទៅដូចគ្នាទៅនឹងបឹងកេងកងទាំងស្រុង។
សង្កាត់ចំនួន២ គឺបឹងកក់១ និងបឹងកក់២ថ្មីៗនេះតំបន់ទាំងពីរនេះបានក្លាយទៅជាតំបន់មានប្រជាប្រិយភាពបំផុតដោយសារតែលទ្ធភាពនៃផលចំណេញត្រលប់ពីការវិនិយោគគឺកម្រិតខ្ពស់ បើធៀបទៅនឹងបឹងកេងកងដែលតម្លៃដីបានកើនឡើងដល់ចំណុចខ្ពស់បំផុតរួចទៅហើយ។
ខណ្ឌទួលគោកនៅមានដីទំនេរធំៗសម្រាប់ការអភិវឌ្ឍន៍ ហើយតម្លសដីក៏មិនទាន់ខ្ពស់ដូចនៅបឹងកេងកងដែរ។ វត្តមាននៃបណ្តុំសេវាកម្មជាច្រើននៅទួលគោកនឹងទាក់ទាញមនុស្សកាន់តែច្រើន តម្រូវការអចលនទ្រព្យក៏កាន់ តែកើនឡើងដូច្នេះតម្លៃអចលនទ្រព្យនៅក្នុងតំបន់នឹងកើនឡើងដោយស្វ័យប្រវត្តិ។
សម្រាប់វិនិយោគិន ដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅទួលគោកពួកគេអាចទាក់ទងភ្នាក់ងារក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការទិញលក់ និងវាយតម្លៃគ្រប់អចលនទ្រព្យទាំងអស់នៅក្នុងតំបន់នេះ។
ក្រុមហ៊ុនមានបុគ្គលិកដែលមានជំនាញ សមត្ថភាព និងចំណេះច្បាស់លាស់ដើម្បីបម្រើជូនអតិថិជននូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនសង្ឃឹមថានឹងអាចជួយទាំងអតិថិជនក្នុងស្រុក និងអន្តរជាតិឱ្យបាន យល់ដឹងពីតម្លៃនៃអចលនទ្រព្យនីមួយៗនៅក្នុងទីតាំងជាក់លាក់ណាមួយ ជាពិសេសផ្តល់ជូនដល់ពួកគេនូវ អចលនទ្រព្យសមស្របទៅតាមផែនការថវិកាបានកំណត់។
ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត រាល់ការវាយតម្លៃអចលនទ្រព្យទាំងអស់នៅកម្ពុជាហើយក៏មានគោលបំណងចូលរួមចំណែកដល់ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតគឺជាដៃគូឈ្នះឈ្នះរបស់អ្នក!
Comments