ក្រុមហ៊ុនអាកាសចរណ៍វៀតណាមឈ្មោះ Vietjet ប្រកាសថាខ្លួននឹងទិញយន្តហោះ Boeing ដែលមានតួខ្លួនតូចៗចំនួន១០០គ្រឿងក្នុងទឹកប្រាក់សរុបប្រមាណជិត១៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ដែលយោងប្រភពទីភ្នាក់ងារព័ត៌មាន Reuters។
ដំណឹងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកទើបតែបានអនុញ្ញាតឱ្យប្រទេសវៀតណាមអាចធ្វើការហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ។
អានព័ត៌មានបន្ថែមអំពី៖ វៀតណាមកំពុងធ្វើការដុតដៃដុតជើង ដើម្បីឱ្យគម្រោងរថភ្លើងក្រោមដីរបស់ខ្លួនរួចរាល់ក្នុងឆ្នាំ២០២០
កាលជំនាន់ដែលលោក បារ៉ាក់ អូបាម៉ា នៅជាប្រធានាធិបតីអាមេរិក និងបានមកទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៦ ក្រុមហ៊ុន Vietjet ក៏បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 MAX ដែលមានតួខ្លួនតូចៗពីសហរដ្ឋអាមេរិកផងដែរ ។
ប្រភពពី Reuters បានប្រាប់ថាក្រុមហ៊ុន Vietjet នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញយន្តហោះ Boeing របស់ក្រុមហ៊ុនអាមេរិកនៅក្រៅកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុងខែកុម្ភៈនេះ ៕
Comments