ស្ថិតនៅលើដងវិថីសម្តេចមង្គលអែម ផ្លូវលេខ២២៨ កែងនឹងផ្លូវ៥៥ ស្ថិតនៅក្នុងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ យើងឃើញមានអគារស្រស់ស្អាតនិងប្លែកដាច់គេរំលេចឡើងនូវឈ្មោះថា LUMIERE HOTEL ជាសណ្ឋាគារលំដាប់ផ្កាយបួនមានកម្ពស់១៦ជាន់។
ទោះបីជាសណ្ឋាគារនេះវិនិយោគដោយវិនិយោគិនសិង្ហបុរីក៏ដោយអគារដ៏ស្រស់ស្អាតនេះគឺត្រូវបានរចនានិងសាងសង់ឡើងដោយក្រុមហ៊ុនខ្មែរសុធសាធ។ ក្រុមហ៊ុនខ្មែរដែលម៉ៅការសាងសង់សណ្ឋាគារដ៏ប្រណិតនេះមានឈ្មោះថា សោម៉ា ខនស្រ្តាក់សិន & ឌីវេឡុបមេន (SOMA Construction & Development Co., Ltd.) ។ ការសាងសង់សណ្ឋាគារនេះមានសភាពលឿនខ្លាំងនិងគួរឲ្យកត់សម្គាល់ពោលគឺចាប់ផ្តើមសាងសង់នៅខែ សីហា ឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែ មករា ឆ្នាំ២០១៧។
ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh
Comments